ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មេ​ល្បែង​ខ្លា​ឃ្លោក​គំរាម​ដាក់​ខ្នោះ​អ្នកយក​ព័ត៌មាន និង​ធ្វើឲ្យ​ខូច​ម៉ាស៊ីន​ថត​វីដេអូ សមត្ថកិច្ច​មិន​ទាន់​មាន​ចំណាត់ការ​ជាមួយ​ជន​បង្គ​នោះឡើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ ភ្នាក់ងារ​យក​ព័ត៌មាន​៣(​បី​)​នាក់ ប្រចាំ​ខេត្ត​សៀមរាប ! ត្រូវបាន​មេ​ល្បែងស៊ីសង​ធ្វើការ​គម្រាមកំហែង​ដាក់​ខ្នោះ និង​ប្រតាយប្រតប់ ដណ្តើម​យក​ម៉ាស៊ីន​ថត​វីដេអូ ខណៈពេល​ដែល​អ្នក​យក​ព័ត៌មាន​ទាំងនោះ ចុះ​ទៅ​ទៅ​ថត​យក​រូបភាព កំពុង លេងល្បែង​ខ្លា​ឃ្លោក  មួយ​កន្លែង​នៅ​ផ្សារ​ត្រី​ដើម​ក្រឡាញ់ សង្កាត់​គោកចក ក្រុង​សៀមរាប ។ ភ្នាក់ងារ​យក​ព័ត៌មាន​ទាំង​៣(​បី​)​នាក់​នោះ​មានឈ្មោះ ១ ! អ៊ួ​ង ប៊ុនធឿន បម្រើ​អង្គភាព​ទូរទស្សន៍ ប៉ុស្តិ​លេខ​៣ ! ២ ! លុច ណា​ម ភ្នាក់ងារ​កាសែត​ដំណឹង​ក្នុងស្រុក ! និង​ទី ៣ ! គឹម ភី​សី បម្រើ​អង្គភាព​កាសែត​អ្នកតស៊ូ ។

​អ្នក​ទាំង​បី​ជូ​ប​ហេតុការណ៍​កាលពី​វេលា​ម៉ោង ០៣ និង ៥០​នាទី ថ្ងៃទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៥ ខណៈពេល​ពួកគេ ចុះ ទៅ​ថត​យក​រូបភាព ! ត្រូវបាន​មេ​ល្បែង​ខ្លា​ឃ្លោក ឈ្មោះ ម៉ៅ ហៅ ខ្មៅ ក្នុងចំណោម មេ​ល្បែង​ស្រី​ម្នាក់​ទៀត ឈ្មោះ ខុន ហៅ ចែ ម៉ាប់ បាន​ប្រតាយប្រតប់​ភ្នាក់ងារ​យក​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ !  ក្របួច ( ក ) អាវ បណ្តាលឲ្យ​ដាច់ ឡេវ​អស់​២ (​ពីរ​) ហើយ​ដណ្តើម​យក​ម៉ាស៊ីន​ថត​វីដេអូរ ! យក​ទៅ​លុប​រូបភាព​ខណៈពេល​នោះ​ឈ្មោះ ម៉ៅ ហៅ ខ្មៅ ម្នាក់​នោះ​បាន​កាន់​ក្រវីក្រវាត់​ម៉ាស៊ីន​ថត​បោក​ទៅ​និង​ជញ្ជាំង​បណ្តាលឲ្យ​ខូច​១​គ្រឿង និង ទូរស័ព្ទដៃ​១​គ្រឿង​ទៀត​ផង ។

