ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រថយន្ត​កា​ម៉ា​រី​ដឹកឈើ​ក្រញូង​ស្មើ​៩៥​ដុំ​ត្រូវ​កម្លាំង​នគ​បាល​សេដ្ឋកិច្ច​និង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន​ចំណែក​អ្នកបើកបរ​គេចខ្លួនបាត់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​កា​ម៉ា​រី​ដឹកឈើ​ក្រញូង​ស្មើ​៩៥​ដុំ​ត្រូវ​កម្លាំង​នគ​បាល​ សេដ្ឋកិច្ច​និង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន​ចំណែក​អ្នកបើកបរ​គេចខ្លួន​បាត់​ នា​ល្ងាច​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សី​រី​សោ័​ណ ខេត្ត​បន្ទាយមានជ័យ រួច​បញ្ជូន​មក​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​

​លោក អ៊ុង វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​សិរីសោភ័ណ​និង​ស្រុក​ព្រះនេត្រព្រះ​ បានឲ្យដឹង​ថា​រថយន្ត​ដែល​លួច​ដឹក​ឈើ​ក្រញូង​សមិត្ថកិច្ច​បង្ក្រាប​នោះ​គឺ​ រថយន្ត​កា​ម៉ា​រី​បា​ឡែន​ផលិត​នៅ​ឆ្នាំ​២០០៦​ព៌ណ​ប្រផះ​គ្មាន​ស្លាក​លេខ​ ក្រោយ​ពី​ស​មិត្ត​កិច្ច​ស្ទាក់់​ចាប់បាន​ហើយ​អ្នកបើកបរ​ឈ្មោះ​ម៉ៅ​ឃឺត​ប្រុស ​អាយុ​២៥​ឆ្នាំ​គេចខ្លួន​បាត់​។
​លោក អ៊ុង វីរៈ បាន​និយាយ​បន្ត​ត​ទៀតថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១៥​លោក​ផាន់​ភិរម្យ​ ព្រះរាជអាជ្ញារង​ខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​ជំ​នាយ​មេព្រៃ និង​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​បាន​ធ្វើ​ការត្រួត​ពិនិត្យ​និង​ឆែកឆេ​ក្នុង​ រថយន្ត​នោះ​បាន​រកឃើញ​ឈើ​ក្រញូង​ចំនួន​៩៥​ដុំ​ស្មើ​១០៥៩​គីឡូក្រាម​ហើយ​ឈើ​ ក្រញូង​ទាំងអស់​នោះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​តុលាការ​ដើម្បី​ចាត់ការ​ ទៅតាម​និតិ​វិធី​ច្បាប់​ទៅ​ថ្ងៃក្រោយ​។​

​លោក​អ៊ុង​វី​រះ​បាន​បញ្ជាក់​ទៀត​ថា​រថយន្ត​កា​ម៉ា​រី​លួច​ដឹកឈើ​ក្រញូង​ នេះ​កំលាំង​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើ​ការស្រាវជ្រាវ​ជា​យូរថ្ងៃ​មក​ហើយ​ទើប​ ថ្ងៃទី​១៥​ខៃ​ធ្នូ​ឆ្នាំ​២០១៥​លោក​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា​ចុះ​សហកា​រណ៍ ​ជាមួយ​នគ​បាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​រថយន្ត​កាមរី​ដែល​លួច​ដឹកឈើ​ក្រញូង​ នៅ​ចំណុច​កើតហេតុ​បាន​តែ​ម្តង​។​

​លោក​បាន​បញ្ជាក់ទៀតថា​បច្ចុប្បន្ន​ស​មិត្ត​កិច្ច​កំពុង​ស្វែងរក​តាម​ចាប់​ម្ចាស់​ដឹកឈើ​ក្រញូង​យក​មក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

2015_12_16rt4 (1) 2015_12_16rt4 (2) 2015_12_16rt4 (3) 2015_12_16rt4 (4) 2015_12_16rt4 (5)

Filed in: ព័ត៌មានជាតិ