ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អង្គការ Room To Read អបអរ​កុមារ​គម្រប់​(១០)​លាន​នាក់ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​របស់​ខ្លួន !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ សាលាបឋមសិក្សា​ខ្នារ​ចាស់ ភូមិ​ខ្នារ​ចាស់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ទទួល​កិត្តិយស​ដោយ​អង្គការ​( Room To Read)  ជ្រើសរើស​យក​ធ្វើជា​ទីតាំង​ប្រារព្ធ​ពិធី​អបអរសាទរ​សាទរ ដែល​កុមារ​គម្រប់​ចំនួន​១០​លាន នាក់ នៃ​បណ្តា​ប្រទេស​ចំនួន​១០ បាន​ទទួល​អត្ថប្រយោជន៍​ដោយ​ការអនុវត្ត​គម្រោង​របស់​ខ្លួន តាម​កម្មវិធី​ចំនួន​២ គឺ​បំណិន និង ការ​ទម្លាប់​អាន​សៀវភៅ ។ ក្នុង​ពិធី​នេះ អាជ្ញាធរ​មូលដ្ឋាន​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​បាន​ចូលរួម ! ជាមួយ​នោះ​សហ​ស្ថាបនិក នៃ​អង្គការ Room To Read ទាំង​៣​រូប ( លោក John Wood )   លោក​( Erim Gumzu )  និង​លោកស្រី​( Denesh Shestra ) ក៏​មាន​វត្តមាន​ផ្ទាល់ ក្នុង​ពិធី​នោះ​ផង​ដែរ ហើយ​ភ្ញៀវកិត្តិយស ដែល​បាន​ចូលរួម​ជាមួយគ្នា​នោះ គឺជា​អ្នក​ដែល​បាន​ចូលរួម​សកម្មភាព​ទាំង​កម្លាំងកាយ​ចិត្ត
និង​ថវិកា​ជាមួយ​( Room To Read)  ។​

​លោក ឡេ ឆុំ នាយក​សាលា​បឋមសិក្សា​ខ្នារ​ចាស់ បាន​ធ្វើ​របាយការណ៍​ថា ៖ សាលាបឋមសិក្សា​ខ្នារ​ចាស់ ជា​ផ្នែក​មួយ​ក្នុងចំណោម​សាលា​នៃ​១០​ប្រទេស ដែល​ទទួលបាន​សមិទ្ធ​ផល​ពី​អង្គការ Room To read  ហើយ សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ខ្នារ ក៏​ជា​ផ្នែក​មួយ​តូច​ក្នុងចំណោម​កុមារ​១០​លាន​នាក់ ដែល​ទទួលបាន អត្ថប្រយោជន៍​ពី​គម្រោង​របស់​អង្គការ Room To Read ។ លោកនាយក​បានឲ្យដឹងថា​! ឆ្នាំ ២០០៩ អង្គការ Room To Read បាន​កសាង​បណ្ណាល័យ​១​ឲ្យ​សាលា​បឋមសិក្សា​ខ្នារ​ចាស់ ហើយ​នៅក្នុង​ឆ្នាំ​២០១២ អង្គការ Room To Read បាន​ជួយ​បំប៉នបំណិន​អាន និង​បំណិន​សរសេរ ដល់​លោកគ្រូ អ្នកគ្រូ ។ ឆ្នាំ​២០១៤ Room To Read បាន​ជួយ​កសាង​អាគារ​សិក្សា​១​ខ្នង​ទៀត ស្មើនឹង​៣​បន្ទប់ ។​

​សហ​ស្ថាបនិក​អង្គការ Room To Read បានឲ្យដឹងថា !  Room To Read ពិតជា​រីករាយ​ខ្លាំងណាស់ ដោយ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ បាន​ប្រារព្ធ​ពិធី​អបអរ​ចំពោះ​កុមារ​គម្រប់ ១០​លាន បាន​ទទួល​ទទួល​អត្ថ​ប្រយោជន៍ ពី​កម្មវិធី​របស់ Room To Read  ។  សហ​ស្ថាបនិក​ទាំងនោះ បាន​បង្ហាញ​ឲ្យដឹងថា សព្វថ្ងៃនេះ Room To Read កំពុង​អនុវត្ត​កិច្ច​របស់​ខ្លួន​នៅក្នុង​១០​ប្រទេស រួម​មាន​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍  អាស៊ី​ខាងត្បូង និង​នៅ​អា​ហ្វិក ។ Room To Read បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ! នៅក្នុង​ប្រទេស​កម្ពុជា មាន​គោលដៅ​ចំនួន​៥​ខេត្ត ដែល Room To Read កំពុង​បំពេញ​បេសកកម្ម​របស់​ខ្លួន ( ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​ខេត្ត​សៀមរាប ) ហើយ​នៅក្នុង​ឆ្នាំ​២០១៦ នឹង​ពង្រីក​ទៅ​ខេត្ត​បន្ទាយមានជ័យ ។​

​សហ​ស្ថាបនិក Room To Read បាន​ពន្យល់​ឲ្យដឹងថា កម្មវិធី​ដែល​កុមារ​គម្រប់​១០​លាន​នាក់ ត្រូវបាន ទទួល​អត្ថប្រយោជន៍​នោះ​គឺ​ការអាន​សៀវភៅ គឺ បំណិ​ន ដែល​ជា​ផ្នែក​ទី​១​នៃ​កម្មវិធី ។  ផ្នែក​បំណិន​នេះ គឺ​ការ រៀបចំ​កម្មវិធីសិក្សា ធ្វើយ៉ាងណា​ឲ្យ​កុមារ​ថ្នាក់​ទី​១ និង ថ្នាក់​ទី​២ ចេះ​អាន ហើយ​ដើម្បី​ឲ្យ​កុមារ​ចេះ​អាន​សៀវភៅ គឺ​ត្រូវតែ​មាន​ទម្លាប់​អាន​ការធ្វើឲ្យ​មាន​ទម្លាប់អាន​សៀវភៅ​នេះ គឺជា​ផ្នែក​ទី​២​នៃ​កម្មវិធី ។ ជោគជ័យ​នៃ​ផ្នែក​នេះ គឺ​យើង​ត្រូវ​បង្កើតឲ្យមាន​បណ្ណាល័យ ។ លោក​បន្តថា  មកដល់ពេលនេះ យើង​មាន​បណ្ណាល័យ​ចំនួន​( ១ ៨០០) បណ្ណាល័យ​ហើយ ហើយ​បាន​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ បាន​ចំនួន (២០០)​ចំណងជើង​ថ្មី ស្មើនឹង​២ លាន​ក្បាល ចែកចាយ​នៅតាម​បណ្តា​សាលារៀន ៕
​ដោយ (​លុច​ណា​ម​) ( សៀមរាប )​

 

2015_12_14re3 (3)

2015_12_14re3 (4)

Filed in: ព័ត៌មានជាតិ