ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាជ្ញាធរ​រៀបចំ​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ១៤៥​គ្រួសារ​ដែល​ស្ម័គ្រចិត្ត​ចេញពី​ភូមិ​សម្បុក​ចាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​ ៖ ប្រជាពលរដ្ឋ​ចំនួន ១៤៥​គ្រួសារ នៅក្នុង​ចំណោម   ២៧៥​គ្រួសារ ដែល​ស្ម័គ្រចិត្ត  ចេញពី​សំណង់​អនាធិបតេយ្យ សម្បុក​ចាប ក្នុងភូមិ​ផ្សារ​ព្រំ  ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ទៅ​រស់នៅ​លើ​ដី​ថ្មី ក្បែរផ្លូវ ជាតិ​លេខ ១០​ចាស់ ស្ថិតក្នុង ភូមិ​ផ្សារ​ព្រំ ដែល​អាជ្ញាធរ  រៀបចំ​ទិញ​ដី​វាស់​ជា​ឡូត៍​ជូន ពួកគាត់ រហូតមកដល់​ថ្ងៃ​ទី  ០៣ ខែវិច្ឆិកា ពួក​គាត់​ទទួល បាន​ប្លង់រឹង​ជា​កម្មសិទ្ធិ​របស់ ខ្លួន​ហើយ ដោយ​មាន​ការ សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង ខ្លាំង​ហើយ ក៏​នាំគ្នា​សស្រាក់  សស្រាំ​ចាប់ផ្តើម​សាងសង់​ផ្ទះ រៀងៗ​ខ្លួន​នៅ​លើ​ដី​ថ្មី​ដែល ម្នាក់​ទទួលបាន​ទទឹង ៥​ម៉ែត្រ  បណ្តោយ ១៦​ម៉ែត្រ ។​

​លោក ចា​វ ខាន់ នាយក រង​រដ្ឋបាល​សាលាខេត្ត និង​ជា  ប្រធាន​គណៈកម្មការ​រៀប​ចំ ដោះស្រាយ​ទំនាស់​ដីធ្លី​បានឱ្យ ដឹងថា ខាង​អាជ្ញាធរ​មូលដ្ឋាន  ក៏ដូចជា គណៈកម្មការ​រៀបចំ  ដោះស្រាយ​ទំនាស់​ដីធ្លី​បានឱ្យ ខាង​មន្ទីរ​សុរិយោដី​ធ្វើ​ប្លង់រឹង ជូន​ពួកគាត់​រួចរាល់​ជា​បណ្តើរៗ អស់ហើយ ខណៈ​មក​រស់នៅ  លើ​ដី​ថ្មី​ហើយក៏​មិន​មាន​ការ បង្ខិតបង្ខំ​បងប្អូន​ប្រជាពលរដ្ឋ ណា​ម្នាក់​ឱ្យ​ចាកចេញ​ពី​ចំណុច សម្បុកចាប​ដែល​សាងសង់​ផ្ទះ សម្បែង​អនាធិបតេយ្យ​នោះ ដែរ គឺ​ពួកគាត់ មាន​ការយល់  ដឹង​សុខចិត្ត​ទទួល​យក​អ្វី​ដែល អាជ្ញាធរ​បាន​ណែនាំ​ប្រាប់​ពួក គាត់​ពី​បញ្ហា​ប្រឈម​នៅ​ថ្ងៃ ខាងមុខ ទើប​នាំគ្នា​មក​ទទួល  យក​ដី​ថ្មី ព្រោះ​អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​មាន​ប្លង់​ដី​ស្របច្បាប់  មាន​ប្រព័ន្ធ​ទឹក ភ្លើងអគ្គិសនី  សាលារៀន​និង​ផ្សារ​ប្រកប របរ​លក់ដូរ​ថែមទៀត​ផង ។

​ការរស់នៅ​កន្លែង​ចង្អៀត  គ្មាន​ប្រព័ន្ធ ទឹក ភ្លើង​និង​គ្មាន  ផ្លូវ​សម្រាប់​ធ្វើដំណើរ​ចូលទៅ ទី​នោះ​មិន​ស្រួល​ឡើយ ហើយ  បើសិនជា​មាន​អគ្គិភ័យ​កើត ឡើងវិញ​នោះ​នឹង​មាន​ការ​លំ បាក​យ៉ាងខ្លាំង​ក្នុង​ការយក រថយន្ត​ចូល​ទៅ​ជួយ​ពន្លត់ ។

​ម្យ៉ាងវិញទៀត ត្រង់​កន្លែង​ចាស់​ជាទី​ដែល​ងាយ ស្រួល​ដល់​ក្រុម​ឱកាសនិយម  ពួក​អ្នក​ប្រើប្រាស់​និង​ជួញដូរ ថ្នាំញៀន​ផង​ដែរ ។ លើសពី  នេះ​ទៅទៀត​ដោយសារតែ គណៈកម្មការ​រៀបចំ​ដីធ្លី​ទាំង អស់​មាន​ការស្រុះស្រួល​គ្នា​ល្អ ក្នុងការ រៀបចំ​គម្រោង​នេះ  ទើប​ទទួលបាន​ជោគជ័យ ហើយ​ខាង​លោក​នឹង​ខំ​ពន្យល់ ដល់​ពួកគាត់​អោយ​យល់​ថា ប្រទេស​របស់ យើង​ជា​នីតិរដ្ឋ  គឺ​ម្នាក់ៗ​រស់​ក្រោម​ច្បាប់ ។​

​ប្រជាពលរដ្ឋ​ពិតជា​សប្បាយរីករាយ​ក្នុង​ចិត្ត​យ៉ាង ខ្លាំង​នូវ​អ្វី​ដែល​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ទិញ​ដី​ថ្មី​ឱ្យ ព្រោះ  កន្លែង​ចាស់​មាន​ភាព​ចង្អៀត  ហើយ​ក៏​ឧស្សាហ៍​កើត​រោគា ផ្សេងៗ​ជា​ញឹកញាប់ ។ លុះ មក​រស់នៅ​កន្លែង​ថ្មី​ដែល ស្រឡះ​ល្អ​មាន​ខ្យល់អាកាស បរិសុទ្ធ​មាន​ផ្សារ មាន​សាលា  បុណ្យ មន្ទីរពេទ្យ សាលារៀន  ភ្លើងអគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត  ថែម​ទាំង​រៀបចំ​ធ្វើ​ប្លង់​ជា​កម្ម សិទ្ធិ​ផ្ទាល់ខ្លួន​ទៀត​នោះ កាន់  តែ​ស្រួល​មែនទែន ។​

​ពួកគាត់​ក៏​សំណូមពរ​ឱ្យ  បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ សេសសល់​ប្រហែល ៣០​ទៅ  ៤០​ភាគរយ​គិត​សាជាថ្មី​ឡើង វិញ ព្រោះ​ខាង​អាជ្ញាធរ​កំពុង  តែ​ដោះស្រាយ​ជូន​ពួកយើង គ្រប់ៗ​គ្នា​ឱ្យ​មាន​ដី​ជា​កម្មសិទ្ធិ ផ្ទាល់​ខ្លួន​មិន​រស់​នៅ​បែប​អ​នា ធិបតេយ្យ​ទៀត​ទេ ៕​

 

2015_11_05rt8 (1) 2015_11_05rt8 (2)

Filed in: ព័ត៌មានជាតិ