ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​មន្ត្រី​កាំកុងត្រូល​និង​សមិត្ថកិច្ច​ចំរុះ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្ស​អំពី​ការ​បរិភោគ​ចំណីអាហារ​ខូច​គុណភាព​នៅ​វិទ្យាល័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ មន្ត្រី​កាំកុងត្រូល និង​កំលាំងចំរុះ​ជាច្រើន​នាក់​បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​សូម​ពិចារណា​មុន​និង​ទិញ​ចំណីអាហារ​ដាក់លក់​ក្នុង​សាលារៀន​ត្រូវ​យក​មក​ពិត្យ​ឲ្យបាន​ត្រឹមត្រូវ​មុន​និង​យក​ទៅ​បរិភោគ ព្រឹក​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅ វិទ្យាល័យ​សិរីសោភ័ណ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​ការចុះ​ផ្សព្វផ្សាយ​និង​ធ្វើ​ការត្រួតពិនិត្យ​ចំណីអាហារ​នៅ​តាម​វិទ្យ​ល័យ​នេះ​មាន​ការចូលរួម លោក​ហុង​លាង​អនុប្រធាន​ទី​១​សាខា​កាំកុងត្រូល​ខេត្ត​បម្ទាយមានជ័យ នគ​បាល​សេដ្ឋកិច្ច មន្ត្រី​ពាណិជ្ជកម្ម និង​លោក​ស្រីណាត​ស៊ី​ឡាយ​នាយក​សាលា​សិរីសោភ័ណ និង​សិស្ស​រាប់រយ​នាក់​ទៀត ។

​ក្នុង​ការចុះ​ពិនិត្យ​នោះ លោក ហុង លាង បាន​មានប្រសាសន៍ថា កាំកុងត្រូល​និង​សមិត្ថកិច្ច​ចំរុះ​ចុះ​ធ្វើការ​អប់រំ​និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សិស្ស​ទាំងអស់​ដើម្បី​ឲ្យ​សិស្ស​បាន​យល់ដឹង​អំពី​ផលិតផល អាហារ​វេច​ខ្ចប់ ឈ្មោះ​មុខទំនិញ អាស័យដ្ឋាន​អ្នក​ទទួលខុស​ត្រួវ  ថ្ងៃ​ផុតកំណត់​នៃ​ការប្រើប្រាស់ ថ្ងៃ​ផលិត គ្រឿងផ្សំ អត្រា​អាល់កុល វិធី​ប្រើប្រាស់​ប្រសិន​ប្រើ​ចាំបាច់ លិខិតអនុញ្ញាត​របស់​ស្ថាប័ន​មាន​សមិត្ថកិច្ច​មុន​និង​ដាក់ចរាចរ​ណ៍​បើ​មាន​លក្ខខ័ណ្ឌ​តម្រូវ​និង​ចំពោះ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ស្លាក​សញ្ញា​សុ​វត្តិភាព​ឬ​ស្លាក​សញ្ញា​ស្តង់ដា​ផ្សេងៗ​។​

​លោក ហុង លាង បានធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ សូម​ពិចារណា​មុន​និង​ជ្រើសរើស​ផលិតផល​ម្ហូបអាហា​រណា​មួយ​យក​មក​បរិភោគ​ត្រូវ​ពិនិត្យ​ផលិតផល​ដែល​សំបក​វេច​ខ្ចប់​មាន​ស្លាក​សញ្ញា​ឲ្យបាន​ត្រឹមត្រូវ​ហើយ​ត្រូវ​ជៀសវាង​ម្ហូបអាហារ​ដូចជា គំរប​កំប៉ុង​មាន​ច្រែះ​ស៊ី​ប៉ោង កំពិត ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​គ្នាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ការ​ដាក់​តាំង​លក់​មុខម្ហូប​គ្មាន​អនាម័យ​រុយ​រោម​ហុយធូលី​ដី​និង​កាក​សំណល់​ផ្សេងៗ ការ​ដាក់​តាំង​លក់​ផលិតផល​ផ្ទាល់​ដី​ទីតាំង​ជិត​លូទឹកស្អុយ​កន្លែង​មាន​ភក់ជ្រាំ អ្នកលក់ដូរ​គ្មាន​អនាម័យ​ឬ​មាន​ជម្ងឺ​ប្រចាំកា​យ​និង​ចំណី​អាហារ​ដែល​មាន​សត្វ​ល្អិត​ចំលង​មេរោគ​ជាដើម​។​

​លោក ហុង លាង បាន​បញ្ជាក់​ទៀត​ថា​ត្រូ​ប្រុងប្រយ័ត្ន​ចំពោះ​មុខ​ទំនិញ​ដូចជា​ការដាក់​ជាតិគីមី​ឲ្យមាន​ព៌ណ​ស្រស់ថ្លា​ប្រើប្រាស់​ជាតិគីមី​ធ្វើឲ្យ​ស្វិត​ការប្រើជាតិ​គីមី​ទុក​សាច់​ស្រស់​ឲ្យបាន​យូរ​អំបិល​គ្មាន​អ៊ីយ៉ូត​បណ្តាលឲ្យ​មាន​ជម្ងឺ​ជា​ដើម ៕

 

02-(4)

2015_12_15c (1)

2015_12_15c (2)

2015_12_15c (3)

Filed in: ព័ត៌មានជាតិ