ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​លក់​សាំង​ហ្គាស់​រាលដាល​អ្នកជិតខាង​សរុប​៣​ល្វែង​នៅ​ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង ៖ ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​លក់​សាំង​ហ្គាស់​រាលដាល​អ្នកជិតខាង​សរុប ៣ ល្វែង​បំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់​ក្នុងនោះ មានផ្ទះ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ១ ខ្នង ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង​កាលពី​វេលា​ម៉ោង ០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៥ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​

​ប្រភព បានឱ្យដឹងថា  ករណី​អគ្គិភ័យ​ផ្តើម​ឆេះ​ចេញពីផ្ទះ​កណ្តាល មាន​ទំហំ​៤​គុណ​២០​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​សង្ក័សី​និង​ជញ្ជាំងស​ង្ក័​សីដែល មាន​ម្ចាស់​ឈ្មោះ​ឡូ​ន​ប៊ុន​ឈន​អាយុ​៤៨​ឆ្នាំ​មាន​ប្រពន្ធ​ឈ្មោះ​ស៊ុន​ឌៀង​អាយុ​៤៩​ឆ្នាំ​សន្លប់​។​ផ្ទះ​អ្នកលក់​ចាប់ហួយ​, អ៊ុតសក់ និង​លក់​សាំង​បញ្ចូល​ហ្គាស់ ។
​ចំណែក​ម្ចាស់ផ្ទះ​ខាងត្បូង មាន​ទំហំ​៥,៥​គុណ​២០​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​សង្ក័សី​និង​ជញ្ជាំងស​ង្ក័​សី​ឈ្មោះ​ស៊ុន​កុសល់​អាយុ​៣៥​ឆ្នាំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១​ខ្នង​ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង ។ ម្ចាស់ផ្ទះ​ខាងជើង មាន​ទំហំ​៥​គុណ​២០​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​សង្ក័សី​និង​ជញ្ជាំង​ថ្ម​និង​សង្ក័សី​ឆេះ​នៅ​សល់​គ្រោងឆ្អឹង​ផ្ទះ​មាន​ម្ចាស់​ឈ្មោះធូ​ប៊ុនធឿន​អាយុ​៥២​ឆ្នាំ​ម្ចាស់​មិន​នៅ​។​ការខូចខាត​ទាំងនេះ​មិនទាន់​អាច​សរុប​បានទេ​។​

​ជា​ជំ​ហ៊ាន​ដំបូង​អ្នកជិតខាង​និង​សមត្ថកិច្ច​ដាក់​ការសន្និដ្ឋាន​ថា ការឆេះ​ផ្ទះ​ដោយសារ​អ្នក​លក់​នំ​បញ្ចុក​ឈ្មោះ​ឡា​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​រែក​នំ​បញ្ជុកមក​លក់​មាន​ចង្ក្រាន​ភ្លើងអ​ង្គុយ​ក្បែរ​ដប​សាំង​ពេល​ម្ចាស់​បើក​សាំង​លក់​ក៏​ឆាបឆេះ​តែម្តង​។​

​ស្ត្រី​ឈ្មោះ ឡា អ្នកលក់​នំ​បញ្ចុក​បានអោយ​សមត្ថកិច្ច​ដឹង​ថា​ការឆេះ​ផ្ទះ​បង្កឡើង​ដោយ​ម្ចាស់ផ្ទះ​បើក​គប់់​ភ្លើង​ពេល​នោះ​អំពូល​ម៉ែត្រ​នៅ​មុខ​ផ្ទះ​ឆេះ​ផ្ទុះ​ចេញ​អណ្តាតភ្លើង​រួមផ្សំ​ដប​សាំង​កំពុង​ហ្គាស់​នៅក្បែរនោះ​ក៏​ឆេះ​សន្ធោរ​សន្ធៅ​តែម្តង​។​ពេល​នោះ​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ុន​ឌៀង​ក៏​សន្លប់​ខ្លួន​ក៏​បាន​គ្រា​គាត់​ចេញ​ពី​កន្លែងកើតហេតុ​ដោយ​ទុក​អំ​រែក​នំ​បញ្ចុក​ចោល​នៅ​ទីនោះ​។​

​ស្ត្រី​ឈ្មោះ ស៊ុន ឌៀង បាន​ង៊ើ​ប​ពី​សន្លប់​មក​ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លួន​បើក​គប់់​ភ្លើង​ពេល​នោះ​អំពូល​ម៉ែត្រ​ឆេះ​ក៏​មាន​ភ្លើង​ឆេះ​តែម្តង​មិន​ពាក់់ព័ន្ធ​អ្នកលក់​នំ​បញ្ចុក​ទេ​។​

​ក្នុងករណី​ឆេះ​នេះ ក្រុម​នគរបាល​និង​កម្លាំងចម្រុះ​ចុះ​ជួយ​ពន្លត់​មិន​អោយ​ឆេះ​រាលដាល​ដល់ផ្ទេះ​ក្បែរ​នោះ​ទៀត​ហើយ​លោក​សៀង​ឯម​វូ​ន​ស្ហី​អភិបាលក្រុង​បាត់់ដំបង​ក៏បាន​ចុះទៅ​ពិនិត្យ​កន្លែងកើតហេតុ​និង​សាកសួរ​ព័ត៌មាន​ពិត​ផងដែរ​.​។​

​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្ទះ​ឆេះ​សំណូមពរ​អោយ​អជ្ញារ​ធរមាន​សមត្ថកិច្ច​ពិនិត្យមើល​រថយន្ត​ដឹកអី​វ៉ាន់ខ្ព​ស់​បណ្តាលអោយ​ទាក់​ខ្សែភ្លើង​និង​ពិនិត្យ​អ្នក​លក់​សាំង​ដប កុំ​យក​មក​ផ្ទុក​នៅផ្ទះ​ច្រើន​ប៊ីដុង​ពេក ៕

 

2015_12_15g (2)

2015_12_15g (4)

Filed in: ព័ត៌មានជាតិ