ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បំពាក់​ឋានន្តរសក្តិ​និង​ផ្លាស់ប្តូរ​មុខងារ​តំបន់​ប្រតិបត្តិការ​សឹង​រង​មណ្ឌលគិរី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ លី សូ​រ៉ា​រឹទ្ធ មេបញ្ជាការរង​យោធភូមិភាគ​ទី​១​បាន​មានប្រសាសន៍ថា  ការបំពាក់​ឋានន្តរសក្តិ​និង​ផ្លាស់ប្តូរ​មុខងារ បានបង្ហាញ​ការរីកចំរើន​មួយ​របស់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹង​រង​មណ្ឌលគិរី ដែលមាន​សកម្មភាព​កន្លងមក​ច្រើន​ឆ្នាំ ហើយ​មាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​។

​ឯកឧត្តម​មេបញ្ជាការរង​មានប្រសាសន៍​បែប​នេះ ក្នុង​ពិធី​ផ្លាស់ប្តូរ​មុខងារ និង​ដំឡើង​ឋានន្តរសក្តិ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ​ធ្នូ​នេះ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើរ ដល់​នាយទាហាន​ពលទាហាន​នូវ ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ទី​១​គឺ​ត្រូវ​ស្មោះត្រង់​ចំពោះ​មេ​បញ្ជាការ​របស់ ខ្លួន​តាម​ឋានានុក្រម ទី​២​ត្រូវ​ចេះ​ពង្រឹង​និង​ពង្រីក​ការ​សាមគ្គី ទាំង​ផ្ទៃក្នុង ទាំង ខាងក្រៅ​អង្គភាព ព្រមទាំង​ទំនាក់ទំនង​ក្រៅប្រទេស​ផង​ដែរ ទី​៣ មេបញ្ជាការ​ទទួល​មុខតំណែង​ថ្មី​ត្រូវ​បន្ត​ការអភិវឌ្ឍន៍ និង​ពង្រីក​ការ​ក៏​សាង​អង្គភាព ឲ្យ​កាន់ តែ​ប្រសើ​ថែម​ទៀត ជា​ពិសេស​ត្រូវ​គ្រប់គ្រង​កម្លាំង​ឲ្យបាន​ល្អ ចេះ​ទប់ស្កាត់ បំបាត់​នូវ​រាល់​កិច្ចការ​ទាំងឡាយ ដែល​ឆ្ងាយ​ពី​ច្បាប់​របស់​រដ្ឋ ច្បាប់​របស់ ខេមរភូមិន្ទ និង​បទបញ្ជា​របស់​មេ​បញ្ជាកា​រ​របស់ខ្លួន ព្រមទាំង​ធ្វើ​ការអប់រំ​ចិត្តសាស្ត្រ​ដល់​កងកម្លាំង​ជារឿយៗ​ផងដែរ​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ត្រី ឃិន ម៉េង​ស្រេង​មេបញ្ជាការ តំបន់​ប្រតិបត្តិការ សឹក​រង​មណ្ឌលគិរី បានអោយដឹងថា បច្ចុប្បន្ន​អង្គភាព​កំពុងមាន​ការអភិវឌ្ឍ​ន៍ សមិទ្ធិផល​ថ្មីៗ​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​ការសាងសង់ អាគារ​ស្នាក់នៅ របស់​កងកម្លាំង អាគារ​លេខាធិការដ្ឋាន និង​អាគារ​សេនាធិការដ្ឋាន​ជាដើម​៕

 

2015_12_22ch1 (2)

Filed in: ព័ត៌មានជាតិ