ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ច័ន្ទ សុផល អភិបាលខេត្ត​រើស​សំរាម​សំអាត​បរិស្ថាន​ក្រុង​បាត់ដំបង​នៅ​ថ្ងៃ​ឈប់់សំរាក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង ៖ លោក ច័ន្ទ សុផល អភិបាលខេត្ត​រើស​សំរាម​សំអាត​បរិស្ថាន​ក្រុង​បាត់ដំបង​នៅ​ថ្ងៃ​ឈប់់សំរាក ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​និង​ការពារ​ប័ណ្ណ​ស​សើរ​ជ័យលាភី​ទីក្រុង​ស្អាត​ផ្ការំដួល​៣​ទង​ដែល​មាន​ការចូលរួម​ពី​សិស្ស​មណ្ឌល​សហគមន៍​មនុស្សធម៌​ដើម្បី​អប់រំ​ជា​ច្រើន​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ឆ្នាំ​២០១៥​។​

​លោក ថន វាសនា ប្រធាន​មណ្ឌល​សហគមន៍​មនុស្សធម៌​ដើម្បី​អប់រំ​បាន​អោយដឹងថា មណ្ឌល​សហគមន៍​មនុស្សធម៌ ដើម្បី​អប់រំ​មាន​ទីតាំង​ភូមិ​ក្រឡាញ់ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។ មាន​ថ្នាក់រៀន​ពី​ថ្នាក់​ទី​១ ដល់​ទី​៦ មាន​សិស្ស​២៣៥ ក្នុងនោះ​ស្រី​១៤២​នាក់ ហើយ​សិស្ស​មាន​សិស្ស​ក្រីក្រ​សិស្ស​គ្មាន​អាណាព្យាបាល និង​សិស្ស​ងាយ​រងគ្រោះ ។
​រាល់​ថ្ងៃ​ឈប់សំរាក សិស្ស​ត្រូវ​បាន​ចូលរួម​រើស​សំរាម​សំអាត​ទីក្រុង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ទីក្រុង​អោយ​មាន​សោភ័ណ្ឌភាព និង​អោយ​ប្រជាពលរដ្ឋ​ធ្លាប់​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​យក​ចិត​ទុកដាក់​យក​សំរាម​ដាក់​ក្នុង​ធុងសំរាម​វិញ ។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ចូលរួម​សំអាត​បរិស្ថាន​ទាំងអស់គ្នា​ដើម្បី​ការពារ​សុខភាព​និង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ទីក្រុង​ស្អាត​ឲ្យ​សំការ​ទទួល​ពានរង្វាន់​ផ្កា​រំដួល​៣​ទង​ឈ្នះ​ការប្រឡង​ទីក្រុង​ស្អាត​របស់​ក្រុង​បាត់ដំបង ៕
​តន់​ប៊ុន​ថេត​

 

2015_12_07rt5 (1) 2015_12_07rt5 (2)

Filed in: ព័ត៌មានជាតិ