ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​អំណោយ លោក កែ គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​កសាង​បើក​ការដ្ឋាន​សម្ពោធ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង ៧ គីឡូម៉ែត្រ​ពី​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ជា​អំណោយ លោក កែ គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​កសាង​បើក​ការដ្ឋាន​សម្ពោធ ដោយ​លោក អាត់ ខែម ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ​និង​ជា​សមាជិក​អចិន្ត្រៃយ៏ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ ជាច្រើន​នាក់​ទៀត​​កាល​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​លោក អាត់ ខែម បាន​អោយដឹងថា​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ លាត​សន្ធឹក​ពី​ឃុំ​ទ្រា​ស់ ទៅ​ឃុំ​គោក​រមៀត ក្រោយ​មាន​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ ស្ថាបនា​ផ្លូវ​នេះ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បាន​ចាត់តាំង​ឲ្យ​លោក និង​ក្រុមការងារ​ធ្វើ​កិច្ចការ​នេះ រហូត​មាន​ការចុះ​មក​បើក​ស្ថាបនា​ផ្លូវ​នៅពេល​នេះ​តែម្តង​។

​ក្រោយ​បញ្ចប់​សាងសង់​ផ្លូវ​រួច ប្រជាពលរដ្ឋ​ទាំងអស់​អាច​ធ្វើ​ដំណើ​របា​ន​យ៉ាង​ស្រួល​ហើយ​ជាពិសេស​នោះ ងាយស្រួល​ដឹក​កសិផល ទៅវិញទៅមក​មិន​ដូច​ពេល​កន្លង​ទៅ​នោះ​ឡើយ ដែល​នេះ​បង្ហាញថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រទេសជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ ក្រោយ​បញ្ចប់​ការងារ បើក​ការដ្ឋាន លោក អាត់ ខែម ក៏​បាន​ចែក​សារុង ដល់​ប្រជាពលរដ្ឋ ជាង​២០០​នាក់ នៃ​ឃុំ​ទាំង​២ ដែល​អញ្ជើញ​ចូលរួម​ពិធី​នេះ ៕

 

2015_12_07rt2 (2)

Filed in: ព័ត៌មានជាតិ