ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ទិវា​ជាតិ ១២​ធ្នូ​ប្រយុទ្ធប្រឆាំង​អំពើ​ជូ​ញ​ដូរ​មនុស្ស​នៅ​ខេត្ត​សៀមរាប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​៖ នៅ​រសៀល​ថ្ងៃ​ទី ២១ ខែ ធ្នូ ឆ្នាំ​២០១៥​នេះ មាន​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​ជាតិ​១២​ធ្នូ ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជូ​ញ​ដូរ​មនុស្ស ក្រោម​ប្រធានបទ (​រួម​គ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ស្វែង​យល់​ដឹង ត្រៀម ខ្លួន​ធ្វើ​សកម្មភាព ) ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ  និង ជា​អនុប្រធាន អចិន្ត្រៃយ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ គណៈ​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង បណ្តា​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត ក្រុមយុវជន​កាយ​រឹទ្ធ​កម្ពុជា និង​យុវជន​កាកបាទក្រហម សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ​៩០០​នាក់​ចូលរួម នៅ​សួនច្បារ​មុខ​មហាសណ្ឋាគារ​អង្គរ ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកជំទាវ យូ សុភា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​បញ្ជាក់​ពី​លទ្ធផល​ដែល​អនុវត្ត​បាន យុទ្ធសាស្ត្រ​ប្រឆាំង​ការជួញដូរ​មនុស្ស ការការពារ​ស្តារនីតិសម្បទា សមា​រណកម្ម និង មាតុភូមិនិវត្តន៍  ការងារ​កិច្ច​យុត្តិធម៌ និង កិច្ចសហប្រតិបត្តិការ ព្រមទាំង​ការងារ​បណ្តុះបណ្តាល លើកកម្ពស់​សមត្ថភាព​ទៀតផង ។​

​បន្ទាប់​ពី​ចំណាប់អារម្មណ៍​តំណាង​អង្គការ បានបញ្ជាក់​ថា រយៈពេល​កន្លងមកនេះ ស្ត្រី និង​កុមារ​កម្ពុជា មួយចំនួន បាន​ក្លាយជា​វត្ថុ​ជួញដូរ កេងប្រវ័ញ្ច និង ធ្វើ​អាជីវកម្ម​ផ្លូវភេទ តាមរយៈ​មេខ្យល់ ក្រុម​អ្នករកស៊ី​រត់ពន្ធ​មនុស្ស និង បាន​ប្រើប្រាស់​គ្រប់​កលល្បិច​បោកប្រាស់ ទៅ​តាម​គ្រប់​រូបភាព  ហើយ​កុមារ​មួយចំនួន​ត្រូវបាន​ធ្លាក់ខ្លួន​ទៅក្នុង អំពើ​ពេស្យាចារ ដោយ​រង​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ ល្បែងស៊ីសង ឬ​ឪពុកម្តាយ​យកទៅលក់ ដើម្បី​សង់បំណុល​គេ និង កុមារ​មួយចំនួន​ត្រូវបាន​បង្ខំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ ដែល​ត្រូវបាន​គេ​យកទៅ​លក់ និង កត្តា​មួយចំនួន​ក៏​ធ្វើឲ្យ​ស្ត្រី និង កុមារ​ងាយ​រងគ្រោះ ក្នុង​ការជួញដូរ ដោយ​កង្វះ​នូវ​ព័ត៌មាន ការអប់រំ សីលធម៌​សង្គម ហើយ​ឪពុក ម្តាយ​មិន​អនុវត្ត​កាតព្វកិច្ច ក្នុងការ​ចិញ្ចឹម​កូន ព្រមទាំង​សហគម​ពុំ​សូវ​មាន​កិច្ចសហការ​ទៀតផង ។​

​បន្ទាប់​ពី​ការ​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស ធ្វើ​ការបញ្ជាក់​ពី​ទុក្ខសោក​របស់ខ្លួន នៅពេលដែល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ដែល ត្រូវ​គេ​បោក និង កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​សមុទ្រ និង តាម​កសិដ្ឋាន រួចមក មានប្រសាសន៍​នោះ​លោកជំទាវ ជូ ប៊ុន​អេង​ក៏បាន​លើកឡើង​ថា ទិវា​ជាតិ ១២​ធ្នូ ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ រួម​គ្នា​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ស្វែង​យល់​ដឹង ត្រៀម​ខ្លួន​ធ្វើ​សកម្មភាព ក្នុង​គោលបំណង បង្ហាញ​អំពី​ឆន្ទះ​មុះ មុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់ ការបង្ក្រាប ការផ្តន្ទាទោស​ជនល្មើស និង ការជួញដូរ​មនុស្ស និង អំពើ ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង បំផុស​ការយល់ដឹង ការ​ប្រុងស្មារតី និង ធ្វើ​សកម្មភាព​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​គ្រប់រូប ភាព ។​

