ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​!==>​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៣!==>​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់ ផ្ទុះ​ចង្ក្រានហ្គាស ធ្វើអោយ​រលាក​ខ្លួនប្រាណ​!==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍ ពេល​កំពុង​បំពេញ​ភារកិច្ច​!==>នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!==>​ឯកឧត្ដម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ទទួល​ជួប​សម្តែងការគួរសម​ និង​ពិភាក្សាការងារ​ ជាមួយ​ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ​លោក Joseth Scheuer==>ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖រាជរដ្ឋាភិបាល ចាត់ទុកគម្រោងសាងសង់ផ្លូវ ៥០សេ និងស្ពានវែងជាងគេប្រវែង ៣.៣០០ម៉ែត្រ តភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ជាគម្រោងអាទិភាពដ៏សំខាន់សម្រាប់ឆ្នាំ ២០២៤នេះ==>អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!==>អាជ្ញាធរខេត្តបាត់ដំបង ដកហូតកាំ​ខ្យល់​ជិត​៣០​ដើម​សម្រាប់​លេង​បាញ់​តុក្កតា នៅ​ក្នុង​កម្មវិធី​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អូរ​ដូន​ពៅ ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខ្លាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស==>លើកទឹកចិត្តគម្រោងចំនួន២នៅខេត្តព្រះសីហនុ ប្រាក់វិនិយោគជិត ៦០០លានដុល្លារ ទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល

​លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ចែក​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ចំនួន​ជិត​១​ពាន់​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ  ៖ លោក កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រតិភូ​ចុះ​ចែក​អំណោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ចំនួន​ជិត​១​ពាន់​គ្រួសារ​នៅ​ស្រុក​ម៉ាឡៃ​នា​ល្ងាច​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ។
​ក្នុង​កម្មវិធី​ចែក​អំណោយ​នោះ លោក កែ គឹមយ៉ាន បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​មាន​ចំនួន​ជិត​១០០០​គ្រួសារ​នេះ លោក​បាន​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ស្រង់​ស្ថិតិ​ទាំងអស់​ហើយ មើល​ទៅ​តាម​ខ្នង​ផ្ទះ បើ​ពលរដ្ឋ​ក្រីក្រ​ណា​ជួប​ការលំបាក​ពិតប្រាកដ​នោះ ទើប​លោក​ឲ្យ​អាជ្ញាធរក​ត់​ឈ្មោះ ហើយ​ក្នុង​ការចុះ​ចែក​អំណោយ​ដល់​ជនក្រីក្រ​ជួប​ការលំបាក​នោះ​ផងដែរ លោក​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ ឲ្យតែ​ពលរដ្ឋ​ណាក្រី​ក្រ​ជួប​ការលំបា​កពិត​ប្រាកដ​គឺ​លោក​ចែក​ឲ្យ​ទាំងអស់​។​

​លោក កែ គឹមយ៉ាន បាន​និយាយ​បន្តទៀតថា លោក​បាន​ឲ្យ​ក្រុម​ការងារ​គ្រប់​លំដាប់ថ្នាក់​ចុះ​ធ្វើការ​វាយ​តំលៃ​អំពី​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដំ​បួល​ប្រក​ស្បូវ​មាន​៦​ឃុំ​៖​គឺ​ឃុំ​បឹងបេង​មាន​១០​ខ្នង ឃុំ​មា​ឡៃ​មាន​១០​ខ្នង  ឃុំ​អូរ​ស្រឡៅ​១០​ខ្នង ឃុំ​អូរ​សំ​ព័រ​១០​ខ្នង ឃុំ​ទួល​ពង្រ​១០​ខ្នង ឃុំ​តា​គង់​១១​ខ្នង​សរុប​៦១​ខ្នង ផ្ទះស្បូវ​ទាំង​៦១​ខ្នង​នេះ​នៅ​ថ្ងៃមុខ​និង​ផ្លាស់​ទៅ​ជា​ប្រក​ស័ង្កសី​ជំនួស​វិញ​។​

