ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពិធី​បើក​វិញ្ញាសារ​ប្រឡង​ជ្រើសរើស​នាយទាហាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​៖​ដើម្បី​ពង្រីក​ពង្រឹង​នូវ​សមត្ថភាព​គុណភាព ក្នុង​វិស័យ​កងយោធពល​ខេមរភូមិន្ទ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង កិច្ចអភិវឌ្ឍន៍​កាលពី​ចុង​សប្តាហ៍​ព្រឹក​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ​២០១៥ នៅ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប មាន​បើក​ការប្រឡង​ជ្រើសរើស វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២០ , វគ្គ​នាយ​ទាហានជើងគោក​ជំនាន់​ទី​៨ និង វគ្គ​នាយទាហាន​បន្តវេន​ជំនាន់​ទី​៩ ក្នុង​ការបំពេញ​បន្ថែម​នូវ​នាយទាហាន ដែល​បាន​ចូល​និវត្តន៍​និង​ពលី​មរណៈ ក្នុង​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ។ ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​នាយទាហាន​ទាំង​បី​ជំនាន់​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​របស់​ឯ​.​ឧ​ស៊ិន រុន​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ​ម៉ៅ វណ្ណឌី​នាយករង​ទី ចាត់ការ​ហ្វឹកហ្វឺន អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ប្រធាន​មណ្ឌល​ប្រឡង​ទី​៣​ខេត្តសៀមរាប ដោយមាន ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ អស់លោក​លោកស្រី​ជា​មេ​ប្រយោគ​ផង ដែរ ។​

តាម​សេចក្តីរាយការណ៍​របស់​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ​ម៉ៅ វណ្ណឌី​ប្រធាន​មណ្ឌល​ប្រឡង​ទី​៣ ខេត្តសៀមរាប បានឲ្យដឹងថា ការប្រឡង​ជ្រើសរើស​ក្នុង​វគ្គ​នាយទាហាន​ទាំង​បី​ជំនាន់​នេះ មាន​បេក្ខជន​ចូល​មក​ប្រឡង​ចំនួន ២៧៨​នាក់ ស្រី ១០០​នាក់ ស្មើ ១៣​បន្ទប់ ។​ក្នុងនោះ​បេក្ខជន​ប្រឡង​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​ទី​២០ ចំនួន ៩២​នាក់ ស្រី​១៩​នាក់ មាន​៤​បន្ទប់ , វគ្គ​នាយ​ទាហានជើងគោក​ជំនាន់​ទី​៨ ចំនួន ១៣០​នាក់ ស្រី ៥៤​នាក់ មាន ៦​បន្ទប់ ,​វគ្គ​នាយទាហាន​បន្តវេន្ត​ជំនាន់​ទី​៩ ចំនួន ៥៦​នាក់ ស្រី​២៧​នាក់ មាន ៣​បន្ទប់ ។ ក្នុងនោះ​វិញ្ញាសារ​ដែល​ត្រូវ​បេក្ខជន​ប្រឡង​នោះ មាន​វិញ្ញាសារ​ចំណេះដឹង​ទូទៅ និង ភាសារ​អង់គ្លេស​។​

មានប្រសាសន៍​នោះ​ឯ​.​ឧ​ស៊ិន រុន​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ ដែល​ជា​បេក្ខជន​ទាំង​ពីរ​ភេទ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ នៅក្នុង​ពេល​ប្រឡង ហើយ​ត្រូវ​បញ្ចេញ​ឲ្យអស់​នូវ សមត្ថភាព​របស់​ខ្លួន នូវ​ចំណេះដឹង​ដែល​បាន​សិក្សា​កន្លងមក​របស់​ក្មួយៗ​ទាំង​ពីរ​ភេទ  ព្រមទាំង​ត្រូវ​គោរព​ឲ្យ បាន​ល្អ​នូវ​បទបញ្ជា អង្គការ​វិន័យ​ក្នុងពេល​ប្រឡង និង ស្តាប់​នូវ​ការណែនាំ​របស់​គណៈមេប្រយោគ​ឲ្យបាន​ខ្ជាប់ខ្ជួន ។  ម្យ៉ាងទៀត​ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ពេលនេះ  គឺជា​ការបំពេញ​នូវ​ក្របខ័ណ្ឌ ហើយក៏​ជា​ឱកាស​ដ៏​ប្រសើរ សម្រាប់​ក្មួយៗ​ជា​បេក្ខជន​ទាំងអស់ ក្នុង​ការវាស់ស្ទង់​នូវ​គំនិត​យល់ដឹង  ចំណេះដឹង ពី​សមត្ថភាព​របស់​ក្មួយៗ ក្នុង​ការពង្រឹង​នូវ​ចំណេះ ដឹង ស្មារតី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី និង កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​និង ការដឹកនាំ​កងយោធពល ខេមរភូមិន្ទ បាន​រឹងមាំ​ប្រកបដោយ​គុណភាព មាន​មនសិការ​សេ្ន​ហា​ជាតិ ស្មោះត្រង់​ចំពោះ​ជាតិ​និង ប្រជាជន ។ ដូច្នេះ កត្តា​ចាំបាច់​យើង​ត្រូវការ​មាន​កងទ័ព​គ្រប់​ប្រភេទ​ខ្លាំង​ពូកែ ប្រកប​ដោយ​វិន័យ​សីលធម៌ គុណភាព ក្នុងការ​ធ្វើ​សឹក សង្គ្រាម​ហើយ​កង​ទព័ជា​កម្លាំង​ស្នូល​របស់​ប្រទេសជាតិ​មាន​លទ្ធភាព​ចូលរួមចំណែក ការពារ​បូរណភាព​ទឹកដី នឹង កសាង​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ​ដូច្នេះ​យើង​គ្រប់​រូប​ត្រូវ​ចូលរួម​អនុវត្ត​នូវ​កាតព្វកិច្ច យោធា​ជា​ចាំបាច់ ដែលជា សសរស្តម្ភ​ដ៏​រឹងមាំ​នៃ​ប្រទេស​ជាតិ​ទៅ​អនាគត​៕

​ដោយ​(​លុច ណា​ម​)​សៀមរាប​

2015_12_20b (3) 2015_12_20b (1) 2015_12_20b (2)

Filed in: ព័ត៌មានជាតិ