​ករណី​ខាងលើ​នោះ​អ្នក​ព័ត៌មាន​បាន​ដាក់ពាក្យ​បណ្តឹង​កាលពី ល្ងាច​ថ្ងៃ​កើតហេតុ​រហូតមកដល់​ពេលនេះ គឺ​មាន​រយៈពេល​ជាច្រើន​ថ្ងៃ​សម្ថ​កិច្ច​ឈ្មោះ ឈុម សំបាន មេ​ប៉ុស្តិ៍​សង្កាត់​គោកចក ! មិនទាន់មាន ចំណាត់ការ​ណាមួយ​ចំពោះ​ជន ចង្ក​នោះ ឡើយ ប្រហែលជា​ពួក​គេ​យល់ថា ! អ្នក​ព័ត៌មាន​បាន​បំបែក​ឆ្នាំងបាយ​ពួកគេ​ទេ​ដឹង ! ដោយ​យក​ឡេស ជាប់រវល់​ជា​បន្តបន្ទាប់ រហូតមកដល់​ពេលនេះ ។
​ក្រុម​អ្នក​ព័ត៌មាន​បាន​បញ្ជាក់​ថា ៖ ក្រោយពេល​កើតហេតុ​ពួកគាត់​ទាំង​៣ (​បី​)​នាក់ ចង់​បញ្ចប់រឿង​ត្រឹម ប៉ុស្តិ៍​នៅ មូលដ្ឋាន​ប៉ុន្តែ ! លោក ឈុម សំបាន មេ​ប៉ុស្តិ៍​សង្កាត់​គោកចក មិន​ធ្វើការ​រួច​ហើយ​បំផ្លាញ​ការសន្យា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ! លុះដល់​វេលា ម៉ោង ៤ និង​៣៥​នាទី ល្ងាច​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១៥ អ្នក​ព័ត៌មាន​បាន​សួរ​លោក ឈុម សំបាន តាម ទូរស័ព្ទ​លោក​ឆ្លើយថា ចាំ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ ២០១៥ ទៅ​ជួប​នៅ​ប៉ុស្តិ៍​វេលា​ម៉ោង​០៩ ប៉ុន្តែ​ការ​ណាត់ជួប​នៅវេលា​នោះ កុហក​ជា​ដដែល​ដោយ​ឆ្លើយ​តាម​ទូរស័ព្ទ​ថា ជាប់រវល់ ។​

​ភ្នាក់ងារ​សា​ព័ត៌មាន​បាន​សួរ​បន្តទៅ លោក ទិត ណា​រ៉ុង អធិការ​ក្រុង​សៀមរាប តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១០​និង​៣៨ នាទី ព្រឹក​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​ចុង​សប្តាហ៍​នេះ​ថា ៖ សំណុំរឿង​ខាងលើនេះ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក បាន​បញ្ជួន​ទៅ​អធិការ ក្រុង​រួចរាល់​ហើយ ! ចំពោះ​រឿង​នេះ​មិនមែន​ចេះ​តែ​ធ្វើ​នោះទេ ! ប៉ូលីស​ធ្វើការ​អ្វី​ទៅ​តាម​និតិ​វិធី ។

​មតិ​មហាជន​បាន​រិះគន់​ថា ៖ ហេតុការណ៍​មេ​ល្បែង គំរាមកំហែង​ហើយ​ធ្វើបាប​ទៅ​លើ​អ្នក​សា​ព័ត៌មាន​សមត្ថកិច្ច ធ្វើ​ប្រ​ង៉ើ​យ​អញ្ចឹង ! ចុះ ! បើ​ហេតុការណ៍​ផ្សេងៗ​កើត​មក​លើ ប្រជាពលរដ្ឋ​ពួកគាត់​វិញ តើ​វា​យ៉ាងម៉េច ! ដែរ  តើ​ពួកគាត់​សង្ឃឹម​អ្វី ។  ភ្នាក់ងារ​យក​ព័ត៌មាន​ប្រចាំ​ខេត្ត​សៀមរាប​ដែល​រងគ្រោះ​ទាំង​៣ (​បី​) ! សូម​អំពាវនាវ ! សុំ​ការ អន្តរាគមន៍​ពី​សំណាក់ នាយ​ឧត្តម សេនី​យ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ពិសេស សម្តេច​ក្រឡាហោម ដែល​ជា​ក្តីសង្ឃឹម ជួយ​ដល់​ពួកយើងខ្ញុំ​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ៕

 

2015_12_21game (1) 2015_12_21game (3) 2015_12_21game (2)

Filed in: ព័ត៌មានជាតិ