ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

អភិបាលខេត្ត​មណ្ឌលគិរី​ទទួលស្គាល់ថា នៅ​មាន​ការខ្វះចន្លោះ​ក្នុង​ការដោះស្រាយ បញ្ហា​បទល្មើស​ព្រៃឈើ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម អេង ប៊ុន​ហ៊ាង បាន​មានប្រសាសន៍ថា បញ្ហា​ប្រឈម​ទាក់ទង​ទៅ​និង​បទល្មើស ព្រៃឈើ​កន្លងមក​បាន​ធ្វើ​ការកាត់បន្ថយ​ច្រើន​ហើយ ប៉ុន្តែ​នៅ​មាន​មួយចំនួន​ដែល​នៅ​មាន​ការខ្វះខាត​។ ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ជា​បញ្ហា​តូចតាច​ទេ តែ​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់ ទើប​ជា​បញ្ហា​សំខាន់ ហើយ​ស្មុកស្មាញ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បែប​នេះ ក្នុង​ពី​ធី​ប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​នេះ នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី ដែល​លោក វង សុក្រ​សិរី មក​ជា​នាយ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​មណ្ឌលគិរី ចំណែក​លោក កែប កត់ ត្រូវ​ទៅ​កាន់​ជា​នាយ​ខណ្ឌ​រដ្ឋ​បាន​ព្រៃឈើ​រតនគិរី ។​

​បើ​តាម​ការបញ្ជាក់ របស់​ឯកឧត្តម​អភិបាលខេត្ត ការកាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ជា​បញ្ហា​ធំ ព្រោះ​នៅ​ទូទាំង​ខេត្ត​មណ្ឌលគិរី ចលនា​ប្រជាជន​ធ្វើ ចំណាកស្រុក​ពី​ខាងក្រៅ​នៅមាន​ចំនួន​ច្រើន ម្យ៉ាង​ការទទួលបាន​ព័ត៍មា​ន​មាន​ភាពយឺតយ៉ាវ​។ យឺតយ៉ាវ​ព្រោះ​មាន កន្លែង​ខ្លះ​កើតឡើង​ក្នុង​លក្ខណៈ ទ្រង់ទ្រាយ​ធំ​ទៅហើយ ទើប​អាជ្ញាធរ​ទទួលបាន​ព័ត៍មាន​។
​ដូច​ច្នេះ​ឯកឧត្តម សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ សមត្ថកិច្ច​មូលដ្ឋាន​ទាំងអស់ ពិសេស​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី ត្រូវ​ជម្រុញ​អោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សង្កាត់រដ្ឋបាល​ព្រៃឈើ ដែល​នៅ​ជិត​ផ្ទាល់​ជាមួយ​មូលដ្ឋាន ធ្វើ​យ៉ាងណា​ផ្តល់​ព័ត៍មាន​អោយបាន​ទាន់​ពេលវេលា កុំ​ទុក​ដល់​មាន​ទ្រង់ទ្រាយ​ធំ​ទៅហើយ ទើប​ធ្វើ​ការរាយការណ៍​មក​គណៈបញ្ជាការ​ឯកភាព​ខេត្ត ចុះ​ទៅ​ដោះស្រាយ​នោះ​៕
​មនោ​រម្យ​

eng-bunheang1

Filed in: ព័ត៌មានជាតិ