ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រជាកសិករ​ត្អូញត្អែ​ចំពោះ​ផលដំណាំ​ដំឡូង​មី​ធ្លាក់​ថ្លៃ​ខ្លាំង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី​៖ ប្រជា​កសិករ​ដែល​បាន​ដាំ​ដំណាំ​ដំឡូង​មី ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី បាន​ត្អូញត្អែ​ថា ផលដំណាំ​ដំឡូង​មី​ស្រស់​នៅក្នុង​ឆ្នាំ​នេះ​មាន​ការធ្លាក់​ថ្លៃ​ខ្លាំង​ខុស​ពី​ឆ្នាំ​មុនៗ ដែល​ធ្វើអោយ​ពួកគាត់​ពិបាក​ក្នុង​ការទទួលយក​បាន​នូវ​តម្លៃ​នេះ គ្រាន់តែ​ទូទាត់​ថ្លៃ​ឈ្នូលក​ម្មករ​មិន​ចង់​រួច​ផង បើ​តម្លៃ​ដំឡូង​មី​មាន​ការធ្លាក់​ចុះ​ដូច​ឆ្នេះ ពួកគាត់​មិន​អាច​បន្ត​ដាំ​ដំណាំ​ដំឡូង​មី តទៅទៀត​បាន​ទេ​នៅ​ឆ្នាំក្រោយ​។

​ប្រជាពលរដ្ឋ​ជា​អ្នក​ដាំ​ដំណាំ​ដំឡូង​មី នៅ​ភូមិ​ឡៅ​ការ បាន​អោយដឹង​បន្ត​ទៀត​ថា​៖ តម្លៃ​ដំឡូង​មី​ស្រស់​នៅក្នុង​ឆ្នាំ​២០១៥ ក្នុង ០១​គីឡូក្រាម​តម្លៃ​តែ​២២០ រៀល​តែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ និង​ឆ្នាំ​២០១៤ ដំឡូង​មី​ស្រស់​ទោះជា​ធ្លាក់​ថ្លៃ​យ៉ាងណាក៏ដោយ ក៏​នៅត្រឹមតែ ២៦០​រៀល​ដែរ​ក្នុង​០១​គីឡូក្រាម ។​

​ពួកគាត់​បាន​លើកឡើង​ទៀតថា​៖​ការ​ដាំ​ដំណាំ​ដំឡូង​មី មាន​ការលំបាក នឿយហត់​ខ្លាំង ហើយ​ចំណាយលុយ​ច្រើនណាស់ តាំងតែ​ពី​ដាំ​រហូត​ដល់​ប្រមូល​ផល ។ ប៉ុន្តែ​ពួកគាត់​ចេះ​តែ​បន្ត​ការដាំ​ទៅ ព្រោះ​ចំការ​ពួកគាត់​គ្មាន​អី​ដាំ​ក្រៅពី​ដំឡូង​មី​នោះទេ ហើយ​ប្រជាកសិករ​មួយចំនួន​បាន​ផ្អាក​ធ្វើ​ការដក​ដំឡូង​មី ព្រោះ​មិន​មាន​ផលចំនេញ បើ​ដំណាំ​ដំឡូង​មី​នៅ​តែ​ធ្លាក់​ថ្លៃ​យ៉ាងនេះ ពួកគាត់​មិន​អាច​ធ្វើ​ការដាំ​បន្តទៅ​ទៀត​បាន​នោះ​ទេ​។

​ពួកគាត់​បាន​សំណូមពរ​ដល់ រដ្ឋាភិបាល​មេត្តា​ជួយ​រក​ទីផ្សារ អោយមាន​តម្លៃ​សមរម្យ​ដល់​ពួកគាត់​ផង ដើម្បី​ពួកគាត់​ងាយស្រួល​ក្នុង​ការធ្វើ​ចំការ ព្រោះ​ពួកគាត់​ជា​កសិករ សង្ឃឹម​តែ​លើ​ដី​ចំការ​តែប៉ុណ្ណោះ ដើម្បី​ប្រកប​រប​ចិញ្ចឹម​គ្រួសា​របើ​ចំការ​បាន​ផល ហើយ​តំលៃ​ធ្លាក់​ចុះ​នោះ​ពួកគាត់​មិនដឹង ជា​ត្រូវ​សង្ឃឹម​អ្វី​នោះទេ ៕

2015_12_07b (1) 2015_12_07b (2)

Filed in: ព័ត៌មានជាតិ