ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្មករ​ពីរ​នាក់ ត្រូវ​បង្គោល​ភ្លើង​បាក់​រលំ​សង្កត់​ស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី ៖ កម្មករ​ពីរ​នាក់​បម្រើ​ការ​នៅ​ក្រុមហ៊ុន​EM ទទួល​ម៉ៅការ​ត​បណ្តាញអគ្គីសនី ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​ស្លាប់​ភ្លាមៗ ពេល​កំពុង​ឡើង​អូស​ខ្សែ​បញ្ជូន​អគ្គិសនី នៅ​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ នៅក្នុង​ភូមិ​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​លោក កាន់ ពេញ អធិការ​ស្រុក​កោះ​ញែក​បាន​ប្រាប់ថា មុនពេល​កើតហេតុ​កម្មករ​ទាំង​ពីរ បាន​ឡើង​លើ​បង្គោល​ភ្លើង ដើម្បី​អូស​ខ្សែភ្លើង​តាម​ផ្លូវ​ក្នុង​ស្រុក​កោះ​ញែក ស្រាប់តែ​បង្គោល​ភ្លើង​បាន​បាក់​សង្កត់​លើ​ពួក​គេ​ស្លាប់​ភ្លាមៗ​តែ​ម្តង​នៅ​កន្លែងកើតហេតុ​។​

​លោក​អធិការ បានឲ្យដឹង​ទៀតថា កម្មករ​រងគ្រោះ​ឈ្មោះ សាន សុ​ធន់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​តា ឃុំ​ពាម​ទា ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ ជនរងគ្រោះ​ទី​ពីរ ឈ្មោះ យាម សុឃាម ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត កោះកុង ក្រុង​ខេមរៈភូមិន្ទ​។ សព​ជនរងគ្រោះ​ត្រូវបាន​តំណាង​ក្រុមហ៊ុន និង​សាច់ញាតិ​យក​ទៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​តាម​ប្រភព​កន្លែងកើតហេតុ​បានឲ្យដឹងថា បង្គោល​ភ្លើង​នេះ​ទើបតែ​សាងសង់​ហើយ​ថ្មីៗ ប៉ុន្ដែ​មូលហេតុ​ដែល​បាក់​បង្គោល​ភ្លើង​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​ដោយសារ​មាន​ការសាងសង់​ខ្វៈល​ក្ខ​ណៈ​បច្ចេកទេស ហើយ​គេ​សង្កេតឃើញថា បង្គោល​ភ្លើង​ដែល​សាងសង់​នោះ មើលទៅ​ឃើញ​មាន​ដាក់​ដែកស​សៃ​តូចៗ ដែល​ធ្វើឲ្យ​គ្មាន​ភាពរឹងមាំ ៕

 

2015_12_27b (1) 2015_12_27b (2)

Filed in: ព័ត៌មានជាតិ