ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទារក​ចំលែក​កើ​មក​មិន​គ្រប់​ខែ មាន​ក្បាល តែ​គ្រឿងក្នុង​នៅក្រៅ​ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌល​គី​រី ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ ដែល​កម្រ​កើតឡើង​ដោយសា​ទារ​កមួយ​កើត​មក​ហើយ បែរ​ជា​គ្រឿងក្នុង នៅក្រៅ​ដងខ្លួន​ទៅវិញ មាន​ដងខ្លួន​មួយ​កំណាត់​មាន​ជើង​មួយ​ចំហៀង និង​មាន​ម្រាមដៃ​ដុះ​តែ​មួយ​ប៉ុណ្ណោះ​។
​ហេតុការណ៍​ភ្ញាក់ផ្អើល​ នេះ កើតឡើង​នៅ​មណ្ឌុល​សុខភាព​អូរអាម ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌុល​គីរី  ។ កាលពី​វេលា​ម៉ោង​១៦​និង​២០​ល្ងាច​ថ្ងៃ​ទី​១៦​ខែ ធ្នូ ឆ្នាំ ២០១៥​ស្ត្រី ម្នាក់​មាន​ឈ្មោះ ថា​ង ស្រី​និច អាយុ​២៥ ឆ្នាំ និង ប្តី ឈ្មោះ ជួន រតនៈ មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែ​សី​ម៉ា ខេត្ត​មណ្ឌល់​គី​រី បាន​មក​សំរាលកូន​នៅ​មណ្ឌុល​សុខភាព អូរ​អាម បាន​ទារ​កមួយ​មិន​គ្រប់​ខែ ហើយ​កើតមក​មិនបាន ៥​នាទី​ក៏​ស្លាប់់​ទៅ​វិញ មិនដឹង​ភេទ​ប្រុស ឬ​ស្រី​នោះទេ​។
​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​បានអោយដឹងថា ៖ នេះ​ក៏​ព្រោះ​តែ​មក​ពី​ម្តាយ​មិន​បាន​យកចិត្ត​ទុក្ខ​ដាក់ និង​ថែរក្សា​សុខភាព​ពេល​មាន​ផ្ទៃពោះ ហើយ​មិន​បាន​តាមដាន និង​ពិនិត្យ​សុខភាព​របស់​ទារក​នៅ​ពេល ពរ​ផ្ទៃពោះ​ដំបូង រហូត​ទុក​ដល់ពេល​ឈឺ​ពោះ ក៏​បង្កើតអោយមាន​ហេតុភេទ​ចំឡែក​របៀបនេះ​។​
​ គ្រូពេទ្យ​សំណូមពរ​ដល់​មាតា​បី​តា​ដែលមាន​ប្រពន្ធ​មាន​ផ្ទៃពោះ សូម​មក មន្ទី​ពេទ្យ ដើម្បី​ចាក់​ថ្នាំ​បង្ការ​ការពារ និង​តាមដាន​នៅ​ការវិវត្តន៍ នៃ​ទារក​ក្នុង​ផ្ទៃ ជា​រៀងរាល់​ខែ រហូតដល់​ពេល​ប្រសូត្រ​តែម្តង​។​

​ គួរ​បញ្ជាក់​ដែរ​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ ក្នុង​ខេត្ត​មណ្ឌល​គី​រី ដោយ​លើក​ទី​មួយ​ទារក​កើត​មក​ហើយ​មាន​ដងខ្លួន​ពេញលេញ ចំលែក​ត្រង់​មាន​លលា​ដ៏​ក្បាល​ដល់​ទៅ​ពីរ ៕
​ដោយ ៖ ចិន្ដា​

 

2015_12_18a (2) 2015_12_18a (1)

Filed in: ព័ត៌មានជាតិ