ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក មាស សុ​ភិន អធិការនគរបាល​ស្រុក​កំពង់ត្រឡាច ទទួល​មុខតំណែង​ថ្មី ល្បី​ក្នុង​ការបង្ក្រាប​បទល្មើស គួរ​ឱ្យ​កោតសរសើរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ឆ្នាំង​ ៖ បើ​មាន​ឆន្ទៈ ស្មោះត្រង់​ក្នុង​ការដឹកនាំ និង​ការ បង្ក្រាប​បទល្មើស​ដូច​លោក មាស សុ​ភិន ដែលជា​អធិការនគរបាល  ស្រុក​កំពង់ត្រឡាច ក្នុង​ខេត្ត​កំពង់ឆ្នាំង​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន ពិតជា​ត្រូវបាន​កាត់បន្ថយ ក៏​ប៉ុន្តែ​បើ  គ្រាន់តែ​លើក​ស្នា​កំឡា​ក្អែក​នោះទេ  ការបង្ក្រាប​បទល្មើស​ពិត​ជា​ពុំ​ទទួល បាន​ជោគជ័យ​ឡើយ ។​

​យើង​គួរ​ឱ្យ​កោតសរសើរ​ផង  ដែរ ចំពោះ​ស្នាដៃ​របស់​លោក  មាស សុ​ភិន ដែល​គ្រាន់តែ​ទទួល មុខ​តំណែង​បាន​ចំនួន​តែ​ត្រឹម​រយៈពេល​ជាង ២​ខែ តែប៉ុណ្ណោះ បាន  បំពេញ​សកម្មភាព​ការងារ​សម្រេច បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ជាក់  ស្តែង​នៅក្នុង​ខែ​១០ ឆ្នាំ​២០១៥  កន្លងមកនេះ បង្ក្រាប​បាន​ករណី ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន នៅក្នុង​ភូមិ​តា​ចេះ ឃុំ​តា​ចេះ ស្រុក កំពង់ត្រឡាច ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៣​នាក់ (​ប្រុស​ទាំង​អស់​)  ដូចខាងក្រោម​ ៖ ជនល្មើស​ទី ១- ឈ្មោះ លាស់ សន ភេទ​ប្រុស  អាយុ ៣១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ក្រ​សាក់​ថ្មី ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច  ជា​មុខសញ្ញា​បែក​ចាយ​,​ជនល្មើស ទី ២-​ឈ្មោះ យូ ទាំង ភេទ​ប្រុស  អាយុ ៣៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​អូ​-​តា​នេស ឃុំ​អន្លង់​ស្នាយ ស្រុក​រលា ប្អៀ​រ និង​ជនល្មើស​ទី ៣-​ឈ្មោះ  សេន សុខ​អ៊ី ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ចារ ឃុំ​អណ្តូង​ស្នេហ៍ ស្រុក​រលាប្អៀរ ។ ឈ្មោះ​ទី ២ និង​ទី​៣​គឺជា​មុខសញ្ញា​ប្រើប្រាស់   ក្នុងនោះ​ដែរ​សមត្ថកិច្ច​បាន​ដកហូត ថ្នាំញៀន ១៧​កញ្ចប់​តូច​, ម៉ូតូ ១ គ្រឿង ទូរស័ព្ទដៃ ៤​គ្រឿង ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​បាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា ការចាត់ការ​តាម​នីតិវិធី​ច្បាប់​រួច ហើយ ។​

​ក្រៅពីនេះ​លោក​អធិការ​ក៏  មាន​ផែនការ​បាន​ដាក់​កម្លាំង​ការ ពារ​តាម​គោលដៅ​ផ្សារ​ធំៗ​ក្នុង ស្រុក និង​ចាត់ចែង​កម្លាំង​ចេញ ល្បាត​ការពារ​ក្នុង​ភូមិសាស្ត្រ​ក្នុង ស្រុក​ជា​ប្រចាំ ។ ទាំងអស់នេះ​គឺជា  ការយកចិត្តទុកដាក់​របស់លោក អធិការ ដោយ​ពុំ​បាន​គិត​ពេលវេលា ថា​យប់​ឬ​ថ្ងៃ​នោះ​ឡើយ ដើម្បី​ការ  ពារ​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕

 

meas sophin

Filed in: ព័ត៌មានជាតិ