ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នៅ​សាលា​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ណែនាំ​អនុវត្ត​ន៏​ផែនការ​ពង្រឹង​ច្បាប់​ស្តីពី​ចរាចរណ៏​ផ្លូវគោក​ថ្មី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​មណ្ឌល​គី​រី ៖ កាលពី​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ២០១៥ ក្រោម​អធិបតីភាព​លោក ភិន សុភឿន ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់ នឹង​លោក​វរ​សេ​នីយ៏ទោ ចាន់ ទិ​ត្យ នាយ​ការិយាល័យ​ចរាចរណ៏​ខេត្ត នឹង​មន្ត្រី​នគរបាល​ជំនាញ​ចំនួន​ជាង​៣០​នាក់​។​

​លោក​វរ​សេ​នីយ៏ទោ ចាន់ ទិ​ត្យ នាយ​ការិយាល័យ​ចរាចរណ៏​បានឲ្យដឹងថា ដើម្បី​ត្រៀម​លក្ខណៈ​អនុវត្ត​ច្បាប់​ចរាចរណ៏​ផ្លូវគោក​ថ្មី ឲ្យបាន​ទទួលជោគជ័យ ចាប់ពី​ថ្ងៃ​ទី​១ មករា ២០១៦ ការិយាល័យ​ជំនាញ​បាន​បើក​វគ្គ​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​ចរាចរណ៏​ផ្លូវគោក អនុក្រឹត្យ​ទាំង​បី និង​បណ្តុះបណ្តាល បំប៉ន​ជំនាញ​អំពី​និតិ​វិធី​ប្រតិបត្តិ​ការត្រួតពិនិត្យ ជាតិ​ស្រវឹង នឹង​ពាក់មួក​សុវត្ថិភាព​… សីល​ធ​ម៏​វិន័យ​ដល់​មន្ត្រីនគរបាល​ច​រ​ច​រណ៏ ។​

​នាយ​ការិយាល័យ​ចរាចរណ៏​ខេត្ត​បាន​បន្តថា នគរបាល​ចរាច​រណ៏​ខេត្តមណ្ឌលគិរី​បាន​ផ្សព្វផ្សាយ​ច្បាប់​ផ្លូវគោក​ថ្មី អនុក្រឹត្យ នឹង​បទដ្ឋាន​នានា​យ៉ាង​ទូលំទូលាយ​តាម​វិទ្យុ ទូ​រទស្ស​ន៏ នឹង​បណ្តាញ​ព័ត៌មាន ដល់​ប្រជាពលរដ្ឋ នឹង​មន្ត្រីរាជការ សិក្សានុសិស្ស នា​ពេលកន្លងមក​ស្ទើរ​ទូ​ទាំង​ក្រុង​ស្រុក​ទាំង​៥​ក្នុង​ខេត្ត​។​

​ក្នុងការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៏​ផ្លូវគោក​ថ្មី​របស់​ប្រទេស​កម្ពុជា​ឲ្យមាន​ប្រសិទ្ឋភាព អគ្គស្នងការ​នគរបាល​ជាតិ​បាន​ត្រៀម កម្លាំង​សរុប​ទូទាំង​ប្រទេស​សម្រាប់ ចុះ​ប្រតិបត្តិ​ការពិនិត្យ​អនុវត្ត​ច្បាប់ ចំនួន​១៧២​ក្រុម មាន​កម្លាំង​ចំនួន​១.៧៥០​នាក់ ក្នុងនោះ ក្រុម​ត្រួតពិនិត្យ​ដើមទី​៦១​ក្រុម មាន​កម្លាំង​៣១១​នាក់ នឹង​ក្រុម​ត្រួតពិនិត្យ​តាម​ដងផ្លូវ​សរុប​១១១​ក្រុម មាន​កម្លាំង​១.៤៣៩​នាក់ ក្នុង​នោះ​ក្រុម​ត្រួតពិនិត្យ​ពេលយប់​៤០​ក្រុម មាន​កម្លាំង​៥៥៩​នាក់​។​

​ទោះបី​ច្បាប់​ចរាចរណ៏​ថ្មី​ដែល​ដាក់ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​២០១៦​មាន​លក្ខណៈ​ល្អ​សម្រាប់​ការ​ចរាចរណ៏​តាម​ដងផ្លូ​វ ក៏​ប៉ុន្តែ​លោក​ប្រធានការិយាល័យ​បាន​លើកឡើង​ពី​បញ្ហា​មួយ​ប្រឈម​មួយចំនួន​ថា  នៅ​ខេត្ត​មណ្ឌលគិរី​ប្រជាពលរដ្ឋ​ភាគច្រើន​គឺជា​ជនជាតិ​ភាគតិច ហើយ​មួយចំនួន​ពួកគាត់​មិន​ទាន់​អាច​ទទួលបាន​នូវ​ការផ្សព្វផ្សាយ នៃ​ច្បាប់​ចរាចរណ៏​ថ្មី​ដែល​ត្រូវដាក់​ឲ្យ​អនុវត្ត​នាពេ​ល​ឆាប់ៗ​នេះ​ទេ ។

​ម្យ៉ាងវិញទៀត មធ្យោបាយ​របស់​ពួកគាត់ គឺ​ច្រើន​តែ​ទិញ​ម៉ូតូ​ចាស់ៗ​មក​តម្លើង​កែច្នៃ​ជិះ​ក្នុង​ចម្ការ ព្រោះ​ជីវភាព​របស់​ពួកគាត់​នៅមានកំរិត​នៅឡើយ ដូច្នេះ​ការអនុវត្ត​ច្បាប់​ចរាចរណ៏​ថ្មី​នេះ លោក ប្រធានការិយាល័យ​បាន​សន្តិដ្ឋានថា អាច​នៅ​មាន​ភាពខ្វះ​ចន្លោះ​ខ្លះ តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​ជំនាញ​នឹង​បន្ត​ខិតខំ​អនុវត្ត​ការងារ​ឲ្យទទួល​ជោគជ័យ​តាម​គោលការណ៏​ច្បាប់​៕
​ហេង ចាន់​ណុប​

 

2015_12_25cc (1) 2015_12_25cc (3)

Filed in: ព័ត៌មានជាតិ