ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នគរបាល​ស្រុក​សាលា​ក្រៅ​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ព្រមទាំង​ថ្នាំញៀន​ចំនួន​១៧​គ្រាប់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​រួមទាំង​ថ្នាំញៀន​ម៉ា​ពណ៍​ការ៉ុត​ចំនួន​១៧​គ្រាប់ ត្រូវ​សមត្តកិច្ច​នគរបាល​ស្រុក​សាលា​ក្រៅ ភ្នាក់ងារ​បាន​ផ្ដល់​មុខ​សញ្ញ៉ា ចាស់ ទៅ​លោក ជា ចាន់​ឌិន នៃ​ស្នងការ​ខេត្ត លោក​បាន​ទទួល រួច​ក៍​ដាក់​បញ្ជា បាន​ឲ្យ​លោក​គង់ ណន អធិការរង​ស្រុក​សាលា​ក្រៅ​ឲ្យដឹង​នាំ​កម្លាំង ចំនួន​៤/៥​នាក់ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ដែល​បាន​ចែកចាយ​ថ្នាំញៀន​នៅក្នុង​ផ្ទះ​ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​ចំនួន​១៧​គ្រាប់ កាលពី វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​២១​ខែ​១២​ឆ្នាំ​២០១៥​នៅ​ចំណុច​ក្នុង​ផ្ទះ​ជនសង្ស័យ​ភូមិ​អូរអណ្ដូង ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជនសង្ស័យ​ម្នាក់​ដែល​ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្តកិច្ច​ឃាត់ខ្លួន​នោះ​គេ​ស្គាល់​ឈ្មោះ​ទុយ ទី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ ចែកចាយ​ថ្នាំញៀន រស់នៅ​ភូមិ ឃុំ កន្លែងកើតហេតុ ខាងលើ ។ លោក គង់ ណន អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ​បានឲ្យដឹងថា នៅមុន​កម្លាំង​សមត្តកិច្ច​ចុះ​ឃាត់ ខ្លួន​សមត្តកិច្ច​បាន​ចុះ​ទៅ​ដល់​មុខ​ផ្ទះ​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​ឃើញ​សមត្តកិច្ច រត់​ចូល​ក្នុងផ្ទះ រួច​ក៍​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្នោះ ទុយ ទី ដឹង ថា ក្នុង​ខ្លួន​មាន​ថ្នាំញៀន​ក៍រក​ឃើញ​ម៉ា ពណ៍​ការ៉ុត​ចំនួន​១៧​គ្រាប់ និង​ក្រដាស​សម្រាប​ជក់ ។​

​តាម​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​បាន​ចុះ​បង្រា​បឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ជនសង្ស័យ​ក៍បាន​សារភាព​មុខ​សមត្តកិច្ច​ថា រូបគេ​បាន​ប​ប្រុង​ចេញ ទៅ​ចែកចាយ​ថ្នាំញៀន នៅ​ចំណុច តាម​ដងផ្លូវ លំ​ក្នុងភូមិ ឃុំ​អូរអណ្ដូង​។ បន្ទាប់​ពី​ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំញៀន​នេះ​ខ្លួន​បាន​ទិញ​ពីរ​បុរស​ម្នាក់ បើក​ម៉ូតូ​មក​លក់​នៅ​ពេលយប់ លើ​ដង​ផ្លូវលំ​មួយ​កន្លែង​ស្ងាត់ ជន​នោះ​មិន​បាន​ស្គាល់​មុខ មិន​ស្គាល់​ឈ្មោះ ក្រោយពី​បាន​សួរ​ជនសង្ស័យ​រួច​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្តុតាង​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដើម្បី​ចាត់​វិធាន ការ​តាម​និតិ​វិធី​ច្បាប់ ៕
​ស សារ៉េត ហៅ សារឿ​ន​

 

 2015_12_23a (1)

2015_12_23a (2)

Filed in: ព័ត៌មានជាតិ