ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍ ០១​ធ្នូ​២០១៥

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​មណ្ឌលគិរី​៖ នៅ​ព្រឹក​ថ្ងៃទី​០១​ខែ​ធ្នូ​នេះ​នៅ​រង្វង់​មូល​គោ​ព្រៃ ក្រុង​សែន​មនោ​រម្យ  មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​នឹង​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍ ០១​ធ្នូ​២០១៥ ក្រោម​វត្តមាន លោក ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​មណ្ឌលគិរី ។

​បើ​តាម​របាយការណ៍រ​បស់​លោក ប៊ុន សួ ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា​៖​នៅក្នុង​ឆ្នាំ​២០១៥​នេះ សរុប​ទូទាំង​ខេត្ត​មណ្ឌលគិរី មាន​កន្លែង​សេវា​កំសាន្ត​ចំនួន​២៣​កន្លែង មាន​ស្ត្រី​បំរើសេវា​ចំនួន​៤៣៣​នាក់ ហើយ​អ្នក​ដែល​មក​ពិនិត្យ​ធ្វើតេស្ត​ឈាម​មាន​ចំនួន​៥២៥​នាក់ ស្រី​ចំនួន​៣២៦​នាក់ ពេល​ដែល​ពិនិត្យ​ឈាម​ពុំ​ឃើញ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​នោះ​ទេ ចំណែក​ស្រី្ត​មាន​ផ្ទៃពោះ​ចំនួន ៣.៥៧៣​នាក់ ពេល​ពិនិត្យ​ឈាម​ទៅ​មាន​ចំនួន​១​នាក់​ដែល ផ្ទុក​មេរោគ​អេដស៍ ហើយ​ត្រូវបាន​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង​មេរោគ​អេដស៍​ផងដែរ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ចឹង សុច​ន្ថា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា រួម​នឹង​ថ្នាក់ដឹកនាំ​កំពូលៗ​កម្ពុជា ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​យកចិត្តទុកដាក់ ជាពិសេស​ដល់​ការប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ការលុបបំបាត់​ការ​រើស​អាង និង​ការថែទាំ​អ្នក​ផ្ទុកមេរោគ​អេដស៍ ។ លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺអេដស៍​កំពុង​ឈានដល់​ដំណាក់កាល ឆ្ពោះទៅរក​ការ​ការលុបបំបាត់ ការឆ្លង​រាលដាល​មេរោគ​អេដស៍​ក្នុង​រយះពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​៕

2015_12_30ch4 (1) 2015_12_30ch4 (2)

Filed in: ព័ត៌មានជាតិ