ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ និង ជា​ប្រធាន ស​.​ស​.​យ​.​ក​ខណ្ឌដូនពេញ បាន​ចាត់​អោយ​មន្ត្រី នាំយក​ថវិកា និង គ្រឿងឧបភោគ​បរិភោគ​ជូន គ្រួសារ សមាជិក ស​.​ស​.​យ​.​ក សង្កាត់​ផ្សារ​ថ្មី​ទី​៣ ដែល​មាន​ផ្ទុក​ជម្ងឺ Covid-19

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ល្ងាច​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៦:០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន ស .​ស .​យ .​ក ខណ្ឌ បាន​ចាត់​អោយ លោក សុក ពិសី អនុប្រធាន​អចិន្ត្រៃយ៍ ស .​ស .​យ .​ក ខណ្ឌ នាំយក ថវិកា និង គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់ ក្រុមគ្រួសារ កញ្ញា គង់ សៅ​វុត្ថា សមាជិក ស .​ស .​យ .​ក​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ដែល​មាន​ផ្ទុក​មេរោគ Covid-19 នឹង​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

​អំណោយ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ជូន​គ្រួសារ​គាត់ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅផ្ទះ​រួមមាន :
-​ថវិកា​ចំនួន ៤០០,០០០៛
-​អង្ករ​០២ បាវ ស្មើ ៥០ គី​ឡូ​
-​មី ៤ កេស​
-​សាប៊ូ ៤ ដុំ​
-​ទឹក​សុទ្ធ ៨ យួរ ស្មើ ៤ ​កេស​
-​ទឹកត្រី ១​យួរ​
-​ទឹកស៉ីអ៉ីវ ១​យួរ​
​ក្នុងនោះដែរ លោក សឿង កុសល ចៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ និង​ជា​ប្រធាន ស .​ស .​យ .​ក សង្កាត់ បាន​ឧបត្ថម្ភ​បន្ថែម​នូវ អង្ករ​ចំនួន ២៥ គី​ឡូ រួម​នឹង​ថវិកា ចំនួន ១០០,០០០​រៀល ។​

 

Filed in: ព័ត៌មានជាតិ