ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ផ្លូវលំ​១​ខ្សែរ​ជិត​១០​គីឡូម៉ែត្រ​ដែល​ខូច​ដោយ​សារ​ទឹកជំនន់ លោក​លី​សារី​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ជួសជុល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លូវលំ​១​ខ្សែរ ជិត​១០​គីឡូម៉ែត្រ​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ​ដែល​ខូច​ដោយ​សារ​ទឹកជំនន់ ត្រូវបាន​លោក​លី​សារី​អភិបាលរង​ខេត្ត​បន្ទាយ​មានជ័យ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ជួសជុល កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ ២០១៥ ។

​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ឆ្លងកាត់​សង្កាត់​អូរ​អំបិល​ដល់​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​បន្ទាយមានជ័យ គឺ​ផ្លូវ​ជាយក្រុង​សិរីសោភ័ណ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​រយៈពេល​កន្លងមក​ដែល​ប្រជាពលរដ្ឋ​ឆ្លងកាត់ និង​ប្រមូល​កសិផល​ជួប​ការលំបាក់​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​ដំណើរ​ទៅមក​។​

​លោក លី សារី បាន​បញ្ជាក់ទៀតថា ដោយ​ឃើញ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ និង​ការដឹក​កសិផល​យកទៅ​លក់​នៅ​ឯ​ផ្សារ​នោះ លោក​បាន​ធ្វើ​ការកៀងគ​ង​រក​សប្បុរសជន​ក្នុងស្រុក ហើយក៏​មាន​នៅ​ក្រៅ​ស្រុក​បាន​ថវិកា​មួយចំនួន​និង​ធ្វើការ​បដិភាគ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​សម្រួល​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​នេះ​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាងមុខ​នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​និង​ដឹក​កសិផល​ទៅមក​ឲ្យបាន​ស្រួល​កុំឲ្យ​ពិបាក​ដូច​ឆ្នាំ​មុនៗ​ទៀត ៕

2015_12_09rt1 (4) 2015_12_09rt1 (1)

Filed in: ព័ត៌មានជាតិ