ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពលរដ្ឋ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ១៩៩ គ្រួសារ​តវ៉ា​មិន​សុខចិត្ត ពេល​ពិនិត្យ​ឈ្មោះ​មិនឃើញ​មាន​ក្នុង​បញ្ជី​ប្រគល់​ដី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ ពូ​លុ ឃុំ​បូ​ស្រា ស្រុក​ពេជ្រា​ដា​ខេត្ត មណ្ឌល​គី​រី បាន​មកជួបជុំ​គ្នា នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ៧ ព្រឹក ដើម្បី​ពិនិត្យ​ឈ្មោះ និង បញ្ជី​ឈ្មោះ​ក្បាលដី ដែល ពួកគាត់​បាន ដាក់​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី ស្រប​ច្បាប់​ពី​គោលការណ៍ ដី​សម្បទាន​សង្គមកិច្ច ពី​រាជរដ្ឋាភិបាល ដាក់​គោលការណ៍​អោយ​ប្រជាពលរដ្ឋ​ដែល​មិនទាន​មាន​ដី​កាន់កាប់​។ សំរាប់​ដី​ដែល ត្រូវបាន​ចែកជូន​ប្រជាជន​នៅ​ទីនោះ មាន ចំនួន​១៩៩ គ្រួសារ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ដី​ជា​កម្មសិទ្ធិ​ខ្លួន ហើយ​ក្នុង​មួយ​គ្រួសារ ត្រូវ​កំនត់​តាមច្បាប់ គឺ​ទទួលបាន​ដី ៥ ហិកតា មាន​ដី​ភូមិ សំរាប់​សាងសង​លំនៅស្ថាន នឹង ដីចំការ​សំរាប់​ប្រកប​របរ​ដាំ​ដុះ ។​

​សំ​រាប់ការ​មក​ជួបជុំ​នៅ​ព្រឹក​នេះ ខាង​សារព័ត៌មាន​យើង បាន​ធ្វើ​ការសុំ​សំភាសន៍ ពី ផល​អវិជ្ជមាន មួយចំនួនធំ​ទាក់ទង​រឿង​ដី ខ្លះ​អ្នក​ដែល ដាក់ ពាក្យស្នើសុំ  ចំនួន​១៩៩​គ្រួសារ តែ​ជាក់ស្តែង គឺ​ឃើញ​មានឈ្មោះ សុំ​កម្មសិទ្ធិ​តែ​ចំនួន​២៦ គ្រួសារ​ប៉ុណ្ណោះ ។ នេះ​ជា​ហេតុ​ដែល​ធ្វើអោយ ពួក​គាត់​កើត​ទុក​មិន​សុខចិត្ត ហើយ​សុំ​ការជួយ​ដោះស្រាយ​ពី ក្រសួង ស្ថាប័នរដ្ឋ ក៏​ដូច​សម្តេច​អគ្គ​សេនាបតី ហ៊ុន សែន មេត្តា​ជួយ ដោះស្រាយ​អោយ​ពួកគាត់​ផង ។ ខណៈ​ដែល​ក្រុម​កា​ងារ ខេត្ត​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​សំរាប់​ដី​ដែល​បាន​សំអាត​ហើយ និង ដី​ដែល​មាន​ដំណាំ ស្រេច ដែល​ប្រជាជន​តាំង​ទីលំនៅ​មក​ជា​យូរ​មកហើយ​នោះ ខាង លោក សុះ  មី​ឡែន ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ ពូ​លុ មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​បាន ៕

2015_12_10ch1 (4) 2015_12_10ch1 (2) 2015_12_10ch1 (3)

Filed in: ព័ត៌មានជាតិ