ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥​និង​លើក​ទិសដៅ ការងារ ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ ៖ អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៥​និង​លើក​ទិសដៅ  ការងារ ឆ្នាំ​២០១៦ ក្រោម​ធិបតី​ភាព លោក​វរ​:​សេនីយ៍​ឯក វង្ស ធី មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការចូលរួម​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​និង​អនុប្រធាន​មន្ទីរ នាយ នាយរង​ការិយាល័យ មេបញ្ជាការ មេបញ្ជាការរង​មូលដ្ឋាន​ក្រុង​ស្រុក​និង​ស្នាក់​សន្តិសុខ  នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​វរ​:​សេនីយ៍​ឯក វង្ស ធី មេបញ្ជាការ​ស្ដីទី​បាន​ធ្វើ​ការណែនាំ​ដល់​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ស្រុក​ អោយ​យកចិត្តទុកដាក់​បញ្ហា​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក៍​ដូច​ជា​ បទល្មើស​ផ្សេងៗ​ទៀត នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស ត្រូវ​យកចិត្តទុកដាក់​នៅ​ពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​យើង​ត្រូវ​ការពារ​ សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​លោក​វរ​:​សេនីយ៍​ឯក វង្ស ធី ក៍​បាន​លើកសរសើរ​និង​វាយ​តំលៃ​ដល់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់​ចំណុះ​បញ្ជាការដ្ឋាន​អាវុធ​ខេត្ត ដែល​បាន​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង ច្បាប់​និង​ក្រមសីលធម៌ របស់​កងយោធពល​ខេ​ម​រ​:​ភូមិន្ទ​។​

​លោក​វរ​:​សេនីយ៍​ឯក វង្ស ធី បាន​បន្តទៀតថា ដោយ​បាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​ថ្នាក់លើ កងរាជអាវុធហត្ថ​យើង បាន​អនុវត្តន៍​សម្រេច នូវ​តួនាទី ភារកិច្ច ទទួលបាន​ការគាំទ្រ​និង​ការស្រលាញ់​ជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ មជ្ឈដ្ឋាន​។

​លោក វរ​:​សេនីយ៍​ឯក វង្ស ធី មេបញ្ជាការ​ស្ដីទី បានធ្វើ​កោតសរសើរ​ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ខិតខំ​យកចិត្ត​ទក​ដាក់​ប្រឹងប្រែង​ដោយ​ម្ចាស់ការ ក្នុង​ការកសាង​អង្គភាព​ក៍​ដូចជា ការកែលំអរ​ជីវភាព​រស់នៅ​របស់​ស​មាជិក​អាវុធហត្ថ​ក្រោម​ឱវាទ​បាន​ល្អប្រសើរ ជា​ពិសេស​រាល់​បទល្មើស​ដែល​កើតឡើង អាវុធ​យើង​តែងតែ​បង្ក្រាបបាន​ទាន់ពេលវេលា និង​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្ដន្ទាទោស​តាមច្បាប់ និង​ការសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៍​ដូចជា​សមត្ថកិច្ច​ជំនាញ ក្នុង​ការបំពេញ​ភារកិច្ច ចុះ​បង្ក្រាប​បទល្មើស​កើតឡើង​ផងដែរ ៕

2015_12_04rt3 (1) 2015_12_04rt3 (2) 2015_12_04rt3 (3) 2015_12_04rt3 (4)

Filed in: ព័ត៌មានជាតិ