ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី​បដិសេធន៍​នូវ​ស្នាម​មេដៃ​បណ្តឹង​របស់​មន្ត្រី​ពន្ធនាគារ​ចំនួន​៣២​នាក់ និង​ស្ត្រី​ទណ្ឌិត​ម្នាក់​ពី​បទ​មិន​បាន​រួម​រ័ក្ស​ចំនួន​៣​លើ​ក​នោះ​ទេ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រតនគិរី ៖ លោក​ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​បាន​បដិសេធន៍​នូវ​ស្នាម​មេដៃ​បណ្តឹង​របស់​មន្ត្រី​ពន្ធនាគារ​ចំនួន​៣២​នាក់ និង​ទណ្ឌិត​ស្ត្រី​ម្នាក់​ពី​បទ​រួម​រ័ក្ស​ចំនួន​៣​លើក​ព្រម​ទាំង​ពី​បទ​យក​ពន្ធនាគា​រ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​បញ្ជេញ​អ្នកទោស​ទៅ​ក្រៅ​បរិវេណ​ពន្ធនាគារ​តាមតែ​អំពើ​ចិត្ត​ដើម្បី​បំរើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។
​    ​
​ក្រោយពី​បាន​ដឹង​មន្ត្រី​ពន្ធនាគារ​៣២​នាក់​ផ្តិតមេដៃ​ប្តឹង​ទៅ​ថ្នាក់ដឹកនាំ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ​ដោយ​ប្តឹង​លោក​ទីន សុវណ្ណនី ពី​បទ​យក​ពន្ធនាគារ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​និង​លួងលោម​ទណ្ឌិត​ស្ត្រី​ម្នាក់​ឈ្មោះ​ទីង ប៉េក យក​ទៅ​រួម​រ័ក្ស​នៅផ្ទះ​បាន​សម្រេច​ចំនួន​៣​លើក​។  លោក​ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​យក​ពត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នេះ​ថា ករណី​ខាងលើ​នេះ​កើតមានឡើង​គ្រា​ដែល​ក្រុមគ្រួសារ​របស់​លោក​មាន​ធុរៈ​រៀប​អាពាហ៍ពិពាហ៍​កូនស្រី​ដូច្នេះ​គាត់​បាន​ប្រគល់​ភារកិច្ច​អោយ​លោកស្រី​ឆោមស្រី ពេជ្រ អនុប្រធាន​(​ស្តីទី​)​ពន្ធនាគារ​ទទួល​ខុស​ត្រូវ​ក្នុង​អង្គភាព​។​

​លោក​ថា ខណៈ​ដែល​គាត់​ប្រគល់​ភារកិច្ច​ជូន​លោក​ស្រី​ឆោម ស្រី​ពេជ្រ នោះ​ជា​ឱកាសល្អ​សម្រាប់​មន្ត្រីក្រោមឱវាទរ​បស់​លោក​មួយចំនួន​ដែល​មិន​សូវ​គោរព​តួនាទី​ការងារ​ក្នុង​អង្គភាព ពោល​គឺ​ច្រើន​អត្ត​វត្តមាន​ដោយ​កន្លងមក​រូបគាត់​ធ្លាប់​ហៅ​មន្ត្រី​ដែល​អសកម្ម​ទាំងនោះ​មក​ធ្វើ​ការណែនាំ​ម្តង ជា​ពីរ​ដង​ហើយ​តែ​មិន​ស្តាប់​បង្គាប់ ដោយ​មាន​ចិត្ត​ថ្នាំងថ្នាក់​ថា​ដាក់ពិន័យ​តឹងរឹង​ក៏​កើត​ជា​គំនិត​គុំគួន​តែម្តង​ជាមួយនឹង លោក​ទីន សុវណ្ណនី​។​លោក​បន្ត​ថា​ករណី​ឈានដល់​នាំគ្នា​ផ្តិតមេដៃ​ពី​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ចំនួន​៣២​នាក់ និង​ករណី​ចោទប្រកាន់​លួងលោម​ទណ្ឌិត​ឈ្មោះ ទីង ប៉េក រួម​រ័ក្ស​ចំនួន​៣​ដង​ខាងលើនេះ​គឺ​ផ្តើមចេញ​ពី​លោកស្រី ឆោម ស្រី​ពេជ្រ ដោយ​កន្លងមក​អនុប្រធាន​ពន្ធនាគារ​រូបនោះ​ធ្វើការ​មិន​ស៊ីសង្វាក់​ជាមួយ​ថ្នាក់ដឹកនាំ​អង្គភាព​។​

​ដោយឡែក ទណ្ឌិត​ស្ត្រី​ឈ្មោះ ទីង ប៉េក បាន​ឆ្លើយ​បំភ្លឺ​ថា លោក ទីន សុវណ្ណនី មិន​បាន​រួម​រ័ក្ស​ចំនួន​៣​លើក​ដូច​ក្នុង​ពាក្យ​ខាងលើ​នោះ​ទេ ។ ដោយ​មាន​កំណត់ហេតុ​សួរ​ចម្លើយ​ពី​លោក​ឡេន ស៊ា​ង​លី មន្ត្រី​សួរចម្លើយ​កាលពី​វេលា​ម៉ោង​៣​និង​០៥​នាទី ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងទៅ ដោយ​ស្ត្រី​ទណ្ឌិត​ឈ្មោះ​ទីង ប៉េក ផ្តិតមេដៃ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

​សូមបញ្ជាក់​ថា ក្រោយ​ពី​សារពត៌មាន​ចុះ​ផ្សារ​នា​ពេល​កន្លងមក​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ  ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក​នេះ ក៏​មាន​វត្តមាន​ឯកឧត្តម​គឹម សារិន អគ្គនាយករង​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ចុះ​មក​ដល់​កន្លែង​ពន្ធនាគារ​ខេត្តរតនគិរី​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​បាន​ហៅ​មន្ត្រី​ទាំង​៣២​នាក់​ដែល​ផ្តិតមេដៃ​ប្តឹង​ទីន សុវណ្ណនី​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី មក​សាកសួរ​ម្នាក់​ម្តងៗ​ដើម្បី​អោយ​ដឹង​ការពិត រហូតមកដល់​ពេលនេះ​ការសាកសួរ​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ រងចាំ​លេខ​ក្រោយ​បន្តទៀត​៕
​ណាត ពៅ​

 

2015_12_15i (1)

2015_12_15i (2)

Filed in: ព័ត៌មានជាតិ