ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយមានជ័យលើកទឹកចិត្ត​ដល់​បងៗ​កងទ័ព​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ រួម​ជាមួយ​ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ជួប​សំណេះសំណាល​និង​ផ្តល់​អំណោយ​ជូន​ដល់​កងកម្លាំង​កងទ័ព​ដឹកជញ្ជូន​ដែល​បាន​ចូលរួម​ប្រតិបត្តិការ​ដឹកជញ្ជូន​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ពី​ព្រំដែន មក​កាន់​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុងដំណាក់កាល​ដ៍​លំបាក​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ។​

​ឯកឧត្តម​បាន​ថ្លែង​អំណ​គុណ និង​កោតសរសើរ​ចំពោះ​ស្មារតី នៃ​ការចូលរួម​ទាំងយប់​ថ្ងៃ របស់​កង​ដឹកជញ្ជូន​កងទ័ពជើងគោក ក្នុង​ការដឹកជញ្ជូន​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ពី​ព្រំដែន មក​កាន់​មណ្ឌល​ចត្តា​ឡី​ស័ក ប្រកបដោយ​ជោគជ័យ សុវត្ថិភាព​ខ្ពស់ តាម​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​ជូនពរ​ដល់​កង​កម្លាំង​កងទ័ព​ទាំងអស់​ប្រកប​ដោយ​សុខភាព​ល្អ
​ជោគជ័យ​គ្រប់​បេសកម្ម​ការងារ​ជូន​ជាតិ និង​ប្រជាជន​។​

​ជាមួយគ្នានេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត បាន​ផ្តល់​អំណោយ​ដល់​កងកម្លាំង​កង​ដឹកជញ្ជូន​ចំនួន ២០​នាក់ ក្នុង​១​នាក់ ទទួលបាន អង្ករ ២៥​គីឡូក្រាម មី​កេស ទឹក​ស៊ី​អុីវ​១​យួរ ទឹកត្រី​១​យួរ ត្រីខ​១​ដុំ និង​ថវិកា ១០០ ០០០​រៀល ៕

Filed in: ព័ត៌មានជាតិ