ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លទ្ធផល​ការងារ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​សម្រេចបាន​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឆមាស​ទី ១ ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្ត​ឆមាស​ទី ២ ឆ្នាំ​២០១៥

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តតាកែវៈ កន្លងមក​នេះ​ក្រោម  ការដឹក​នំ​របស់​លោក អ៊ុក សំណាង  ស្នងការ​នគរបាល​ខេត្តតាកែវ បាន  ខិតខំ​អនុវត្ត​គោល នយោបាយ​ភូមិ​- ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​យ៉ាងស​កម្ម ក្នុង​ការទប់ស្កាត់  និង​ការបង្ក្រាប​នូវ​រាល់​បទល្មើស ផ្សេងៗ ដើម្បី​ថែរក្សា​នូវ​សន្តិសុខ  សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង សង្គម​ទទួលបាន​លទ្ធផល​ល្អប្រសើរ គួរឱ្យកត់សម្គាល់ ។     ​    ​

​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​កើត  ឡើង​កន្លងមកនេះ មាន​ចំនួន ៤៩ លើក ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​មាន ចំនួន ២០​លើក​, បទល្មើស​មជ្ឈឹម ចំនួន ២៩​លើក ។​

​លទ្ធផល​នៃ​ការបង្ក្រាប​បទ  ល្មើស​ឧក្រិដ្ឋ​មានដូចជា លួច​មាន  ស្ថាន​ទម្ងន់​ប្រើ​អាវុធ និង​ជះ​ទឹក  អាស៊ីត​ជាដើម កម្លាំង​នគរបាល  យើង បង្ក្រាប​បាន​ចំនួន ១៧​ករណី​,  នៅសល់ ៣​ករណី គឺ​(​ជះ​ទឹក​អាស៊ី​ត​)១​ករណី​, រំលោភ​សេពសន្ថវៈ  ១​លើក និង​លួច​មាន​ស្ថាន​ទម្ងន់​ប្រើ ប្រាស់​អាវុធ​ខុសច្បាប់ ០១​ករណី  កំពុង​ស្រាវជ្រាវ​បន្ត ។ ចំពោះ​បទ ល្មើស​មជ្ឈឹម​ទាំង ២៩​ករណី មាន ដូចជា ករណី​លួច និង​ប្រើប្រាស់ អាវុធ​ខុសច្បាប់​ជាដើម​កម្លាំង​នគរ បាល​យើង​បង្ក្រាប​បាន​ទាំង ២៩  ករណី ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង  ញៀន​វិញ មានដូចជា ផលិត​ជួញ ដូរ​ចែកចាយ​និង​ប្រើប្រាស់​ខុសច្បាប់ មាន ១២​ករណី (​ចែកចាយ ១២ ករណីនេះ​)​កម្លាំង​នគរបាល​យើង  ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៧​នាក់  បាន​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​ខេត្តតាកែវ​ចាត់ការ បន្ត​តាម​ផ្លូវច្បាប់​រួចហើយ ។

​ចំពោះ​បទល្មើស​ការ​ជូ​ញ​ដូរ  មនុស្ស និង​ជួញដូរ​ផ្លូវភេទ មាន ៣ ករណី ក្នុងនោះ​អាជីវកម្ម​ផ្លូវភេទ  ២​ករណី និង​ជូ​ញ​ដូរ​មនុស្ស​ឆ្លងដែន  ១​ករណី ។ ករណី​ទាំងអស់​នេះ  កម្លាំង​នគរបាល​យើង ឃាត់ខ្លួន  ជនសង្ស័យ​បាន ៣​នាក់ ហើយ​បាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត​ចាត់ការ​បន្ត​រួចហើយ ។​

​ដោយឡែក​សភាពការណ៍  គ្រោះថ្នាក់​ចរាចរណ៍​កើតមាន ឡើង​ចំនួន ១៦៦​លើក បណ្តាល​ឱ្យ មនុស្ស​ស្លាប់​ចំនួន ៧៩​នាក់​, រង របួស​ចំនួន ២៧៧​នាក់ (​របួសធ្ងន់  ១៥៥​នាក់​)​ខូចខាត​មធ្យោបាយ សរុប ២៥៩​គ្រឿង ក្នុង​នោះ​រថយន្ត  ៧០​គ្រឿង ។ វិធានការ​ដោះស្រាយ  ការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់ បាន​ជម្រុញ​ដឹកនាំ​កម្លាំង​ជំនាញ ចរាចរណ៍​សហការ​ជាមួយ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​-​ក្រុង ធ្វើការ ត្រួតពិនិត្យ​ជាតិ​ស្រវឹង ទន្ទឹម​នឹង  នោះដែរ ក៏​បាន​ធ្វើ​ការអប់រំ​អំពី  ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​អាជ្ញា ធរ​មូលដ្ឋាន​ ៖

​ក្នុងនោះ មាន​ប៉ុស្តិ៍នគរបាល  រដ្ឋបាល​ឃុំ​-​សង្កាត់ ដើម្បី​អប់រំ បញ្ជ្រាប​តាមរយៈ​វិទ្យុ F.M92,5MH2 គោកធ្លក​តាកែវ សាសនា  អង្គការ​នានា សាលារៀន​គ្រប់​គ្រឹះ  ស្ថាន​សិក្សា​ដើម្បី​ធ្វើឱ្យ​ជន​គ្រប់​រូប កាន់តែ​យល់​ជ្រួតជ្រាប​និង​អនុវត្ត​ឱ្យ កាន់តែ​ល្អ​ត្រឹមត្រូវ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ក្នុងនោះដែរ កម្លាំង​នគរបាល​ខេត្ត​បាន​ប្រមូល គ្រាប់​យុទ្ធភ័ណ្ឌ មិន​ទាន់​ផ្ទុះ​ខូច  គុណភាព​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ស៊ីម៉ាក់ បាន​ចំនួន  ១៨៣៤​គ្រាប់​(​គ្រាប់​ចម្រុះ​) ៕

 

2015_12_04a

Filed in: ព័ត៌មានជាតិ