ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​បួងសួង​សុំ​នូវ​សេចក្តីសុខ​ចម្រើន​ដល់​ទឹកដី​សុវណ្ណ​ភូមិ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​ ៖ ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៩​កើត ខែ មិគសិ​រ ឆ្នាំ មមែ​សប្តស័ក ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ​២០១៥ នា​ចុង​សប្តាហ៍​នេះ នៅលើ​ក្តារបែន​ខាងកើត​ប្រាសាទតាព្រហ្ម  នៃ​ខេត្ត​សៀមរាប មាន​រៀបចំ​ធ្វើ​ពិធី​បួងសួង ដើម្បី​សុំ​នូវ​សេចក្តីសុខ​សប្បាយ ពី​ម្ចាស់​ទឹក​ម្ចាស់​ដី និង បារមី អ្នក​គង់ប្រថាប់​ថែរក្សា​ការពារ​នៅ​គ្រប់​ប្រាង្គ​ប្រាសាទ លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សុំ​នូវ​សេចក្តីសុខ​ចម្រើន ជូន​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា  ប្រជាពលរដ្ឋ​និង  មាតុភូមិ​កម្ពុជា ដែល​ជា​ទឹកដី​សុវណ្ណ​ភូមិ​នៃ​យើង​ឲ្យ​ជួបតែ​សេចក្តីសុខ​ចម្រើន ក្នុង​ឱកាស​បុណ្យ​មហា​សង្ឃទាន​រាប់ បាត្រ​ប្រគេន​ដល់​ព្រះសង្ឃ ចំនួន ៤​ពាន់​១០០​អង្គ ដើម្បី​រំលឹក​ព្រះមហា​ឧបការគុណ និង ឧទ្ទិស​មហាកុសល ថ្វាយ អតីត​មហា​បុរស​ខ្មែរ គ្រប់​សម័យកាល សំខាន់ បុព្វ​មហា​បុរស​ខ្មែរ នា​សម័យ​មហានគរ ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួង ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង អធិការកិច្ច ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ ញ៉ែម សា​ខន ស ខេង ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ និង អស់លោក លោកស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ មន្ត្រី​រាជ និង ប្រជាពលរដ្ឋ​ផង​ដែរ ។​

បន្ទាប់ពី​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ធ្វើ​ការបូជា​ទៀន ធូ​ក និង ថ្វាយ​ភួងផ្កា​ភ្ញី នៅ​រាន​អ​ស្នាក់ រួចមក ក្នុង​ពិធី​បួងសួង​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​តាម​គន្លង​ប្រពៃណី ទំនៀមទម្លាប់​នៃ ព្រះពុទ្ធសាសនា ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​ដែល​បាន​គោរព​បដិបត្តិ​តរៀងមក ។ ក្នុងនោះ​ដែរ​លោកជំទាវ​ឧបនា យក​រដ្ឋមន្ត្រី និង ឯកឧត្តម លោកជំទាវ និង អស់លោក លោកស្រី  លោក​អាចារ្យ​ក៏​បាន​ធ្វើ​ពិធី​ឧទ្ទិស​បួងសួង សូម​នូវ​ព្រះ​បារមី​ដ៏​ស័ក្តសិទ្ធិ ដែល​គង់ប្រថាប់​ថែរក្សា​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ អង្គរ​ដ៏​បវរ​នៃ​យើង ក៏​ដូច​នៅក្នុង​កម្ពុជា​រដ្ឋ​ទាំងមូល  ព្រមទាំង​បារមី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម លោកយាយ​ទេព តា​ដំបង​ដែក លោកតា​រាជ ព្រះអង្គ​តូច ព្រះអង្គ​ធំ គង់​នៅ​ខ្នងភ្នំ​គូលែន និង បារមី​អ​រុក្ខ​អ​រក្ស​អ្នកតា​គ្រប់ទិសទី និង ទេវតា​គង់​ថែ រក្សា​នៅតាម​ប្រាង្គ​ប្រាសាទ​នានា នៅលើ​ទឹកដី​ដ៏​ស័ក្តសិទ្ធិ តាម​ជួយ​ថែរក្សា​នូវ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ព្រមទាំង​សូម​ជួយ​ឲ្យ​កិច្ចដំណើរការ​នៃ​ការ ក្នុង​ពិធីបុណ្យ​មហា​សង្ឃទាន​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន ៤​ពាន់​១០០​អង្គ និង បូជា​ប្រទីប​ថ្វាយ​ព្រះ​រតនត្រ័យ នៅលើ​ទឹកដី​អង្គរ​ដ៏​ស័ក្តិសិទ្ធិ ក្នុង​ការសម្តែង​នូវ​ភាវៈ​ជា​អ្នក​គោរព ដឹងគុណ និង​ធ្វើ​បដិការ​កិច្ច ចំពោះ​បុព្វ​មហា​បុរស​របស់​យើងទាំងអស់គ្នា ព្រមទាំង​សូមឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​នូវតែ​សុខសន្តិភាព និង មាន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​រីកចម្រើន​ត​ទៅ​អនាគត ៕
​ដោយ​(​លុច ណា​ម​)​សៀមរាប​

 

2015_12_20a (1) 2015_12_20a (2) 2015_12_20a (3) 2015_12_20a (4)

Filed in: ព័ត៌មានជាតិ