ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

លោក សុខ ពេញវុ​ធ អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំង​ដាក់​គោលដៅ​បិទ​ខ្ទប់​ចំណុច​រង្វង់​មូល​កួច​កាណុង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ ព្រហស្បតិ៍ ០៤​កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដាក់​គោលដៅ​បិទ​ខ្ទប់ Lockdown ត្រង់ចំណុច រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វារ​ខាងលិច ដោយ អនុវត្តតាម សេចក្តីសម្រេច​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល​១៤​ថ្ងៃ ចាប់ពី​វេលា​ម៉ោង​សូន្យ ថ្ងៃទី​១៥ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ ។​

​សម្រាប់​រយៈ​១៤​ថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទុក​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដើរ​ទៅ​ផ្សារ​ទិញ​ទំនិញ និង​ធ្វើ​ដំណើរ​ចេញ​ក្រៅ​បាន ពេល​មាន​ការចាំបាច់​ផ្សេងៗ​។ បើទោះបី​រាជធានី​ភ្នំពេញ​ត្រូវបាន Lockdown រយៈពេល ១៤​ថ្ងៃ ហាង​ទំនិញ លក់​ម្ហូបអាហារ ភេសជ្ជៈ និង​របស់របរ​ចាំបាច់​ប្រើប្រាស​ប្រចាំ​ថ្ងៃ​មួយ​ចំនួន នៅតែ​បន្ត​បម្រើ​ជូន​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