ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​ទើប​និង​មក​កាន់ដំណែង​តួនាទី​ថ្មី​បាននិងកំពុង​បញ្ចេញ​ចង្កូម​ដាក់​ក្រុម​ឈ្មួញ​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ដើម្បី​ឱ្យ​ស្គាល់​អំពី​មហិ​ទ្ធិ​រិទ្ធ​របស់ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​រតនគិរី ៖ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ មន្ត្រី​ដែល​បាន​មក​កាន់​តួនាទី​ថ្មី​នោះ​បាន​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ទីតាំង​ស្តុប​ឈើ​ប្រណិត​ស្ថិតក្នុង​ស្រុក​វើន​សៃ​ដោយ​មាន​ការចូលរួម​ពី​កំលាំង​នគ​បាល​ប្រឆាំង​បទល្មើ​សដេដ្ឋកិច្ច​ខេត្ត​ផងដែរ​។​

​តាម​ប្រភព​បាន​បង្ហើប​ឱ្យដឹងថា ឈើ​ប្រណីត​ដែល​រឹបអូស​បាន​នោះ​មាន​សុក្រ​ម​និង​ធ្នុង​ដែល​ស្តុប​ទុក​នៅ​មាត់​កំពង់ចំល​ង​ឈើ​តា​ស្វាន​ស្ថិតក្នុង​ភូមិ​ហ្វាំង​ឃុំ​ប៉ុង​ស្រុក​វើ​ន​សៃ​។​

​ឈើប្រណិត​ប្រមូលបាន​ចំនួន​២​គោយន្ត​ឆ្នៃ​ហើយ​យក​មក​រក្សារ​ទុក​នៅ​ទីធ្លា​បរិវេណ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នា​ល្ងាច​ថ្ងៃ​ដរ​ដែល​នោះ​។​

​ប្រភព​បាន​បន្តទៀតថា ឈើប្រណិត​ដែល​បង្ក្រាប់​បាន​នោះ​ត្រូវបាន​គេ​បង្ហើប​ថា​ជា​ឈើ​របស់​ឈ្មួញ​ជា​មន្ត្រី​នគ​បាល​គ្រឿងញៀន​ខេត្ត​ម្នាក់​ចូល​ភាគហ៊ុន​ជ​មួយ​និង​ឈ្មួញ​ម្នាក់​ទៀត​ដែល​អះអាង​ថា​ខ្លួន​ជានគ​បាល​មកពី​ក្រសួង​មហាផ្ទៃ​។​

​ឈ្មួញ​ទាំង​ពីរ​នាក់​ទទួល​លុយ​ពី​ឈ្មួញ​យួន​ឃុបឃិត​គ្នា​ដើ​រប្រ​ម៉ូល​ទិញ​តាម​បណ្តា​ព្រៃ​និង​តាម​ភូមិ​ហើយ​បង្កើត​ជា​ឃ្លាំង​ស្តុប​ជាច្រើន​កន្លែង​ក្នុង​ស្រុកវើ​ន​សៃ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះ​ទេ​នា​ពេល​បន្លង​មក ។​

​ទើបតែ​ពេលនេះ មាន​មន្ត្រី​ថ្មី​មក​កាន់​តួរ​នាទីថី្ម​បង្ក្រាប​តែម្តង​ដើម្បី​យក​ស្នារ​ដៃ​ផង​និង​ចង់​ឱ្យ​ឈ្មួញ​ស្គាល់​ពី​កណ្តាប់ដៃ​និង​អំណាច​ផង​។​

​ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ មាន​ក្រុម​នគ​បាល​ដែលជា​ដៃ​ជើង​របស់​ក្រុម​នគ​បាល​ជា​ឈ្មួួញ​នោះ​បាន​និយាយថា​លោក​ជា​កុណារា​(​ហៅ​រ៉ា​ទួរ​)​អតិ​ត​ជា​នាយ​សង្កាត់​បាន​លុង​ហើយ​ធ្លាប់​ឃុបឃិត​ឈ្មួញ​រត់ការ​រថយន្ត​យី​ឌុប​ឱ្យ​ឈ្មួញ​ជាច្រើន​គ្រឿង​ទៅ​ប្រទេស់​វៀតណាម​សោះ​នោះ​ក៏​ស្រាប់តែ​ឥឡូវ​បាន​ឡើង​ជា​នាយ​ផ្នែក​បែរជា​មក​បង្ក្រាប​គ្នាឯង​យក​ស្នាដៃ​តែម្តង​។​

​មន្ត្រី​នគ​បាល​បក្សពួក​ឈ្មួញ​នោះ​បាន​បន្តទៀតថា ការបង្ក្រាប​នេះ​ប្រហែល​ជា​លោក​ជា​កុណារា​ដឹកនាំ​កំលាំង​ម​ក​បង្ក្រាប​ទាំង​បង្ខំចិត្ត​ទេ​ព្រោះ​ខ្លួន​ក៏​ដឹង​ថា​នេះ​សុទ្ធតែ​ជា​ឈ្មួញ​គ្នាឯង​ប៉​ណ្ណោះ​តែ​ធ្វើ​មេច​បើ​មាន​លោក​កែប​កត់​ជា​នាយខ័​ណ្ឌ​ផ្លាស់​មក​ថ្មី​ពី​មណ្ឌលគិរី​បញ្ជា​ទៅ​ហើយ​នោះ​ព្រោះ​លោក​កែប​កត់​គាត់​មក​ថ្មី​ក៏​ចង់បង្ហាញ​កណ្តាប់ដៃ​ដែរ​ដើម្បី​ឱ្យ​ឈ្មួញ​ក្នុង​តំបន់​បាន​ស្គាល់​ផង​។​

​មជ្ឈដ្ឋាន​ជុំវិញ​ក្នុង​ខេត្ត​បានធ្វើកា​រិះគន់ថា លោក​កែប​កត់​គ្មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​ព្រោះ​រូបលោក​កាលពី​នៅ​មណ្ឌលគិរី​ក៏​ធ្លាប់​បង្ករ​លក្ខណះ​ឱ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដែរ​គឺ​បើកដៃ​ឱ្យ​ឈ្មួញ​ដឹកជញ្ជូន​ខ្លះ​បង្ក្រាប​ខ្លះ​យក​ស្នារ​ដៃ​មក​ដល់​ខេត្ត​រតនគិរី​ក៏​លោក​នៅ​តែ​ធ្វើ​ទំលាប់​ចាស់​ដរ​ដែល​និង​ដូចជា​ករណី​បង្ក្រាប់​លើ​ក​នេះ​ជាដើម​។​

​ទាក់ទឹ​ន​និង​ករណី​បង្ក្រាប​ឈើ​ខាងលើ​នេះ​នៅ​មិនទាន់​ដឹង​ចំនួន​ទូរលេខ​ពិតប្រាកដ​នៅឡើយ​ទេ​ព្រោះ​មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ពាក់​ពន្ធ័​នោះ​បាន​ទេ​៕
​ណាត ពៅ​

 

2015_12_07b (3) 2015_12_07b (4) 2015_12_07b (5) 2015_12_07b (6) 2015_12_07b (7)

Filed in: ព័ត៌មានជាតិ