ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ ករណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ខុស​ច្បាប់​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហកា​រណ៍​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់​ភ្លាមៗ​ក្រោយពេល​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​របស់​យើង​ថា​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅក្នុង​ភូមិ​របស់​គាត់​។​

​លោក​វរសេនីយ៍ទោ​អ៊ុំ សា​អាត​នាយ​ការិ យាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​អោយដឹង​ថា​ជនសង្ស័យ​ទាំង​០៥​នាក់​នៅ​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ឆ្នាំ​២០១៥ និង​ជា​មុខសញ្ញា​ដែល​ធ្លាប់ធ្វើ​សកម្មភាព​នៅក្នុង​ភូមិ​ក្នុង​រយៈកាល​កន្លងមក ។

​លោកនាយ​ការិយាល័យ​បាន​បន្ត​ឲ្យដឹងទៀតថា ក្នុង​កិច្ច​ប្រតិ​បត្ដិការនេះ​ដែរ យើង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖ ១-​ឈ្មោះ​តឹក បូ​ណា​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ ២-​ឈ្មោះ​ស៊ុន វណ្ណ​សាក់​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​៣-​ឈ្មោះ​រិន​មន្នី​សារ៉ាហៅ​តឿ ភេទ​ប្រុស​អាយុ ២០ ឆ្នាំ មុខរបរ​គ្មាន ៤-​ឈ្មោះ សា​រៈ សុភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន ។ អ្នក​ទាំង​បី​នេះ​មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ៥-​ឈ្មោះ​នី ហ៊ាង​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។ សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន ៖ ម្ស៉ៅ​មេតំ​ហ្វេ​តា​មីន​ចំនួន ២៧ កញ្ចប់​តូច ទម្ងន់ ៤ ក្រាម -​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ០២ ដើម -​ពូថៅ​ចំនួន ០២  -​ទូរស័ព្ទ​ចំនួន​០៥​គ្រឿង -​ម៉ូតូ​ចំនួន​០២​គ្រឿង ។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​១៤​ខែ​ធ្នូ ឆ្នាំ​២០១៥៕

​ដោយ ៖ លុច ណា​ម សៀមរាប​

 

2015_12_17ch4 (1) 2015_12_17ch4 (2)

Filed in: ព័ត៌មានជាតិ