ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្តេច​ក្រឡាហោម ព្រមាន​ស្នងការ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​កណ្តាល បក​ស័ក្តិ​ខ្លួនឯង បើ​បង្ក្រាប​ក្រុម​ចោរប្លន់​មិន​បាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ព្រមាន ដល់​ស្នងការ​នគរបាល ខេត្ត​បាត់ដំបង ខេត្ត​ពោធិសាត់ និង​ខេត្ត​កណ្តាល ឲ្យ​ត្រៀម​បក​ស័ក្តិ​ខ្លួនឯង បើសិន​មិនអាច​តាម​បង្ក្រាប និង​តាម​ចាប់​ក្រុមចោរប្លន់​ប្រដាប់អាវុធ មិន​ទទួល​ជោគជ័យ​នោះទេ​។​

​ការព្រមាន​របស់​រដ្ឋ​មន្ត្រី ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ខាងលើនេះ បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ក្នុងឱកាស​ដែល​សម្តេច អញ្ជើញ​ចូលរួម​ជា​អធិបតីភាព នៅក្នុង​ពិធី​ប្រកាស​សមាសភាព គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​នៅ​ចំពោះមុខ​មន្ត្រី​នគរបាល​ជាន់ខ្ពស់ និង​ស្នងការ​នគរបាល​រាជធានី ខេត្ត សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ពី​ករណី​ប្លន់​ប្រដាប់អាវុធ ដែល​បាន​កើតឡើង​នា​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ នៅ​ខេត្ត​បាត់ដំបង ខេត្ត​ពោធិសាត់ និង​ខេត្ត​កណ្តាល ហើយ​ក្រៅពី​កម្លាំង​នគរបាល តាម​ខេត្ត​ទាំងនេះ ស្នងការ​នគរបាល ខេត្ត​ផ្សេង​ទៀត ក៏​ត្រូវ​យកចិត្តទុកដាក់ កាន់តែ​ខ្លាំង​ឡើង លើ​ការបង្ក្រាប​បទល្មើស​ប្លន់​ទាំងនេះ ។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា ស្នងការ​បាត់ដំបង ពោធិសាត់ និង​ខេត្ត​កណ្ដាល រឿង​ប្លន់​រកអោយឃើញ និង​បង្ក្រាប​ឲ្យបាន ហើយ​បើ​បង្ក្រាប​មិន​បាន​ទេ បក​ស័ក្ដិ​ខ្លួនឯង កំ​ុ​ចាំ​លោក​បក​អោយ ហើយ​តាម​ខេត្ត​ផ្សេងៗ​ក៏​យកចិត្តទុកដាក់​ផងដែរ​។​

​សូមបញ្ជាក់​ថា កាល​ពី​ម្សិលមិញ នៅក្នុង​ពិធី​ផ្សព្វផ្សាយ ការបញ្ជ្រាប​ទស្សនទាន សីលធម៌ សាសនា ដើម្បី​សុដុម​នីយកម្ម​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន យកចិត្តទុកដាក់​បង្កើន​ការ​វាយ​បង្ក្រាប ក្រុមចោរ​ប្រដាប់អាវុធ ដែល​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ យ៉ាង​សាហាវ​នាពេល​ថ្មីៗ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​សូម​ឱ្យ​គ្រប់​ទីកន្លែង​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន និង​វ៉ៃ​បង្ក្រាប​ពួក​ឧក្រិដ្ឋជន ប្លន់​ប្រដាប់អាវុធ​នេះ ព្រោះ​ក្រុម​នេះ គឺជា​ក្រុម​គ្មាន​សាសនា​ណា​ទាំងអស់ ព្រោះ​គ្មាន​សាសនា​ណា​ប្រដៅ​ឱ្យ​ពួក​នេះ ប្រព្រឹត្ត​អំពើ​លួច​ប្លន់​នោះទេ អញ្ជឹង​សុំ​ក្រៅ​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ កម្លាំងប្រដាប់អាវុធ កម្លាំង​មាន​សមត្ថកិច្ច​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ទាំងអស់ បង្កើន​នូវ​ការប្រុងប្រយ័ត្ន ហើយ​បើក​ប្រតិបត្តិការ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ចំពោះ​អំពើ ប្លន់​ប្រដាប់អាវុធ និង​ក្រុម​ជនឃោរឃៅ​»​។​

​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ កន្លងទៅ ក្រុមចោរ​ប្រដាប់អាវុធ បានធ្វើការ​ប្លន់​អាជីវករ លក់​គ្រឿង​អា​លង្ការ និង​ទីតាំង​កន្លែង​ផ្ទេរប្រាក់ Wing ចំនួន​៣​កន្លែង​ទៅ​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​កណ្តាល​ជា​ដើម​។ ក្រោយ​មាន​ករណី​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា មាន​របាយការណ៍មួយចំនួន រាយការណ៍​ថា ក្រុមចោរ​ទាំងនោះ មាន​អ្នកខ្លះ​មុខ​ដដែលៗ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រួចទៅហើយ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌ ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ ចំពោះ​ការលើកលែង​ទោស​ឱ្យ​ទណ្ឌិត នៅក្នុង​ពន្ធនាគារ​។ សម្តេច​ថា បើសិន​ជា​ទណ្ឌិត​នោះ ជា​ចោរប្លន់​ប្រដាប់​អាវុធ​នោះ​សម្តេច​នឹង​មិន​ស៊ី​ញ៉េ ស្នើ​ឱ្យ​លើកលែង​ទោស​នោះទេ ហើយ​ស្នើ​កុំ​ឱ្យ​ក្រសួង​យុត្តិធម៌ ដាក់បញ្ចូល​ឈ្មោះ ទណ្ឌិត​ដែល​ជា​ចោរប្លន់ ដើម្បី​ឱ្យ​សម្តេច ជួយ​ស្នើ​លើកលែងទោស​។​

​ជា​ការកត់សម្គាល់​នៅក្នុង​ករណី​ចោរប្លន់ ដ៏​កក្រើត​នៅ​៣​ខេត្ត នា​ពេល​ថ្មីៗ​នេះ មាន​តែ​ខេត្ត​បាត់ដំបង​មួយ​ទេ ដែល​ដេញ​បង្ក្រាប​ចាប់ បាន​ជនសង្ស័យ​២​នាក់ និង​ដកហូត​កាំភ្លើង ម៉ូតូ​បាន​មួយចំនួន​មក​វិញ​៕​

 

2015_12_16c (1) 2015_12_16c (3) 2015_12_16c (2)

Filed in: ព័ត៌មានជាតិ