ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កងកំលាំង​សម្ថ​កិច្ច​ក្របួច​ជាប់ ជនល្មើស​៥​នាក់​ក្នុងចំណោម​២​នាក់​ជា​ជនជាតិ​វៀតណាម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ តាម​ប្រភព​បាន​អោយដឹងថា ៖ នៅវេលា​ម៉ោង​៨​និង​៣៥​នាទី កម្លាំង​ចម្រុះ​បាន​ស្ទាក់​ចាប់​រថយន្ត​២​គ្រឿង​ជា​ប្រភេទ​រថយន្ត​កែច្នៃ​១​គ្រឿង និង​ត្រាក់ទ័រ​១​គ្រឿង ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ និង​ធ្នង់​ចំនួន​២៤​ដុំ មុខ​ធំៗ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១​ឈ្មោះ​សុឃាង អាយុ​២៣​ឆ្នាំ ភេទ​ប្រុស​, ទី​២​ឈ្មោះ​រី ចាន់​រដ្ឋ អាយុ​១៥​ឆ្នាំ ភេទ​ប្រុស និង​ទី​៣​ឈ្មោះ​ក្រឹម ស្នា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​៣​ជា​ជនជាតិ​ខ្មែរ​។
​ចំណែក​២​នាក់​ទៀត​ជា​ជនជាតិ​វៀតណាម​មាន​ទី​១​ឈ្មោះ ចិន ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ទៀន​ហ៊ឹ​ង ស្រុក​ប៊ូ​ជូ​ប ខេត្ត​ប៉ិញ​ភឿក និង​ទី​២​ឈ្មោះ​លឿង វ៉ាន់​យុយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ទៀន​ហ៊ឹ​ង ស្រុក​ប៊ូ​ដូប ខេត្ត​ប៉ិញ​ភឿក​។​កងកំលាំង​យាមត្បាត​បាន ស្ទាក់​ចាប់បាន​នៅពេល​ដែល​កំពុង​ដឹកជញ្ជូន​ឈើ​នៅ​ចំណុច​ផ្លូវបំបែក ស្ថិតនៅក្នុង​ភូមិ​បក់​ចារ ឃុំ​ស្រែក​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​បច្ចុប្បន្ន​មនុស្ស​ទាំង​៥​ត្រូវបាន​ឃាត់ខ្លួន​ទុក​នៅ​អធិការដ្ឋាន​ស្រុក​កែវ​សីមា​រង់ចាំ​បញ្ជូន​សុំណុំរឿង​មក​តុលាការ​ដោះស្រាយតា​ម​ផ្លូវច្បាប់​៕

 

2015_12_10ch1 (6) 2015_12_10ch1 (1) 2015_12_10ch1 (5)

Filed in: ព័ត៌មានជាតិ