ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សោកស្ដាយ ! លោកតា​ចំណាស់​ម្នាក់​ចុះ​មុជទឹក​ក្នុង​ស្រះ ជាមួយ​ចៅ​ពេលនោះ ចៅ​លង់ទឹក​គាត់​ជួយ​សង្គ្រោះ​ចៅ​ចៃដន្យ​អាក្រក់​លង់ទឹក​ស្លាប់​ខ្លួនឯង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)÷​ថ្ងៃអាទិត្យ ៨​កើត ខែ ចែ​ត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា​ឆ្នាំ​២០២១ តាម​ការឲ្យដឹង​របស់​នគរបាល​ស្រុក​ថ្មគោល​ដឹងថា​÷​កើតហេតុ​នៅ​វេលា​ម៉ោង ១៤:០០​នាទី នៅ​ចំណុច​ស្រះ​ទឹក​ក្រុមទី​៤៨ ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។
I.​សាកសព​ឈ្មោះ តូ ផា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។

​តាម​ការបំភ្លឺ​ឈ្មោះ​ធឹង អៀ​ប ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​កូនប្រសារ​)​នៅ​ភូមិ​តា​សី បាន​បំភ្លឺថា​នៅ​ថ្ងៃ​ទី​២១-០៣-២០២១ វេលា​ម៉ោង​ប្រហែល ១៣:០០​នាទី ខ្លួន​បាន​ឃើញ ឪពុកក្មេក​ឈ្មោះ​តូ ផា អាយុ​៥៦​ឆ្នាំ​និង​ចៅ​ប្រុស​គាត់​ឈ្មោះ​បឿន ជី​ញ អាយុ​៧​ឆ្នាំ ចុះ​មុជ​ទឹកស្រះ ហើយ​ខ្លួន​កំពុង​បំប៉ៅកូន​អោយ​ដេក​ក្រោម​ដើម​ស្វាយ​ក្បែរ​ស្រះ បាន​មួយសន្ទុះ ស្រាប់តែ​លឺ​សម្លេង​ទះ​ទឹក​ក្ដុងក្ដាំង​នៅ​ក្នុង​ស្រះ ខ្លួន​មើល​ឃើញ​ឪពុកក្មេក​រុញ​ចៅ​គាត់​ហើយ​គាត់​លិច​ក្នុង​ទឹក​បាត់​ហើយ ភ្លាម​នោះ​ខ្លន​បាន​ស្រែកហៅ​ប្ដី​អោយ​មក​ជួយ​ស្រង់ ព្រោះ​ខ្លួន​មិន​ចេះ​ហែល​ទឹក ក្រោយមក​ប្ដី​ខ្លួន​បាន​ចុះ​ស្រង់​បាន​តែ​ឈ្មោះ​ជី​ញ​(​នៅរស់​) ហើយ​គាត់​លិច​ក្នុង​ទឹក​បាត់ ប្រហែល​១០​នាទី ក៏​រាវ​ឃើញ​គាត់​ស្លាប់​តែ​ម្ដង​។

​​មូលហេតុ ចុះ​មុជទឹក​ជាមួយ​ចៅ ហើយ​ចៅ​លង់ទឹក​ឈ្មោះ​តូ ផា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ សង្គ្រោះ​ចៅប្រុស​ឈ្មោះ​បឿន ជី​ញ អាយុ​៧​ឆ្នាំ បណ្ដាល​អោយ​លង់ទឹក​ស្លាប់​ខ្លួនឯង​។

​មន្រ្តីជំនាញ​បាន​ប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕

Filed in: ព័ត៌មានជាតិ