ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​ខេត្ត​ចាត់​ទុក​អ្នក​សារពត៌មាន​ជា​មន្ត្រី​បញ្ញើក្អែក​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​រតនគិរី ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចំនួន​២​រូប​ត្រូវបាន​ផ្ទេរ​តំណែង​ខណៈពេលដែល​សកម្មភាព​រត់ពន្ធ​ឈើ​គ្រប់​ប្រភេទ​កំពុង​មាន​ការកើនឡើង​បន្តិច​ម្តងៗ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​លោក វង សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ត្រូវបាន​ប្តូរ​ទៅ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ហើយ​លោក​កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ម​ណ្ឌ​គិរី​ត្រូវ​ប្តូរ​មក​ខេត្ត​រតនគិរី​វិញ​។ ពិធី​ប្តូរ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​បាន​ចាត់ទុកថា ការ​ផ្ទេរតំណែង​មន្ត្រីរាជការ​ថា​មិន​ប្លែក​ទេ ប៉ុន្តែ​លោក​ចាត់ទុកថា​សំរាប់​អ្នក​សារពត៌មាន​គឺជា​មន្ត្រី​បញ្ញើ​ក្អែក បើ​គេ​ដាក់​ត្រង់ណា​គឺ​នៅ​កន្លែង​នោះ​ហើយ​។ លោក​មានប្រសាសន៍ថា “​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ក៏ដូចជា​កម្លាំងប្រដាប់អាវុធ​ដែល​មាន​តិចតួច វា​ពិតជា​មាន​ការលំបាក​ក្នុង​ការគ្រប់គ្រង​លើ​វិសាលភាព​ខេត្តរតនគិរី​នេះ​”​។​

​ចំណែក​លោក​អ៊ុង សំអាត អនុប្រធាន​ផ្ទេរ​ភារកិច្ច​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​យុទ្ធសាស្ត្រ​គោល លើ​កំណែ​ទំ​រង​គ្រប់គ្រង​វិស័យ​ព្រៃឈើ​ឆ្ពោះ​សំដៅ​ធានាបាន​ថេរភាព​ធនធាន​។ លោក​បន្តថា “​បទពិសោធន៍​ក្នុង​ការគ្រប់គ្រង​កន្លង​មក​បង្ហាញ​ថា​ថ្នាក់ដឹកនាំ​ជួបប្រទះ​ឆ្លងកាត់​ព្រឹត្តិការណ៍​ថ្មី​ច្រើន ពិតជា​ជួយ​បង្កើន​នូវ​ចំណេះដឹង​បន្ថែម​ក្នុង​ការដោះស្រាយ​បញ្ហា​”​។

​មជ្ឈដ្ឋាន​ទូរ​ទៅ​បាន​លើកឡើង​ថា សូម្បី​តែ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ក៏​មិន​ដែល​មាន​ប្រសាសន៍​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​មន្ត្រី​បញ្ញើរ​ក្អែក​ដូច​លោក​អភិបាលខេត្ត​វ័យក្មេង​នោះ​ទេ​៕
​ជីវ៉ា​

 

2015_12_01ch5 (1) 2015_12_01ch5 (2) 2015_12_01ch5 (5)

Filed in: ព័ត៌មានជាតិ