ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​សែនព្រេន ស្រូវ តាម​ប្រពៃណី​របស់​ជនជាតិដើម​​ភាគតិច ភ្ន​ង នៅ​ភូមិភាក​ឦសាន ប្រទេស​កម្ពុជា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ ជា​រៀងរាល់ឆ្នាំ​ក្នុងអំឡុង រដូវ ច្រូតកាត់​ស្រូវ ប្រជាជន​ខ្មែរ​ក៏​ដូច ជនជាតិដើម ភ្ន​ង តែងតែ​មមាញឹក​ជាមួយ​ការប្រមូល​ផល​ពី ដំណាំ​ស្រូវ ប៉ុន្តែ គ្រាន់តែ​ខុសគ្នា​ត្រង់​ប្រេ​ពៃ​ណី របស់​បងប្អូន​ភាគតិច​គាត់​មាន​ពិធី សែនព្រេន​បៀ​ប ប្រពៃណី ខុស់​ពី​ជនជាតិ​ខ្មែរ​យើង​។​

តាម​ការរៀបរាប់​រប​ស់​លោក ពុក ទ៉ុ​ន ជា​កសិករ​ដែល​កំពុង​ប្រារព្ធ ពិធី​សែន​ដល់​លោក​អរ័ក្យ​អ្នកតា​ដូចជា​ព្រលឹង​ស្រូវ ដែល​ជួយ​ថែរក្សា​ផល់​ដាំ​ណាំ​ស្រូវ គាត់​អោយ​ជួយ​ដឹងលឺ ថា​ថ្ងៃនេះ​ពួកគាត់​មក​សុំ  ធ្វើការ​ប្រមូល​យក​ផល​ស្រូវ​ទៅ​រក្សាទុក​នៅ​គេហដ្ធាន​។​

​លោក ទ៉ុ​ន ថ៉ឹក ជា​កសិករ បាន​រៀបរាប់​ប្រាប់ ថា​ប្រពៃណី សែន​ស្រូវ ត្រូវ​រៀបចំ​តាម​លំដាប់ ដំបូង​ឡើយ​ពេល​ស្រូវ ចាប់ផ្តើម ផើម ត្រូវ​រៀបចំ សែន​ដោយ កាប់​មាន់​មួយ រួម​និង ស្រា​ពាង មួយ​ពាង ។ នៅពេល​ស្រូវ​ចាប់ផ្តើម​ទុំ គេ​រៀបចំ​ជា (​តើ​ម​យ៉ុះ ជា​ភាសាភ្ន​ង​) បើ​ខ្មែរ​គេ​ហៅថា រៀបចំ​បាយសី គេ​យក​កំបិត ចិត​សំបក ឫស្សី ជា​ចំរៀក​តូចៗ ចង​ជា ជួរ​មួយ​ជាប់​ជាមួយ ដង​ឫស្សី​ធ្វើ​ជា​រូប សត្វ គោ​ក្របី ផ្សេងៗ​ជា​តំណាង​សំរាប់​ថ្វាយ​ដល់​ព្រលឹង​ស្រូវ​ដែល​ដែរ​រក្សា គ្រាប់ស្រូវ​កុំអោយ​ជ្រុះ​គ្រាប់​មក​។ ហើយ​តាម​ការកំនត់​នៅ​ចំនួន​ប្រមូល​ផល​ស្រូវ​ចែកជា​ចំនួន​សាសន៍ មួយ​សាសន៍​ប្រហែលជា ៥០​គីឡូក្រាម បើ​ស្រូវ​មាន​ចំនួន តិច​គឹ​ត​ចាប់ពី ៧០ សាសន៍ យើង ត្រូវ​រៀបចំ​ពិធី​ដល់​ព្រលឹង​ស្រូវ ដោយ​កាប់​មាន់​បី​ក្បាល ស្រា​មួយ​ពាង ហើយ​គេ ប្រារព្ធ​ធ្វើ​នៅក្នុង ចំការ​តែម្តង ។ តែបើ​ចំនួន​ផល​ស្រូវ​ទទួលបាន​ច្រើន គឺ​គិត​ចាប់ពី​១០០​សាសន៍ ឡើងទៅ គឺ​ត្រូវ​ធ្វើ​ពិធី​សែន​ធំ​ដោយ​អោយ​បងប្អូន​ក្នុង​ភូមិ​ជួយ​ដឹងលឺ ហើយ​ការធ្វើ​ពិធី​សែន​ស្រូវ​វិញ​គឺ​គេ​ធ្វើ​នៅក្នុង​ភូមិ​តែម្តង ដោយ កម្មវិធី​សែន​តាម​ប្រពៃណី​តំរូវអោយ កាប់​ជ្រូក​មួយ រឺ​គោ ក្របី តាម​ស្ថានភាព​គ្រួសារ​អាច​ធ្វើទៅបាន ។ បន្ទាប់មក យើង​ត្រូវ​ប្រមូល​បងប្អូន​ក្នុងភូមិ  មក​ជួយ​ជា​សាក្សី​ដឹងលឺ និង​ហូបចុក តាម ការគួរ ក្នុង​ពិធី​នេះ ចំនួន ២​យប់​បី​ថ្ងៃ ។ ហើយ​បើ​មិន​ធ្វើ​ពិធីសែនព្រេន​ទេ តាម​ជំនឿ របស់​ពួកគាត់​គឺ​និង​ធ្វើអោយ គ្រួសារ​ពួកគាត់​ជួប​ក្តី មិន​សុខ​ក្នុង​គ្រួសារ ក៏ដូចជា​ផល​ស្រូវ​ឆ្នាំ​បន្ទាប់​មិន​ទទួល​ផង​ហូរហៀ ផងដែរ ៕
​ដោយ ៖ ចិន្ដា​

 

2015_12_14ch6 (1) 2015_12_14ch6 (2) 2015_12_14ch6 (3)

Filed in: ព័ត៌មានជាតិ