ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ខណ្ឌ​រដ្ឋបាល​ព្រៃ​មណ្ឌលគិរី បើក​សិក្ខាសាលា​ស្តីពី ការបង្កើត​គណៈកម្មកា​រ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃឈើ​ថ្នាក់​ខេត្ត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​នៅ​ទី ០៤ ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បាន​បើក​សិក្ខាសាលា​ស្តីពី ការបង្កើត​គណៈកម្មកា​រ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃឈើ​ថ្នាក់​ខេត្ត ។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិប​ប​តីភាព លោក ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ឡុង រត្តនៈ​កុមារ អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ និង​សហគមន៍​ព្រៃឈើ លោក ព្រំ សុ​វណ្ណា នាយរង​ខណ្ឌ​រដ្ឋ​បាន​ព្រៃឈើ​មណ្ឌលគិរី​។​

​លោក ព្រំ សុ​វណ្ណា នាយរង​ខណ្ឌ​រដ្ឋ​បាន​ព្រៃឈើ​មណ្ឌលគិរី បានឲ្យដឹងថា សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី មាន​ចំនួន​១៩​សហគមន៍​កំពុងដំណើរការ ដោយ​គ្រប់​ដណ្តប​លើ​ផ្ទៃដី​ទំហំ ៥៧.៤៤១,៥៨​ហិកតា ដែល​ស្ថិត​នៅក្នុង​ស្រុក​ចំនួន​៤ និង​ក្រុង​១​ក្នុងនោះ​រួម​មាន​ស្រុក​ពេជ្រា​ដា ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ហើយ​នៅក្នុង​ក្រុង​ស្រុក​ទាំង​ប្រាំ​នេះ​ផងដែរ មាន​ឃុំ​ចំនួន​១០​ឃុំ ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជា​សមាជិក​ចំនួន​៣.១៨០​គ្រួសារ ស្មើ​និង​១១.៣៥០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៦.១៣៦​នាក់ ។​

​នៅក្នុង​កម្មវិធី​បើក​អង្គសិក្ខាសាលា​នោះ​ដែរ លោក ចឹង​សុច​ន្ថា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ការគ្រប់គ្រង​ព្រៃឈើ​បែប​សហគមន៍​នេះ បាន​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ទស្សវត្ស​វ៍​ឆ្នាំ​១៩៩០​មក​ម្លេះ តាមរយះ​គម្រោង​សាកល្បង​ដោយ​មាន​ការគាំទ្រ ពី​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ។ លោក​បាន​បន្តទៀតថា ការរៀបចំ​អង្គសិក្ខាសាលា​នា​ថ្ងៃនេះ ក្នុង​គោលបំណង​ឲ្យ​គណៈកម្មការ​សម្របសម្រួ​ល​កម្មវិធី​សហគមន៍​ព្រៃឈើ​ថ្នាក់​ខេត្ត ដែល​ទើប​បង្កើត ត្រូវ​ចេះ​ចែករំលែក​នូវ​ព័ត៌មាន​រវាង​គ្នា​ទៅវិញទៅមក​អំពី​សហគម​ន៍​ព្រៃឈើ និង​ការគ្រប់គ្រង​ព្រៃឈើ ការបង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋបាល​ព្រៃឈើ ដៃគូ​អភិវឌ្ឍ និង​អ្នកពាក់ព័ន្ធ​ក្នុង​ខេត្ត ក្នុង​គោលបំណង​ឲ្យ​អ្នកពា​ក់​ព័ន្ធដឹង​អំពី​ប្រតិបត្តិ​ការងារ​(TOR) របស់​គណៈកម្មការ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃឈើ​ថ្នាក់​ខេត្ត​ផងដែរ ៕

 

2015_12_07a (1) 2015_12_07a (2)

Filed in: ព័ត៌មានជាតិ