ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ជនសង្ស័យ​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ដោយ​មាន​ការ​សម្រប​សម្រូល​ពី​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជ​អាជ្ងា​រងអម​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច ផ្ទះជួល ស្ថិតក្នុង ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៨​កញ្ចប់ (០២​កញ្ចប់​ធំ​ល្មម​និង ០៦​កញ្ចប់​តូច​) និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួន​ទៀត​ផង​ដែរ​។​

ជនសង្ស័យ​ទាំង​០៤​នាក់​រួមមាន ៖
១/​ឈ្មោះ ថន ចន្ថា ភេទ ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​
២/​បាន សីហា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​
៣/​ឈ្មោះ វុ​ធ ជឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន រស់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​
៤/​ឈ្មោះ ម៉ុត ចន្ទ​លី​ណា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ បច្ចុប្បន្ន​រស់នៅ​ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