ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សមាគម​អតីតៈយុទ្ធជន​កម្ពុជា ខេត្ត​ប៉ៃលិន (​ស​.​អ​.​ក​) ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​សមាសភាព​ជា​ផ្លូវការ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​សាលាខេត្ត​ប៉ៃលិន មាន​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈ​កម្ម​ធិ​ការ គណៈអចិន្ត្រៃយ៍ សមាគម​អតីតៈយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​។

​លោក វរសេនីយ៍ត្រី ស៊ុយ ស៊ីន អាន​សេចក្តីសម្រេច​ស្តីពី​ការទទួលស្គាល់​សមាសភាព គណៈកម្មាធិការ​សមាគម​អតីតៈយុទ្ធជន​កម្ពុជា ខេត្ត​ប៉ៃលិន រួមមាន លោក​ឧត្តមសេនីយ៍ត្រី ព្រហ្ម ប៉ាត់ ជា​ប្រធាន លោក​ឧត្តមសេនីយ៍ត្រី វ៉ាន់ ណា​ឡុង អនុប្រធាន លោក​ឧត្តមសេនីយ៍ត្រី ជា ចាន​ឌិន អនុ​ប្រ ធាន លោក សាក់ សាមឿន អនុប្រធាន​ប្រចាំការ និង​សមាជិក​ចំនួន ២៧​នាក់​ទៀត​។ ប្រកាស​ទទួលស្គាល់​សមា​សភាព​សមាគម​អតីតយុទ្ធជន​ក្រុង ប៉ៃលិន លោក លឹម វាសនា ប្រធាន លោក សោម រ៉​ន អនុប្រធាន លោក ហុង ដា​រ៉ា អនុប្រធាន លោក ប៉ង យ៉ាវ អនុប្រធាន​ប្រចាំការ និង​សមាជិក ១១​នាក់​ទៀត ។ សមាសភាព​សមាគម​អតីតយុទ្ធជន​ស្រុក​សាលា​ក្រៅ លោក ញឹក ថុល ប្រធាន លោក ពិន ភួន អនុប្រធាន លោក ពេជ្រ វ៉ាន់​សាង អនុប្រធាន លោក អុឹម សុខា អនុប្រធាន​ប្រចាំការ និង​សមាជិក ១១​នាក់​ទៀត​។​

​ឯកឧត្តម កើត សុធា គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថាៈ គោលបំណង​នៃ​ការបង្កើត​សមាគម​អតីតៈយុទ្ធជន​កម្ពុជា គឺ​ដើម្បី​ចង ក្រង​ជា​រចនាសម្ព័ន្ធ សម្រាប់​ជួយ​ដល់​យោធិន​ចូលនិវត្តន៍ និង ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការអនុវត្តន៍​តួនាទី ភារៈកិច្ច អោយ​ចំ​គោលដៅ​នៅតាម ថ្នាក់​មូលដ្ឋាន​នីមួយៗ ដែល​មាន​ដូចជា​ថ្នាក់​ខេត្ត ថ្នាក់ក្រុង​-​ស្រុក​ឃុំ​-​សង្កាត់ និង​ភូមិ​នៅ​ទូទាំង​ខេត្ត ដោយ​ធ្វើយ៉ាងណា​ត្រូវ​ពង្រឹង​សមាជិក​សមាជិការ អោយ​អន​វត្ត​ន៍​ការងារ​នេះ​ដោយ​រលូន​។ ឯកឧត្តម បាន​សំណូមពរ​ដល់​សមាជិក​ទាំងអស់ ចាប់ពី​ឆ្នាំ​២០១៦ នេះ​តទៅ យើង​ទាំងអស់គ្នា​ត្រូវ​ជួយ​ទ្រទ្រង់ ជា​ថវិកា រឺ​សកម្មភាព​នានា​ទៅតាម​លទ្ធភាព​ដែលមាន ដើម្បី​ជួយ​សមាគមន៍​អតីតៈយុទ្ធជន​អោយ​ដំណើរការ​ទៅ​និង​ប្រកបដោយ​ប្រសិទ្ធភាព​។

​ទន្ទឹម​នេះ​ត្រូវ​ចុះសាកសួរ សុខទុក្ខ​អតីតៈយុទ្ធជន​នៅតា​មមូលដ្ឋាន​អោយបាន​ជាប់​ជាប្រចាំ ដើម្បី​ដឹង​ពី ទុក្ខលំបាក​របស់​យោធិន​ពិការ ហិ​យមាន​វិធានការ​ដោះស្រា​យ​អោយបាន​ទាន់​ពេលវេលា ៕
​ដោយ ៖ ស សារឿ​ន​

2015_12_16a (1)

2015_12_16a (2)

2015_12_16a (3)

2015_12_16a (4)

2015_12_16a (5)

Filed in: ព័ត៌មានជាតិ