ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ បាន​ទទួល​អំណោយ​មនុស្សធម៌ របស់​ចលនា​យុវជន​កម្ពុជា​១៥៧

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ​មក​ពី​ភូមិ ពូ​ជ្រៃ​យ៉ាង ភូមិ​ចុង​ផា​ង ភូមិ​មេ​ប៉ៃ និង​ភូមិ​ពូ​តាំង ក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​ទទួល​អំណោយ​មនុស្សធម៌ របស់​ចលនា​យុវជន​កម្ពុជា​១៥៧ កាលពី​រសៀល​ថ្ងៃ​ទី​១០​ខែ​ធ្នូ​នេះ នៅ​សាលាឃុំ​ពូ​ជ្រៃ​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន ឯកឧត្តម ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​ថ្នាក់កណ្តាល​យុវជន​កម្ពុជា​១៥៧ ព្រមទាំង​ប្រតិភូ​អមដំណើរ និង​មាន​ការអញ្ជើញ​ចូលរួម សមាជិក សមាជិការ​ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្ត​មណ្ឌលគិរី​ផងដែរ ។​

​នៅក្នុង​ពិធី​ចែក​អំណោយ​នោះ​ដែរ ឯកឧត្តម ម៉ឹង ពន្លក បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ក្រោយពី​បង្កើត​ក្រុម​ចលនា​យុវជន​១៥៧​សាខា​ខេត្ត​មណ្ឌលគិរី ដែល​ឯកឧត្តម​បាន​នាំយក​អំណោយ​មក​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី និន្នាការ​នយោបាយ សាសនា និង​ព័ណ​សំបុរ​នោះឡើយ ។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថា ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​បាន​យកចិត្តទុកដាក់​ទៅលើ​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​ផ្អែក​ទៅលើ​ការអភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ទៀត​ដែល​រៀប​រាប់មិនអស់ ហើយ​ក្រុម​យុវជន​កម្ពុជា​១៥៧ ក៏​ចូលរួម​ដើម្បី​ប្ររើ​នូវ​ផលប្រយោជន៍​ដល់​ប្រជា ពលរដ្ឋ​ដែល​ជួប​ការលំបាក់​ខ្វផះ​ខាតក្នុង​ជីវភាព​គ្រួសារ​ផង​ដែរ ។​

​អំណោយ​ដែល​ចែកជូន​នា​ពេល​នោះ​រួមមាន អង្ករ​ចំនួន​២៥​គីឡូក្រាម មី​យើង​ចំនួន​១​កេះ ទឹក​ស៊ី​អី​វ​ចំនួន​១​យួរ ទឹកត្រី​ចំនួន​១​យួរ ត្រីខ​ចំនួន​១០​កំប៉ុង​អំបិល​ចំនួន​១​គីឡូក្រាម​ស្ករសរ​ចំនួន​១​គីឡូក្រាម ប៊ីចេង​០,៥០​គីឡូក្រាម​ប្រេងឆា​ចំនួន​១​លីត្រ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​៕

 

2015_12_10ccc (1) 2015_12_10ccc (2) 2015_12_10ccc (3)

Filed in: ព័ត៌មានជាតិ