ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

តុលាការ​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ចូលរួម​សវនាការ​ប៉ុន្តែ​ប្រជាពលរដ្ឋ​លើកគ្នា​ជាច្រើន​នាក់​មក​ទាមទារ​រក​យុត្តិធម៌​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រតនគិរីៈ នា​ព្រឹក​ថ្ងៃទី​០២ ខែ​ធ្នូ ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​មកពី​ភូមិបរ​ឡយ ឃុំ​កិៈចុង ស្រុក​បរ​កែវ ខេត្ត​រតនគិរី​មកជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ទាមទារ​យុត្តិធម៌​ករណី​វិវាទ​ដីធ្លី​ជាមួយ​លោក ហ៊ាង សុជាតិ​ដែល​បាន​កើតឡើង​ជា​ច្រើន​ឆ្នាំ​កន្លងទៅ​។

​បើ​តាម​លោក​សុន សាក់ អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ​តំណាងអោយ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​ប្រាប់ឲ្យដឹង​ថា ពួកគាត់​មក​ជួបជុំ​គ្នា​មុខ​តុលាការ​ក្នុង​ព្រឹក​នេះ​គឺ​បន្ទាប់ពី​តំណាង​ពួកគាត់​ចំនួន​៥​នាក់ ត្រូវបាន​មន្ត្រី​តុលាការ​កោះ​អញ្ជើញ​ចូលរួម​បើកសវនាការ​។ លោក​ថា​គោលបំណង​ពួកគាត់​សូមអោយ​ស្ថាប័ន​តុលាការ​ផ្តល់​ភាពយុត្តិធម៌​ព្រោះ​ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ចាប់តាំងពី​ឆ្នាំ​២០០៦-២០០៧ មក​ម្លេះ​។ ស្រាប់តែ​លិចមុខ​លោក​ហ៊ាង សុជាតិ តាមរយៈ​មេធាវី បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ដើម្បី​ទាមទារ​យក​ដី​មាន​វិវាទ​ខាង​លើ​។ ដោយឡែក លោក ឆាយ ធី អ្នកសម្របសម្រួល​សមា​គម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​ប្រាប់ឲ្យដឹង​ថា ករណី​ទំនាស់​ដីធ្លី​ខាងលើ​នេះ​កន្លងមក​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​សុំ​អន្តរាគមន៍​ផ្នែក​ច្បាប់​មក​ខាង​លោក​។​

​លោក​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​មន្ត្រី​សមាគម​អាដហុក​បាន​ចុះ​ស៊ើបអង្កេត​លើ​ទំនាស់​ដីធ្លី​នៅ​តំបន់​ខាងលើ​ព្រមទាំង​បានដាក់​មេធាវី​ការពារ​ក្តី​ជូន​ពួកគាត់ ហើយ​ប្រជាពលរដ្ឋ​មក​ធ្វើ​ការតវ៉ា​នេះ ចំនួន​២​លើក​រួចមកហើយ​។​

​តំណាង​ប្រជាពលរដ្ឋ​ចូលរួម​សវនាការ​នា​ព្រឹក​នេះ​(​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥) មាន​តែ​ចំនួន​៣​នាក់​ដោយ​១​នាក់​បាន​ស្លាប់បាត់​ទៅ​ហើយ​នឹង​ម្នាក់​ទៀត​បាន​ចាក​ចេញពី​ភូមិ​មិនដឹង​ទៅ​រស់នៅ​កន្លែង​ណា​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ការបើក​សវនាការ​ក្នុង​ព្រឹក​នេះ​មិន​ទាន់​ដឹង​ពី​លទ្ធិ​ផល​នៅឡើយ​ទេ ព្រោះ​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​តុលាកា​រណា​ម្នាក់​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​៕
​ជីវ៉ា​

 

2015_12_01ch5 (3) 2015_12_01ch5 (4)

Filed in: ព័ត៌មានជាតិ