ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្តី​ចិត្តពាល យកញញួរ​​វាយ​ប្រពន្ធ​សម្លាប់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល ៖ ស្ត្រី​មួយ​នាក់​ឈ្មោះ​គ្រី តិច អ៊ី​ម អាយុ​៤៧​ឆ្នាំ ជា​ប្រពន្ធ​ត្រូវបាន​ប្តី​ឈ្មោះ សុន សុង អាយុ​៤៩​ឆ្នាំ វាយ​ពីរ​ញញួរ និង​ចាក់​និង​កាំបិត​ចំពុះ​ទង់ រួច​ចាក់​សម្លាប់​ខ្លួនឯង​ចំកំ​ភ្លៅ រួច​ដេក​សន្លប់​នៅ​ក្នុង​ថ្លុកឈាម ។ ចំណែកឯ​ប្រពន្ធ​រង​របួសធ្ងន់ រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ទាំង​ពីរ​នាក់ ដើម្បី​សង្គ្រោះបន្ទាន់ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិការ ។ ដោយសារតែ​ប្រពន្ធ​រង​របួសធ្ងន់ ចំ​ណែ​ឯ​ប្តី​រង​របួសស្រាល ក៏​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​វិញ​និង​សមត្ថកិច្ច ​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​ក្នុង​គុគ​វិញ កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិការ ឆ្នាំ ២០១៥ ។​

​ចំណែកឯ​ប្រពន្ធ​បាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​អស់​រយៈពេល​១០​ថ្ងៃ ក៏​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ម៉ោង​១:៣០​នាទី​រសៀល​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ។

​សព​ស្ត្រី ឈ្មោះ​គ្រី តិច​អ៊ី​ប ត្រូវបាន បញ្ជូន​ពី​ព្យាម​ន្ទី​ពេទ្យ​កាល់ម៉ែ​ត្រ មក​គេហដ្ឋាន​នៅ​ភូមិ​ព្រែក​រ៉ុន​ឃុំ ព្រែក​គយ​ស្រុក​ស្អង​ខេត្ត​កណ្តាល ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ករណី​រឿងហេតុ​នេះ​បាន​កើតឡើង ដោយសារ​មាន​ហិង្សារ​ក្នុង​គ្រួសារ ដោយសា​ប្តី​វាយ​បំផ្លាញ​សំភារៈ​ក្នុងផ្ទះ និង​ឈ្លោះប្រកែក​គ្នា​រវាង​ប្តី​និង​ប្រពន្ធ​ប្រពន្ធ ក៏​ដាក់​ពាក្យបណ្តឹង​ប៉ូស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​គយ​ស្រុក​ស្អាង​ខេត្ត​កណ្តាល ។ បន្ទាប់​មក​ថ្ងៃ​ទី​២៥ ខែវិច្ឆិការ ឆ្នាំ ២០១៥ នេះ ។ ប៉ុស្តិ​រដ្ឋបាល​បាន​យក​លិខិត​អញ្ជើញ​មក​​សាកសួរ​យកទៅអោយ​បងប្រុស​អោយ​បន្ត​ទៅ​ដល់​ប្តី ។ ប្តី​នេះ​ក៏​ខឹងសម្បា​យ៉ាងខ្លាំង ក៏​បណ្តាលអោយ​មាន​ជម្លោះ​បែបនេះ ៕
​ដោយ ហុក វិបុល​

2015_12_11ch1 (2) 2015_12_11ch1 (1)

Filed in: ព័ត៌មានជាតិ