ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រថយន្ត​មួយ​គ្រឿង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ អូស​ទៅ​ប៉ះ​ម៉ូតូ​មួយទៀត ទៅមុខ​លែងរួច ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទុក​ដោះស្រាយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ រថយន្ត​Corolla ពាក់​ស្លាក​លេខ 2M-6018 បើកបរ​ដោយ​ស្ត្រី ឈ្មោះ  ពៅ ណាវី បាន​បើក បុក​ជាមួយ ម៉ូតូ VIVA  ពណ៌​ក្រហម មួយគ្រឿង រួច​ជ្រុល ទៅ​បុក​ជាមួយ ម៉ូតូ ហុងដា សេរី ២០១៥ ដែល​ចត​នៅ​មួយកន្លែង ។ ហេតុការណ៍​គ្រោះថ្នាក់ កើត​នៅ​ចំនុច មុខ ឡាន គិម សេង អិច​ព្រេ​ស នៅ​រសៀល​ថ្ងៃ​២៥  ធ្នូ  វេលា ម៉ោង ១.១០​នាទី នេះ ។​

​ករណី​គ្រោះថ្នាក់​នេះ​បាន​បណ្ដាលអោយ ស្ត្រី ម្នាក់ ឈ្មោះ នួន ស្រី អូន ដែល​រស់នៅ ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុំ ខេត្ត មណ្ឌល​គី​រី គ្រោះថ្នាក​នេះ បាន​បង្ក​អោយ រថយន្ត​បុក​ហើយ​អូស​ជនរងគ្រោះ និង ម៉ូតូ​នៅ​ពីក្រោម​ឡាន ជាច្រើន​ម៉ែត ហើយ ប៉ះ​ជាមួយ​ម៉ូតូ​មួយ​ផ្សេងទៀត ធ្វើ​អោយ​ឡាន​ទៅមុខ​លែងរួច ។​

​ចំណែក​ជនរងគ្រោះ នួន ស្រីអូន មាន​សភាព​ធ្ងន់ធ្ងរ ត្រូវបាន បញ្ជូន សង្គ្រោះបន្ទាន់ ទៅ​រាជធានី​ភ្មំពេញ​។​
​ក្រោយ​បង្ក​គ្រោះថ្នាក់ ម្ចាស់​រថយន្ត​រួមទាំង រថយន្ត​ត្រូវ​ម៉ូតូ ត្រូវបាន ឃាត់​ទុក​រួច​បញ្ជូន មក​ស្នងការដ្ឋាន​ខេត្ត​ដើម្បី ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕
​ដោយ ៖ ចិន្ដា​

 

2015_12_26ch1 (1) 2015_12_26ch1 (2)

Filed in: ព័ត៌មានជាតិ