ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ត្រាក់ទ័រ​៥ គ្រឿង ព្រមទាំង​ឈើ​ប្រណីត ត្រូវបាន​កង​កា​ពារ​តំបន់​អភិរក្ស WWF ចាប់បាន​នៅ​តំបន់​ជាប់​ព្រំដែន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ កងកំលាំង​ការពារ​យាមល្បាត​នៅ​តំបន់​អភិរក្ស​របស់​WWF បាន​ធ្វើការ​ចាប់​ឃាត់ ត្រាក់ទ័រ​ជនជាតិ​វៀតណាម​ឈ្លានពាន​មក​កាប់​ឈើ​នៅក្នុង​ទឹកដី​កម្ពុជា​នៅ​តំបន់​ជាប់​ព្រុំដែន​ប៉ុស្ត៍​ម្រើច ហើយ​ការចាប់​នេះ បាន​ធ្វើឡើង កាលពី រសៀល ថ្ងៃទី ២២ ខែ​ធ្នូ ដែល​ការចាប់​នៅ​កន្លែង​ផ្សេងៗ​គ្នា​។​

​បើ​តាម​សំដី​លោក កែវ សុ​ភ័ក្យ អនុប្រធាន​ព្រៃ​ការពារ WWF បានឲ្យដឹងថា ដោយ​មាន​បញ្ជា​ពី​លោក ឡុង ប៊ុង ប្រធាន​ព្រៃ​ការពារ WWF ដែល​បាន​ទទួល​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម​ចូល​មក​លួច កាប់​ឈើ​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​ចំណុច​ខាងលើ ទើប​លោក​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការពា​ររ​វរៈ​ការពារ​ព្រំដែន លេខ ១០៣ ចុះ​ទៅ​ចំណុច នោះ រួច​ក៏​ឈាន​ទៅ​ដល់​ធ្វើ​ការឃាត់​ត្រាក់ទ័រ​បាន​ចំនួន ៥ គ្រឿង​ពី​ទីតាំង​ផ្សេងៗ​គ្នា​។

​ត្រាក់​ចំនួន​៥​គ្រឿង​នោះ មាន ៤ គ្រឿង ដឹកឈើ​ហ៊ុប​មូល ព្រមទាំង​ឈើ​ឡាំង​ជ្រុង​ចំនួន ៣០ កំណាត់ មាន​ប្រភេទ​ឈើ​ស្រឡៅ សុក្រ​ម ផ្ចឹក ចំណែក​មួយ​គ្រឿង​ទៀត​មាន រ៉ឺម៉ក​សណ្តោង អត់​មាន​ដឹកឈើ ទេ ។ ដោយឡែក អ្នកបើក​ត្រាក់ទ័​រទាំង ៥ គ្រឿង ដែល​សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម​ត្រូវបាន​កម្លាំង ចាប់​ឃាត់​បាន​បន្ទាប់មក ក៏​រត់​រួច​ទៅ​បាត់​នៅត្រង់​ចំណុច​ទួល​ល​វេតិ​។ បច្ចុប្បន្ន កម្លាំងចម្រុះ​កំពុង​ធ្វើ​ការដឹកជញ្ជូន​វត្ថុតាង​ទាំងនោះ យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ព្រៃ​ការពារ WWF ។​

​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​ករណី​ជនជាតិ​វៀតណាម​លួច​ចូល​មក​កាប់ និង​ដឹកជញ្ជូន ឈើ នៅក្នុង​ទឹកដី​ខ្មែរ​នៃ​ខេត្តមណ្ឌលគិរី​នេះ បាន​កើតឡើង​ជា​ញឹកញាប់​ហើយ ប្រហែលជា​មាន​មន្ត្រី ខ្មែរ​ជា​អ្នកបើក​ដៃ​អោយ​ចូល​ផង​ក​មិនដឹង ៕
​ចិន្តា​

 

2015_12_24ch1

Filed in: ព័ត៌មានជាតិ