ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មេ​ល្បែង​ខ្លា​ឃ្លោក ព្រមាន​ដាក់​ខ្នោះ​អ្នកយក​ព័ត​មាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​៖  អ្នកយក​ព័ត៌មាន​៣(​បី​)​នាក់ ត្រូវបាន​មេ​ល្បែងស៊ីសង​ធ្វើការ​គម្រាមកំហែង​ដាក់​ខ្នោះ និង​ប្រតាយប្រតប់ ដណ្តើម​យក​ម៉ាស៊ីន​ថត​វីដេអូ ខណៈពេល​ដែល​អ្នក​យក​ព័ត៌មាន​ទាំងនោះ ចុះ​ទៅ​ថត​យក​ព័ត​មាន ករណី លេងល្បែង​ខ្លា​ឃ្លោក  មួយ​កន្លែង​នៅ​ផ្សារ​ដើម​ក្រឡាញ់ សង្កាត់​គោកចក ក្រុង​សៀមរាប ។ អ្នកយក​ព័ត៌មាន​ម្នាក់​ក្នុងចំណោម​៣​នាក់​នោះ​បាន​និយាយ​ឲ្យដឹងថា  ការចុះ​ទៅ​ថត​ករណី​លេងល្បែង ខ្លា​ឃ្លោក នោះ  គឺ​ធ្វើ​តាម​ការបង្ហាញ​ទីតាំង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ ដែល​កើត​ក្តី​ក្តៅក្រហាយ ព្រោះតែ សមាជិក គ្រួសារ​របស់​ខ្លួន លង់​ខ្លួន​ដោយសារតែ​បាន​ប្រព្រឹត្តិ​ល្បែង​នៅ​ទីនោះ ហើយ​អ្នករងគ្រោះ​គឺ​អ្នក​នៅ​ផ្ទះ ។​

​អ្នកយក​ព័ត៌មាន​រូប​នោះ​បញ្ជាក់ថា  ហេតុការណ៍​ប្រតាយប្រតប់​មកលើ​អ្នកព័ត៌មាន​ដណ្តើមយក​ម៉ាស៊ីន​ថត​វីដេអូ ក្នុងខណៈ​ពេល​ចុះ​ថត​បន​ល្បែង​នោះ គឺ​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង​៥០​នាទី រសៀល​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៥   បណ្តាលឲ្យ​ខូច កាមេរ៉ា​ថត វីដេអូ​១​គ្រឿង  ។  អ្នក​យក​ព័ត​មាន ! ដែល​ក្លាយជា​ជនរងគ្រោះ បាន បញ្ចាក់​ថា មុន​នឹង​ចុះ​ទៅ​ថត​បន​ល្បែង​នោះ ពួកគាត់​បាន​ស្នើសុំ​សហការ​ជាមួយ​ប៉ុស្ដិ​នគរបាល​សង្កាត់ គោកចក​ផងដែរ តែ​លោក​មេ​ប៉ុស្ថិ​ជាប់រវល់ ។

​ក្រោយ​ពី​ហេតុការណ៍​នោះ​កើតឡើង អ្នកយក​ព័ត៌មាន​រូប​នោះ បាន​សុំ​ការធ្វើអន្តរាគមន៍ រក​ខុស​ត្រូវ ពី​សំណាក់​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ដោយ​ផ្ទាល់ ។ ប្រហែលជា​២០​នាទី​ក្រោយ​ពី​ការសុំ អន្តរាគមន៍ ទើប​ឃើញ​លោក​មេ​ប៉ុស្ថិ​សង្កាត់​គោកចក បាន​មកដល់​កន្លែងកើតហេតុ ។ អ្នកយក​ព័ត៌មាន រងគ្រោះ រូបនោះ​បាន​និយាយថា  មេ​ល្បែង​បាន​គំរាម​គាត់ ឲ្យ​លុប​រូបភាព​ដែល​បាន​ថត​ចោល​ឲ្យអស់ បើ​មិន​ដូច្នោះ​ទេ គេ នឹង​ដាក់​ខ្នោះ ហើយ​បើ​ហ៊ាន​យក​រឿង​នេះ​ទៅ​ផ្សាយ នឹង​មាន​បញ្ហា​ធំ​មិន​ខាន ។ មេ​ល្បែង​រូបនោះ​បាន គេ​ឧទ្ទេស នាមខ្លួន​គេ​ថា រូបគេ​ជា​ប៉ូលីស​ព្រហ្មទណ្ឌ ។  ប្រជាពលរដ្ឋ​នៅ​ជិតៗ​នោះ ក៏​បាន​និយាយ​ឲ្យដឹង ដែរ​ថា បន​ល្បែង នេះ​ឈរជើង​យូរហើយ មេ​ល្បែង​ប្រុស​ឈ្មោះ ម៉ៅ ហៅ ខ្មៅ និង មាន​មេ​ល្បែង​ស្រី​ម្នាក់ទៀត ឈ្មោះ ចែ​ម៉ាប់ និង​ជា​មេ​តុងទីន​ផងដែរ ។

​លោក ឈុំ សំបាន មេ​ប៉ុស្ថិនគរបាល​រដ្ឋបាល​សង្កាត់​គោកចក បាន​និយាយថា  ឈ្មោះ ម៉ៅ មេ​ល្បែង​ខ្លា ឃ្លោក​នោះ មិនមែន​ជា​មេ​ប៉ូលីស​ព្រហ្មទណ្ឌ​អី​នោះទេ  ។ គួរ​បញ្ជាក់ដែរថា នៅពេល​ដែល​កម្លាំង​ប៉ូលីស​សង្កាត់ ចុះ​ទៅ​អន្តរា​គម​នោះ  មេ​ល្បែង​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ។​

​លោក មេ​ប៉ុស្ថិ​បានឲ្យដឹង​ទៀត​ថា ករណី​ខាងលើ​នេះ  លោក​បាន​ទទួល​ពាក្យបណ្តឹង ដែល​បាន​ធ្វើឡើង ដោយ​ភាគី​រងគ្រោះ គឺ​អ្នកយកព័ត៌មាន​ទូរទស្សន៍ប៉ុស្ថិ​លេខ​៣ ប្រចាំ​ខេត្ត​សៀមរាប លើ ករណី​ទាមទារ​សំណង ដែល​ជនសង្ស័យ​ឈ្មោះ ម៉ៅ ហៅ​ខ្មៅ មាន​ចេតនា​បង្ករ​ធ្វើឲ្យ​ខូច​កាម៉េរ៉ា​ថត វីដេអូ​១​គ្រឿង និង​ទូរស័ព្ទដៃ​ផងដែរ  ចំពោះ​ករណីយ៍ ប៉ះពាល់ រាងកាយ និង ការជេរប្រមាថ​ផ្សេងៗ​ទៀត សូមឲ្យ​សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់តុលា​ការ ជា​ធរមាន ៕
​ដោយ (​លុច ណា​ម​)​ សៀមរាប​

 

2015_12_14re3 (1)

2015_12_14re3 (2)

Filed in: ព័ត៌មានជាតិ