​លោក កែ គឹមយ៉ាន បាន​បញ្ជាក់ទៀតថា បើ​តាម​របាយការណ៍រ​បស់​អភិបាលស្រុក​ម៉ាឡៃ​បានឲ្យដឹងថា ស្រុក​ម៉ាឡៃ​មាន​ផ្ទៃដី​ភ្ជួរ​រា​ស់មាន​ចំនួន​២៣.៣២៤​ហិកតា ដំឡូង​មី​ដាំ​បាន​១០.០៤១​ហិកតា សណ្តែកបាយ មាន​ចំនួន​៤៦​ហិកតា​ល្ង​ដាំ​បាន​១១​ហិកតា សណ្តែកសៀង​៥០​ហិកតា ពោត​ដាំ​បាន​ចំនួន​១.០០០​ហិកតា ស្រូវ​ដាំ​បាន​ចំនួន​២៣.៣២៤​ហិកតា​។​

​លោក កែ គឹមយ៉ាន បាន​បញ្ជាក់ទឿតថា សន្តិសុខ​នៅ​តាម​ជាយ​ដែន​ក្នុង​ស្រុក​ម៉ាឡៃ​មាន​សភាពការណ៍​ស្ងប់ស្ងាត់​ល្អ​ដោយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ចូលរួម​និង​សហការណ៍​ជាមួយ​មូល​ដ្ឋា​ន​និង​កំលាំង​សមត្ថកិច្ច​ទប់ស្កាត់​បង្ក្រាប​នូវ​រាល់​បទល្មើស​ផ្សេងៗ​ទាន់ពេលវេលា ដូចជា គ្រឿ​ញៀន ល្បែងស៊ីសង ចោរលួច និង​ចោរឆក់​ប្លន់ អំពើហឹង្សា​ក្នុង​គ្រួសារ ការរំលោភបំពាន ការជួញដូរ​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​ជាដើម​។​

​លោក កែ គឹមយ៉ាន បាន​បញ្ជាក់ទៀតថា នៅតាម​ជាយដែន​ស្រុក​ម៉ាឡៃ​នោះ​ផង​ដែរ​អាជ្ញាធរ​ស្រុក​និង​កំលាំង​សមត្ថកិច្ច​បាន​រឹតចំណង​ស័ម្ពន្ធមេត្រី​ភា​ពរ​វាង​ស្រុក​អារញ្ញ​ប្រាថេត​ដើម្បី​ថែរក្សា​សន្តិសុខ សុ​វត្តិភាព​បាន​ល្អ​ប្រសើ​របង្ការ​រស់នៅ​ជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែនគោ​រព​អ​ធិបតេ យ្យ​ភាពបាន​យ៉ាងរឹងមាំង​ផងដែរ​។​

​លោក​បាន​បញ្ជាក់ទៀតថា គ្រួសារ​ក្រីក្រ​ជួប​ការលំបាក​ជិត​១.០០០​គ្រួសារ​នោះ ក្នុង​មួយ​គ្រួសារ​បាន​ទទួល​អំណោយ​ពី​លោក កែ គឹមយ៉ាន ក្នុង​មួយ​គ្រួសារ​មាន អ​ង្ក ២៥​គីឡូក្រាម ទឹក​ត្រី​និង​ទឹកស៊ីអ៊ីវ ២​យួរ នំ​ធុង​១​ធុង ម៉ី​១​កេះ​សារុង​១​ថវិកា ចំនួន​២​ម៉ឺន​រៀល និង​វ៉ែនតា​មនុស្ស​ចាស់​សំរាប់​មើល​អក្សរ​ក្នុង​ម្នាក់​១​ទៀតផង ៕

 

2015_12_07rt4 (1) 2015_12_07rt4 (2) 2015_12_07rt4 (3) 2015_12_07rt4 (4)

Filed in: ព័ត៌មានជាតិ