ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ឃួ​ង ស្រេង បញ្ជា​ឱ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក ជា​ពិសេស​កុំឲ្យ​មាន​ការនាំចូល​គ្រឿងញៀន​ទៅ​ឱ្យ​អ្នក​ធ្វើ​ចត្តា​ឡី​ស័ក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់បទបញ្ជា​ដាច់ខាត​ឱ្យ អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់ ដើម្បី​ទប់ស្កាត់​ដាច់ខាត​កុំឲ្យ​មាន​ការនាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅ​ក្នុង​អាហារ ឬ​សម្ភារៈ​ផ្សេងៗ​ទៅ​ក្នុង​អគារ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។​

តាមរយៈ​បណ្តាញ​ព័ត៌មាន ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សូម​ជម្រាប​មក​លោក​-​លោកស្រី​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បណ្តា​ទីតាំង​ធ្វើ​ចត្តា​ឡី​ស័ក (Lockdown) ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​នី​មួយៗ ដោយ​សហការ​ជាមួយ​ម្ចាស់​ទីតាំង រឺ​រដ្ឋបាល​នៃ​អគារ​ត្រូវ Lockdown នី​មួយៗ ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​អ្នក​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ខាង​ក្នុង​អគារ ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការផ្តល់​អាហារូបត្ថម្ភ និង​បញ្ហា​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​របស់​ពួកគាត់​»​។​

ឯកឧត្តមបាន​បន្ថែមថា «​ជាមួយគ្នានេះ លោក​-​លោកស្រី ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់ ទប់ស្កាត់​ដាច់ខាត​កុំឲ្យ​មាន​ការនាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅ​ក្នុង​អាហារ រឺ​សម្ភារៈ​ផ្សេងៗ​ទៅ​ក្នុង​អគារ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​។ សូម​លោក​-​លោកស្រី អនុវត្ត​ការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»៕

Filed in: ព័ត៌មានជាតិ