​លោកជំទាវ ជូ ប៊ុន​អេង​ក៏​បាន​បន្តទៀតថា ដើម្បី​ទប់ស្កាត់​ការ​ការជួញដូរ​មនុស្ស និង អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ តាម​គ្រប់​រូបភាព សំខាន់​តាម​ទីកន្លែង​ណា​ដែល​ងាយ​រងគ្រោះ តាម​តួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និង រួមចំណែក​ដោយ​ឆន្ទះ​និង​មនសិការ ។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​គូសបញ្ជាក់ថា តាមរយៈ​នៃ​ទិវា​១២​ធ្នូ​នេះ គឺ​បាន​ពង្រីក​ការយល់ដឹង និង ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ និង វិសាលភាព​នៃ​បទល្មើស​ជួញដូរ​មនុស្ស និង កិច្ច​ប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល និង ដៃគូរ​ពាក់ព័ន្ធ ក្នុង​ការឆ្លើយតប និង ការចូលរួម​ទាំងអស់​គ្នា ព្រមទាំង​ត្រូវ មានការ​ប្រុងប្រយ័ត្ន នូវ​គ្រប់​ល្បិចកល​ជនល្មើស និង ត្រៀម​ខ្លួន​ឲ្យបាន​ល្អ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង អំពើរ​ជួញដូរ មនុស្ស​គ្រប់​រូបភាព តាម​ភារកិច្ច​មុខសញ្ញា ណិង ឆន្ទះ​រៀងៗ​ខ្លួន និង ជម្រុញ​ធ្វើ​សកម្មភាព​ប្រកបដោយ​ឆន្ទះ ឆ្លើយតប ទៅ​នឹង​ការជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

​លោកជំទាវ ជូ ប៊ុន​អេង​ក៏​បាន​ធ្វើការ​ពន្យល់​ណែនាំ ព្រមទាំង​លើកឡើង​ពី​ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរ​យើង ដែល​រងគ្រោះ ដោយ​ការជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស ដោយ​ការ ប្រថុយប្រថាន ក្នុង​ការចាញ់បោក​មេខ្យល់ ដែល​ជា​បទពិសោធន៍ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ សំខាន់ សិស្ស និស្សិត បាន​យល់​ជ្រួតជ្រាប ពី​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច​ពលកម្ម និង ផ្លូវភេទ ដែល​ជា​មិនមែនជា​រឿង​បុគ្គល​ណា​ម្នាក់ គឺជា​ភារកិច្ច​យើងទាំងអស់គ្នា​ត្រូវធ្វើ​ការចូលរួម ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ ទៅ​តាម​គ្រប់​រូបភាព  ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល (​ធ្វើការ​ក្នុង​ស្រុក​ក៍​ល្អប្រសើ បើ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ត្រូវ​មាន​សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ​) ។​

​លោកជំទាវ ជូ ប៊ុន​អេង ក៏​មាន​សង្ឃឹម​ជឿជាក់ថា ការ​ប្រារព្ធ​ទិវា​នៅ​ថៃ្ង​នេះ ជា​ស្មារតី​យល់ដឹង ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​បំផុស​កិច្ច​ចូលរួម​ក្នុង​ការអនុវត្ត​ច្បាប់​ស្តីអំពី​ការជួញដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​ព្រមទាំង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ផ្តល់​ការគាំទ្រ​បន្ត​ការសហការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខេត្តសៀមរាប ដើម្បី​អនុវត្ត​ច្បាប់​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព និង​ជោគជ័យ​ថែម​ទៀត ដើម្បី​ប្រជាជន​និង​ប្រទេសជាតិ​យើង ៕
​ដោយ​(​លុច ណា​ម​)​សៀមរាប​

 

2015_12_23c (1) 2015_12_23c (4)

Filed in: ព័ត៌មានជាតិ