ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចំនួន​អ្នក​ស្លាប់​ដោយ​បរិភោគ​សាច់​ឆ្កែ​បាន​កើន​ដល់ ៦ នាក់​ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រចេះ​៖ ដោយ​មាន​ការតាមដាន និង​សង្កេតការណ៍​បន្ត​ក្នុងករណី​រឿង​អ្នកស្រុក​ដែល​រស់នៅ​ក្នុងភូមិ ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​នាំគ្នា ហូប​សាច់​ឆ្កែ​បណ្តាល​អោយ​មាន​ចំនួន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ គិត​ត្រឹម​ថ្ងៃទី ១១ ធ្នូ នេះ បាន​កើន​អ្នកស្លាប់​ដល​ទៅ់​៦​នាក់​ហើយ ក្នុងនោះ​មាន​ស្រី ៣​នាក់ និង ប្រុស​៣​នាក់​។​

​បើ​តាម​សំដី​លោក ចាន់ សុខ​គីម ជា​អធិការ​នគរបាល​ស្រុក​ស្នួល បាន​ប្រាប់​អ្នក​សារ​ពត័មាន​យើង​អោយ​ដឹងថា ចំនួន​អ្នក​ស្លាប់​៦ នាក់ នេះ​ជា​ការសង្ស័យ​ដែល​មិន​ទាន់​ចេញ​ជា​សកល​វិនិច្ឆ័យ​នៅឡើយ ដោយសារ​មាន ចំនួន​អ្នកជំងឺ​មក​កើនឡើង​ជា​បន្តបន្ទាប់​។

​ចំណែក លោក​ចៅហ្វាយ ស្រុក ស្នួល ខ​ល​ចូល​ដែរ​តែ​មិន​មាន​អ្នក​លើក ដើម្បី សុំ​សេចក្តីបំភ្លឺ​បន្ថែម ។​

​លោក ចាន់ សុខ​គីម អធិការនគរបាល​ស្នួល​បានអោយដឹងថា ការពុល​នេះ​បាន​ផ្ដើម​ចេញពី​បុរស​អ្នកភូមិ​ម្នាក់ ដែល​បាន​យក​ឆ្កែ​ដែល​ពុល​ថ្នាំ​ទៅ​ធ្វើ​ម្ហូប ក្រោយ​ការ​ទទួលទាន គាត់​ក៏​បាន​ស្លាប់​ភ្លាមៗ  ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ចាប់​អារម្មណ៍ ថា គាត់​ស្លាប់​ដោយ​ពុល​សាច់​ឆ្កែ​ឡើយ ដោយ​គេ​គិតថា គាត់​ស្លាប់​ដោយ​ជម្ងឺ​ប្រចាំកាយ​។​

​បន្ទាប់មក​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យសព ដែល​មាន​ញាតិ្ត​មិត្ត​ជិតខាង​ចូល​មក​ជួយ​កំដរ​សព ប្រពន្ធ​របស់​គាត់​(​គ្រួសារ​សព​)​ក៏​បាន​យក​សម្ល​សាច់​ឆ្កែ​ដែល​សេសសល់​អោយ​ភ្ងៀវកំដរ​សព​ហូប ពេលនោះ​ក៏​កើត​មាន​ហេតុ​ការពុល​តៗ​គ្នា ក្នុងនោះ​មាន​ក្មេង​មាន​ចាស់ មាន​ស្រី មាន​ប្រុស ដោយ​ឃើញ​សភាព​ជំងឺ​ធ្ងន់ធ្ងរ ក៏​បាន​រាយការណ៍​ជូន​សម្ថ​កិច្ច តាម​ដំណើររឿង រួច​ក៍​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ដើម្បី​សង្គ្រោះ​ជាបន្ទាន់ ៕
​ដោយ ៖ ចិន្តា​

2015_12_11ch1

Filed in: ព័ត៌មានជាតិ