ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក នេ​ត សាវឿន ដាក់​ចេញ​គោលការណ៍​សំខាន់ៗ ដល់​ស្នងការ​រាជធានី​-​ខេត្ត ឲ្យ​បន្ត​អនុវត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​បណ្តា​ស្នងការ​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស តាម​ប្រព័ន្ធ​អេឡិចត្រូនិច ស្តីពី​ការចូលរួម​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ នៅតាម​សហគមន៍ ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​នីមួយៗ​។​

​ក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មីនា ឆ្នាំ​២០២១ ព្រឹក​មិញ​នេះ លោក នេ​ត សាវឿន បាន​បែងចែក​ភារកិច្ច អគ្គស្នងការ​រង​ទទួលខុសត្រូវ​តាម​មុខព្រួញ និង​ដាក់​ចេញ​នូវ​គោលការណ៍​សំខាន់ៗ ដល់​ស្នងការ​រាជធានី​-​ខេត្ត បន្ត​អនុវត្ត​ចំណុច​ខ្ពស់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ដូចខាងក្រោម​៖
១.​ការងារ​សណ្តាប់ធ្នាប់ ត្រូវ​បន្ត​ធានា​និរន្តរភាព​ប្រក្រតី​កម្ម​គ្រប់​ក្រសួង ស្ថាប័ន និង​សកម្មភាព ជីវភាព​សង្គម ព្រមទាំង​ខិតខំ​ដោះស្រាយ​លំហូរ​ចរាច​រណ៍ និង​ត្រៀមកម្លាំង​ដោះស្រាយ​ហេតុការណ៍​នានា​ជា​យថាហេតុ​។​
២.​ការងារ​សន្តិសុខ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​សហការ​ជាមួយ​គណៈកម្មការកូវី​ដ​-១៩ និង​គាំទ្រ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ស្រាវជ្រាវ​មុខសញ្ញា​សង្ស័យ អ្នក​វិជ្ជ​មានកូ​វីដ​-១៩ និង​អ្នកពាក់ព័ន្ធ ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក សំដៅ​កាត់ផ្តាច់​ការបន្ត​ឆ្លង​រាលដាល​បន្ថែមទៀត​។​
៣.​ការងារ​អន្តរាគមន៍ ត្រូវ​ត្រៀមកម្លាំង​អន្តរាគមន៍​នៅ​អង្គភាព និង​បែងចែក​ជា​ក្រុម​តូចៗ​ដែល​មាន​បញ្ជា​ការដឹក​នាំ​ចុះ​តាម​គោលដៅ​ជួយ​គាំទ្រ​តាម​មន្ទីរពេទ្យ មណ្ឌល​ចត្តា​ឡី​ស័ក ឬ​គោលដៅ តំបន់​ដែល​ត្រូវ​ហ៊ុំព័ទ្ធ​។ ដោយឡែក​នៅ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​បំផុស​ចលនា​ប្រជា​ការពារ សន្តិសុខ​ឯក ឬ​វិស័យ​ឯកជន ដើម្បី​ចូលរួម​សហការ​បន្ថែម​។​
៤.​ការងារ​ប្រឆាំង​បទល្មើស ត្រូវ​ចងក្រង​ជា​ក្រុម និង​ហ្វឹកហ្វឺន​ជា​ប្រចាំ​សម្រាប់​ជួយ​គាំទ្រ​ដល់​ការងារ​អន្តរាគមន៍ ព្រមទាំង​បន្ត​តស៊ូ​បង្ក្រាប​សកម្មភាព​ឆ្លៀត​ឱកាស​បង្ក​បទល្មើស​នា​នា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ពិសេស​បទល្មើស​គ្រឿងញៀន ជួញដូរ​មនុស្ស និង​បទល្មើស​ឧក្រិដ្ឋ​។​
៥.​សេនាធិការ និង​បុគ្គលិក ត្រូវ​ផ្លាស់ប្តូរ​វេន​ប្រចាំ​បញ្ជា ដើម្បី​ក្តាប់​សភាពការណ៍ ប្រមូល​ព័ត៌មាន សំដៅ​បញ្ជា​ដឹកនាំ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ទន្ទឹម​នោះ ត្រូវ​អនុវត្ត​គោលនយោបាយ សមាគម​មិត្ត​នគរបាលជាតិ សំដៅ​លើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រ​ដល់​ជីវភាព​បុគ្គល និង​គ្រួសារ​មន្ត្រីនគរបាល​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ឬ​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ ១៩​។​
៦.​ការងារ​ព្រំដែន​៖
​ចំពោះ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន បិទ​ច្រក​ទ្វារ​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ក្រៅប្រទេស និង​ត្រៀម​ទទួល​ប្រជាពលរដ្ឋ​ដែល​ត្រលប់​មកវិញ ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័កតា​មវិធាន​សុខាភិបាល​។​

​ដោយឡែក ជនបរទេស​ដែល​លួច​ជ្រៀតចូល​ដោយ​ខុសច្បាប់​គឺ ទី​១-​បើ​ចូល​តាម​ច្រក​ណា ត្រូវ​បញ្ជូន​ចេញ​តាម​ច្រក​នោះ​, ទី​២-​បើ​លួច​ចូល​តាម​របៀង​មកដល់​ទឹកដី​កម្ពុជា ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ករួច​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​បែបបទ​បញ្ជូន​ចេញពី​ប្រទេស​វិញ​តាម​នីតិវិធី និង​ទី​៣-​ត្រូវ​បន្ត​ស្រាវជ្រាវ ស្វែងរក​ចាប់​ខ្លួន​រក​មេខ្យល់ មេក្លោង និង​បណ្តាញ​ពាក់ព័ន្ធ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​ចំពោះ​ខាង​ផ្ទៃ​ក្នុង​ប្រទេស​វិញ​៖ ទី​១-​បើ​មាន​ជនសង្ស័យ ត្រូវ​ឃុំគ្រង និង​រាយការណ៍ សហការ​ជាមួយ​សុខាភិបាល បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក​ឲ្យបាន​ត្រឹមត្រូវ និង​ស្រាវជ្រាវ​ជាបន្ទាន់​រក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​, ទី​២-​បើ​នៅ​តាម​អង្គភាព​មាន​សញ្ញា​សង្ស័យ ត្រូវ​ឃុំគ្រង​គោលដៅ ឬ​អង្គភាព​នោះ ដោយ​ចាត់​វិធាន​សុខាភិបាល​ឲ្យបាន​ត្រឹមត្រូវ និង​បញ្ជូន​ជនសង្ស័យ​ទៅ​យក​សំណាក ឬ​ធ្វើ​ចត្តា​ឡី​ស័ក ព្រមទាំង​ផ្តល់​ដំណឹង​ដល់​ក្រុមគ្រួសារ ដើម្បី​កាត់​ផ្តាច់ទំនាក់ទំនង​៕

 

Filed in: ព័ត៌មានជាតិ