ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម គីម រិទ្ធី អញ្ជើញ​មក​ពិនិត្យ​ការសាងសង់​និង​កែលំអរ​ផ្សារ​ទីរួមស្រុក​ស្អាង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ កាលពី​ព្រឹក​ម៉ោង​១០:៣០​នាទី​ថ្ងៃ​ចន្ទ័ទី​១៤ ខែ​ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​មក​ពិនិត្យ​ការស្ថាបនា​ផ្សារ​ទីរួមស្រុក​ស្អាង ស្ថិត​នៅក្នុង​ស្រុក​ស្អាង ឃុំ​ព្រែក​គយ ខេត្ត​កណ្តាល កំពុងតែ​ឈួសឆាយ​កាយលូរ និង​ផ្លូវ​សារជាថ្មី​ជុំវិញ​ផ្សារ និង​លូរ​អម​ផ្លូវ រហូត​ដល់​សាលាស្រុក​ស្អា​ជា​ផ្លូវ​ចាក់​បេតុង មាន​ប្រវែង​ប្រាំពី​រយ​ម៉ែត្រ​គុណ​នឹង​ប្រាំមួយ​ម៉ែត្រ​(700m×6m) និង​លូរ​អប​ផ្លូវ​មាន​ប្រវែង​240m​អប​ផ្លូវ​ពីរ​ខ្សែរ ។

​ចំណែក​ឯ​ផ្សារ​ក៏​រុសរើ​មួយ​ផ្នែក​មួយ​ចំហៀង​ខាងត្បូង និង​ចំ​ពីក្រោម​ផ្សារ​ទល់​ផ្លូវ​មាត់ទន្លេ ដើម្បី​រៀបចំ​ជា​ថ្មី​ឲ្យក្លាយ​ជា​ស្តង់​មាន​ប្រពន្ធ័​ល្អ​ជា​ពិសេស​ទៀត​នោះ​អោយមាន​អនាម័យ​ដើម្បី​ឲ្យមាន​ សោ​ភ​ណ្ឌ័​ភាពប្រសើរ​ឡើង​ថែម​ទៀត ដូច​បណ្តាល​ខេត្ត​ក្រុង​នានា​ពីព្រោះ កន្លងមកនេះ មាន​ភូ​ក​ជ្រាំ​សំរាម​ស្មៅ​ដុះ​ពាសពេញ​ផ្សារ​និង​សាងសង់​តូប​យ៉ាង​អ​នា​ធិបតៃ ។​

​បើ​យោង​តាម​ប្រសាសន៍ លោ ខឹម ចន្ទ័​គិរី អភិបាល​ស្រុក​ស្អាង បាន​បញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា កន្លងមក​លោក​បាន​ស្ថាបនា​សួនច្បារ​ក្នុង​សាលាស្រុក​ ​ស្អាង​មាន​ការដាំ​កូនឈើរ​កូន​ផ្ការ​រាប​ការ៉ូឡា​ដាក់​បង់​អង្គុយលេង​សំរាប់​លំហែរ​កាយ ។ លោក​បាន​បន្តទៀតថា ក៏ដូចជា​នៅ​ពេល​នេះ​កំពុង​ជួសជុល​ ​ផ្លូវ​ចាក់​បេតុង និង​លូរ​អម​ផ្លូវ​ពទ័​ជុំវិញ​ផ្សារ ទីរួមស្រុក​ស្អាង​និង​រាបកា​រ៉​ឡា​ ​ដាំ​កូន​ឈើរ​ផ្កា​ដាក់​បង់​អង្គុយលេង​នៅ​មាត់​ទន្លេរ​នៅមុខ​ផ្សារ អោយ​មាន​សោ​ភណ្ឌ័​ភាព និង​មាន​សណ្តាប់ធ្នាប់​អនាមយ័​ល្អ​និង​ឲ្យក្លាយ​ទៅ​ជា​តំបន់​មានពត៌​ប៉ៃតង​ល្អ​សំរាប់​បងប្អូន​ប្រពល​រដ្ឋ​ហាត់ប្រាណ និង​រៀប​កំលាំង​ការពារ​ទីកន្លែង​សាធារណៈ និង​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យនៅ​គង់វង្ស​យូរអង្វែង​ទុក​ដល់​កូនចៅ​ក្មេងជុំនាន់ក្រោយ​។

​ចំណែក​ការរុះរើ​ផ្សារ​នេះ មាន​សំណើ​ស្នើ​សូម​និង​ជូនដំណឹង​ដល់​អ្នក​ដែល​រស់នៅ​មិន​មាន​ឯកសារ​រស់នៅ​បះ​ពាល់​ដល់​ការ​ឈូសឆាយ​ធ្វើ​ផ្លូវ និង​លូ​និង​មួយចំនួនទៀត​ពួកគាត់​ធ្វើ​តូប​បិទបាំង ដែល​មើលទៅ​ឃើញថា​មិនមាន​
​សុ​វត្ថ​ភាពងាយស្រួល​បង្ក​លក្ខណៈ​ហា​នី​ភ័យ ដូច្នេះ​ត្រូវ​រុះរើ​រៀបចំ​សំណង់​សារជាថ្មី​អោយ​មាន​សោ​ភណ្ឌ័​ភាព​ឡើងវិញ លោក​បាន​ដោះស្រាយ​ស្របច្បាប់​មាន​ចំណង​ជា​ប្រាក់ថ្លី​រុះរើ​និង​ផ្លាស់ប្តូរ​ទីកន្លែង​ថ្មី​នៅក្នុង​ផ្សារ ។

​លោក ប៉ោ សេង ជា​ប្រធាន​វី​នី​យោក​ផ្សារ​ក្នុង​ ស្រុក​ស្អាង​បានបញ្ជាក់​ថា​ផ្សារ​ទីរួមស្រុក​ស្អាង​ដែល​កំពុង​តែ​កែលំអរ​នេះ​លោក​ទ​ទូល​បន្ទុក​ស្រប​ច្បាប់​ពី​សាលាស្រុក​ស្អាង​សាលាខេត្ត​កណ្តាល​ដើម្បី​សាងសង់​រៀបចំ​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​និង​ចំណាយ​ថវិការមូ​និធិ​ស្រុក​ស្អាង​៕
​ហុក វិបុល

 

2015_12_15f (1)

2015_12_15f (2)

2015_12_15f (3)

Filed in: ព័ត៌មានជាតិ