ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​កម្លាំង​សមត្ថកិច្ច​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ (​តែ​ក្លែងក្លាយ​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)÷​ថ្ងៃទី​២៩-​ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ផ្នែក​ជំនាញ​ព្រ​/​ទ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ទទួល​បណ្តឹង​ឈ្មោះ ឈិន គឹម​ឆេង ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ​មុខរបរ មន្ត្រី​ធម្មការ មាន​ទីលំនៅ ភូមិ​ចំការ​ឫស្សី​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថា​មាន​ករណី អំពេី​បន្លំ​ខ្លួន​ធ្វេី​ជា​សង្ឃ​(​ព្រះសង្ឃ​ក្លែងក្លាយ​)​ស្ថិន​នៅ​ចំនុច​ផ្សា​របឹងឈូក​ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​ក្រោយពី​ទទួល​បណ្តឹង​ភ្លាម​កំលាំង​យើង​បាន​ធ្វើកា​រសើប​អង្កេត​ស្រាវជ្រាវ និង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​÷
១-​ឈ្មោះ កួ​ន ហ្វួន​ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​នា​ងគ​ឃុំ​នាង​គ​ស្រុក​បន្ទាយមាស ខេត្ត​កំពត​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ័​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​(​ព្រះសង្ឃ​ក្លែងក្លាយ​)​ក្រោយពី​សាកសួរ​ខ្លួន​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បន្លំ​ខ្លួន​ពិតប្រាកដ​មែន​។​

​សំភា​រះ​ដកហូត​រួម​មាន ៖
-​ស្បង់​ជីវ​ចំនួន ០១
-​ថង់យាម​ចំនួន ០១
-​ខ្សែក្រវ៉ាត់​ព្រះសង្ឃ​ចំនួន ០១
-​បាត ចំនួន ០១

​បច្ចុប្បន្ន ជនសង្ស័យ ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